ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ណាស់! ទំរាំរក​ឃើញ​នាង​ក្លាយ​ជាបែប​នេះហើយ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ក្មេង​ៗ​មួយ​ក្រុម​បាន​នាំ​គ្នា​ជិះ​កង់​ឡាន​ហែល​ទឹក​លេង ស្រាប់តែ​ក្មេង​ស្រី​ម្នាក់​ក្រឡាប់​កង់​ឡាន​លង់ទឹក​ស្លាប់ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​១៥​នាទី ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ចំបក់​បញ្ញា ស្ថិត​ក្នុង​ឃុំ​បន្ទាយ​ស្ទោង…

ខេត្តកំពង់ធំ ៖ ក្មេង​ៗ​មួយ​ក្រុម​បាន​នាំ​គ្នា​ជិះ​កង់​ឡាន​ហែល​ទឹក​លេង ស្រាប់តែ​ក្មេង​ស្រី​ម្នាក់​ក្រឡាប់​កង់​ឡាន​លង់ទឹក​ស្លាប់ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​១៥​នាទី ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ចំបក់​បញ្ញា ស្ថិត​ក្នុង​ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង​។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ យ៉ាង សុ​ថៃ ភេទ​ស្រី អាយុ​៧​ឆ្នាំ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

បើ​យោង​តាម​ការ​បំភ្លឺ​ពី​ក្មេង​ៗ​ដែល​ទៅ​ជាមួយ​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​ម៉ោង​ប្រហែល​ជាង​១១​ថ្ងៃ​កើតហេតុ ពួក​គេ​មាន​គ្នា​បួន​នាក់ រួម​ទាំង​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ជិះ​កង់​ឡាន​ហែល​ទឹក​លេង​នៅ​ក្នុង​ស្រះ ខណៈ​កំពុង​តែ​ជិះ​នោះ កង់​ឡាន​ជន​រង​គ្រោះ​ក៏​ក្រឡាប់​ឡើង​បណ្តាល​ឱ្យ​លិច​ក្នុង​ទឹក ឃើញ​ដូច្នោះ​ពួក​ខ្លួន​ក៏​ចាប់​អូស​ក្មេង​ប្រុស​ម្នាក់​ទៀត​អាយុ​៦​ឆ្នាំ​ឡើង​មក​លើគោក​វិញ រួចរ​ត់ទៅ​ហៅ​ចាស់​ៗ​ឲ្យ​គេ​ជួយ លុះ​នាំ​គ្នា​មុជ​រាវរក​ឃើញ តែ​នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​ធ្វើការ​ពិនិត្យ​សព​ឃើញ​ថា ក្មេង​ស្រី​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន រួច​ក៏​ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ