ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន​រាំ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អូ​ទ្រី​ស

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​-​អូ​ទ្រី​ស ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន នា​ថ្ងៃ​ទី​១៨ ​សីហា​ បាន​ចូល​រួម​ក្នុង​ពិធី​មង្គលការ រដ្ឋមន្ត្រី​ការ​បរទេស​អូ​ទ្រី​ស ​លោកស្រី​ KARIN…

ប្រទេស​រុ​ស្ស៊ី​-​អូ​ទ្រី​ស ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន នា​ថ្ងៃ​ទី​១៨ ​សីហា​ បាន​ចូល​រួម​ក្នុង​ពិធី​មង្គលការ រដ្ឋមន្ត្រី​ការ​បរទេស​អូ​ទ្រី​ស ​លោកស្រី​ KARIN KNEISSL ហើយ​បាន​ឡើង​រាំ​ជាមួយ​លោកស្រី​ទៀត​ផង​។​ វត្តមាន​បែប​នោះ​របស់​លោកពូ​ទី​ន​ត្រូវ​បាន​ពួក​ប្រឆាំង​អូ​ទ្រី​ស ចាត់​ទុក​ថា ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ​ព្យា​ក្រិត​ភាព​នយោបាយ​របស់​ប្រទេស​។

លោកពូ​​ទី​ន​ស្ថិត​ក្នុង​ចំណោម​ភ្ញៀវ​ពិសេស​ច្រើន​រយ​នាក់ ដែល​មក​ចូលរួម​ក្នុង​ពិធី​មង្គលការ​នេះ ដែល​ប្រព្រឹត្ត​ទៅ​នៅ ​GAMLIFL​ ជា​ភូមិ​មួយ​នា​ជាយក្រុង ​GRAZ ភាគ​អាគ្នេយ៍​អូ​ទ្រី​ស​។ ​លោកពូ​ទី​ន​ត្រូវ​បាន​គេ​ថតរូប ពិសេស​កំពុង​តែ​រាំ​ជាមួយ​លោកស្រី​KARIN KNEISSL ​ដែល​រៀប​ការ​ជាមួយ​ពាណិជ្ជករ​ម្នាក់​លោក​ WOLFGANG MEILINGER​។ ​ប្រមុខរដ្ឋ​រុ​ស្ស៊ី​មក​ចូលរួម​ក្នុង​ពិធី​នេះ​អម​ដោយ​អ្នកចម្រៀង​មួយ​ក្រុម​ដែល​មក​សម្ដែង​ក្នុង​ពិធី​មង្គលការ​។

ប៉ូលិស​​ជា​ច្រើន​រយ​នាក់​ដាក់​ពង្រាយ​នា​ឱកាស​មង្គលការ ព្រមទាំង​តាម​ដងផ្លូវ​ពី​ភូមិ​នោះ​​រហូត​ដល់​ព្រ​លាន​យន្តហោះ​ក្រុង ​GRAZ​ ដែល​បិទ​ពេល​លោកពូ​ទី​ន​មក​ដល់​ និង​ចេញ​ទៅ​វិញ​។​ លោកពូ​ទី​ន​អមដំណើរ​មក​កាន់​ព្រ​លាន​យន្តហោះ ដោយ​អធិការបតី​អភិ​រក្សនិយម​អូ​ទ្រី​ស លោក SEBASTIAN KURZ បន្ទាប់​មក​លោក​ធ្វើ​ដំណើរ​ដោយ​ត្រង់​មក​កាន់​អា​ល្លឺ​ម៉​ង់​ជួប​ជាមួយ​អធិការបតី​ប្រទេស​នេះ លោកស្រី​អេ​ន​ហ្សឺ​ឡា​ម័​រ​កែ​ល​នា​វេលា​ល្ងាច​នៅ​ជិត​ក្រុង​ប៊ែ​រ​ឡាំង​។

ពួក​ប្រឆាំង​អូ​ទ្រី​សបាន​រិះគន់​វត្តមាន​លោកពូ​ទី​ន​ក្នុង​មង្គលការ​នេះ ដោយ​យល់​ថា ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​តួនាទី​អូ​ទ្រី​ស​ដែល​ឡើងជា​ប្រធាន​ប្ដូរ​វេន​របស់​សហភាព​អឺរ៉ុប​។ នៅ​អា​ល្លឺ​ម៉​ង់​លោកពូ​ទី​ន​ អំពាវនាវ​ដល់​សហភាព​អឺរ៉ុប​ឲ្យ​ចូលរួម​ក្នុង​ការ​កសាង​ប្រទេស​ស៊ីរី​ឡើង​វិញ ដែល​អាច​ជម្រុញ​ដល់​ការ​វិល​ត្រឡប់​នៃ​ពួក​ជនភៀសខ្លួន​ចូល​ស្រុក​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ