ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អតីត​អគ្គលេខាធិការ​ អ​.​ស​. ​ប​ទទួលមរណភាពហើយ

5 ឆ្នាំ មុន

ប្រទេស​ស្វ៊ី​ស ៖ ក្នុង​សេចក្ដី​ប្រកាស​មួយ​នៅ​ក្រុង​ហ្សឺ​ណែវ មូលនិធិ​កូ​ហ្វី​អាណា​ន់​ថ្លែង​ថា ជាមួយ​ក្ដី​ក្រៀមក្រំ​ក្រៃ​លែង​ដែល​គ្រួសារ​ និង​មូលនិធិ​កូ​ហ្វី​អាណា​ន់​សូម​ប្រកាស​ថា លោក​​កូ​ហ្វី ​អាណា​ន់ ​អតីត​អគ្គលេខាធិការ​ អ​.​ស​.​ប…

ប្រទេស​ស្វ៊ី​ស ៖ ក្នុង​សេចក្ដី​ប្រកាស​មួយ​នៅ​ក្រុង​ហ្សឺ​ណែវ មូលនិធិ​កូ​ហ្វី​អាណា​ន់​ថ្លែង​ថា ជាមួយ​ក្ដី​ក្រៀមក្រំ​ក្រៃ​លែង​ដែល​គ្រួសារ​ និង​មូលនិធិ​កូ​ហ្វី​អាណា​ន់​សូម​ប្រកាស​ថា លោក​​កូ​ហ្វី ​អាណា​ន់ ​អតីត​អគ្គលេខាធិការ​ អ​.​ស​.​ប ​និង​ជា​ជ័យ​លា​ភី​ពានរង្វាន់​ណូបែល​សន្តិភាព ទទួលមរណភាព​ដោយ​ស្ងប់​ហើយ​កាលពី​ថ្ងៃ​ទី​១៨ ​សីហា នៅ​ទីក្រុង​ BERNE​ប្រទេស​ស្វ៊ី​ស ក្នុង​ជន្មាយុ​៨០​ឆ្នាំ​ក្រោយ​លោក​មាន​ជំងឺ​រយៈពេល​ខ្លី​មួយ​មក​។

ភរិយា​និង​កូន​ៗ​លោក​នៅ​ក្បែរ​រូប​លោក​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ នៅ​ប្រទេស​ស្វ៊ី​ស​ជា​កន្លែង​លោក​រស់នៅ​។ ​ក្រោយ​មរណភាព​របស់​លោក​បណ្ដា​ឥស្សរជន​លើ​ពិភព​បាន​សម្ដែង​ការ​សោកស្ដាយ​បំផុត​ចំពោះ​ការ​បាត់បង់​រូប​លោក​។

លោក​កូ​ហ្វី​ អាណា​ន់ ​ជា​អគ្គលេខាធិការ​ អ​.​ស​.​ប ​២​អាណត្តិ​រយៈពេល​១០​ឆ្នាំ​។​ លោក​កូ​ហ្វី​អាណា​ន់ ​តែង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ឲ្យ​អង្គការ​អន្តរជាតិ​នោះ​នៅ​តែ​ជា​តំណាង​ដ៏​ល្អ របស់​​បណ្ដា​ប្រទេស​ និង​ប្រជាជន​លើ​ឆាក​អន្តរជាតិ​។​ លោក​កាន់​តំណែង​អគ្គ​លេខា​ធិការ ​អ​.​ស​.​ប ​២​អាណត្តិ​ពី​ឆ្នាំ​១៩៩៧​ទៅ​២០០៧​។

លោក​ដឹកនាំ​អង្គការ​នេះ​អំឡុង​ពេល​មាន​​សង្គ្រាម​នៅ​អ៊ី​រ៉ា​ក់ មុន​ពេល​មានការ​ចោទ​ប្រកាន់​​លោក​ពី​រឿង​ពុក​រលួយ​ក្នុង​ករណី​ប្រេង​ប្ដូរ​ស្បៀង​។​ ពី​ដំបូងដៃ​មក​លោក​ជា​មេ​ដឹក​នាំ ​អ​.​ស​.​ប ​មួយ​រូប​ក្នុង​ចំណោម​មេដឹកនាំ​ អ​.​ស​.​ប ​ដែល​មាន​ប្រជាប្រិយភាព​បំផុត​។​ រួម​ជា​មួយ​អង្គការ​នេះ លោក​ទទួល​នា​ឆ្នាំ​២០០១​ ពានរង្វាន់​ណូបែល​សន្តិភាព ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក ជា​គុណប្រយោជន៍​ដល់​ពិភពលោក ដែល​មាន​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ​និង​កាន់តែ​មាន​សន្តិភាព​។

មុន​ពេល​លោក​ក្លាយជា​អគ្គលេខាធិការ​ អ​.​ស​.​ប ពេល​លោក​ជា​ប្រមុខ​នៃ​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព អ​.​ស​.​ប​ ជួប​ប្រទះ​នឹង​ដំណាក់កាល​ខ្មៅ​ងងឹត​នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ព្រោះ​កើត​មានការ​ប្រល័យពូជសាសន៍​នៅ​រវ៉ាន់​ដា និង​សង្គ្រាម​នៅ​បូ​ស្នី​។​ កង​ទាហាន​មួក​ខៀវ​បាន​ដក​ចេញពីរ​វ៉ា​ន់​ដា​ក្នុង​ឆ្នាំ​១៩៩៤ ពេល​ផ្ទុះ​ចលាចល​និង​អំពើ​ហិង្សា​ជន​ជាតិភា​គតិច​ខ្លាំង ឈាន​ដល់​ការ​ប្រល័យ​ពូជ​សាស្ត្រ​។​ មួយ​ឆ្នាំ​បន្ទាប់​ពី​នេះ​អ​.​ស​.​ប​ពុំ​អាច​រារាំង​កងកម្លាំង​ស៊ែរ​ប៊ី​សម្លាប់​រង្គាល​ជន​អ៊ិ​ស្លា​ម​ច្រើន​ពាន់​នាក់ នៅ​ទីក្រុង​ស្រេ​ប្រេ​នី​កាបូ​ស្នី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ