ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត ! ក្មេង​ទើប​អាយុ​៧​ឆ្នាំ​មិន​គួរ​ណា​ឡើយ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ឪពុក និង​កូន​តូច​ទៅ​មុជទឹក​អូរ​ទុក​កូន​ចោល រវល់​ទៅ​បត់ជើង​ត្រឡប់​មក​វិញ​លុង​ទឹកអូរ​ស្លាប់​បាត់  ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ចំណុច​អូរ​កោះ​ពាក្យ ក្នុងភូមិ​កោះ​ពាក្យ…

ខេត្តរតនគិរី ៖ ឪពុក និង​កូន​តូច​ទៅ​មុជទឹក​អូរ​ទុក​កូន​ចោល រវល់​ទៅ​បត់ជើង​ត្រឡប់​មក​វិញ​លុង​ទឹកអូរ​ស្លាប់​បាត់  ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ចំណុច​អូរ​កោះ​ពាក្យ ក្នុងភូមិ​កោះ​ពាក្យ ឃុំ​កោះ​ពាក្យ ស្រុក​វ៉ើ​ន​សៃ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​សារព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ ថា ​ក្មេង​ប្រុស​រង​គ្រោះ​មានឈ្មោះ លឹ​ក អម អាយុ​៧​ឆ្នាំ ជា​សិស្ស​ថ្នាក់បឋមសិក្សា ឪពុក​ដែល​នាំ​កូន​ទៅ​មុជទឹក​មានឈ្មោះ លឹ​ក មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ខាងកើត​ហេតុ​ខាងលើ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា បើ​តាម​ការ​រៀបរាប់​បុរស​ជា​ឪពុក​ប្រាប់​សមត្ថកិច្ច​ថា ​នៅ​មុន​ពេល​កើតហេតុ​វេលា​ម៉ោង​៥​ជាង​ល្ងាច​នោះ​គាត់ និង​កូនប្រុស​បាន​នាំ​គ្នា​ទៅ​អូរ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​២០០​ម៉ែត្រ ដើម្បី​មុជទឹក​នៅ​ពេល​ទៅ​ដល់​អូរ គាត់​បាន​ទុក​កូន​ចោល​នៅ​ក្បែរ​មាត់​អូរ រួច​ប្រាប់​កូន​ថា ចាំ​មួយ​ភ្លេ​ត​គាត់​ទៅ​បត់ជើង​ក្នុង​ព្រៃ​ឃ្លាតឆ្ងាយ​ពី​កូន​ប្រហែល​១០​ម៉ែត្រ ​បាន​តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ ​ឪពុក​ក៏​ត្រឡប់​មក​កន្លែង​កូន​អង្គុយ​ចាំ ស្រាប់តែ​មក​ដល់​ក៏​បាត់​កូន​អត់​ឃើញ ។

ក្រោយមក​បុរស​ជា​ឪពុក​ស្មាន​តែ​កូន​ដើរទៅ​ផ្ទះ​មុន​គាត់​ក៏​ត្រឡប់​មក​ផ្ទះ​ភ្លាម​ៗ​ដែរ ដើម្បី​សួរ​ប្រពន្ធ និង​កូនក្មួយ​ជុំវិញ​ផ្ទះ​គាត់ ពេល​សួរនាំ​គ្រប់​គ្នា​រួច ប្រពន្ធ និង​សាច់ញាតិ​ឆ្លើយ​ថា អត់​ឃើញ​នោះ​ទេ ទើប​មានការ​ឆោឡោ​នោះ​ឡើង ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បន្ត​ទៀត​ថា ក្មេង​ប្រុស​លង់ទឹក​អូរ​តាម​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ក្នុង​ស្ថានភាព​ជាក់ស្តែង​កន្លែង​ទឹកអូរ​ក្មេង​លង់ទឹក​នោះ​ជម្រៅ​ទឹកអូរ​២-៣​ម៉ែត្រ និង​ទឹក​ហូរ​តិច​ៗ​ឆ្ពោះទៅ​ទន្លេ​សេ​សាន្ត ។  គួរ​ឲ្យ​សោកស្តាយ​តែ​ឪពុក​មានការ​ហ្វេ​ស​ប្រហែស​ទុក​កូន​ចោល​ឲ្យ​នៅ​ម្នាក់ឯង​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ