ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​ត្រូវ​ងាប់​រថយន្ត​ខ្ទេច​ខាង​មុខ​ទៀត ម្ចាស់​ក៏​អត់​ឃើញ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សត្វ​គោ​១​ក្បាល​បាន​ងាប់​នៅ​នឹង​កន្លែង ខណៈ​ដើរ​ឆ្លងផ្លូវ​ថ្នល់​នា​ពេល​យប់​ត្រូវ​បាន​រថយន្ត​ឡិច​ស៊ី​ស បើក​បុក​ចំពាក់​កណ្តាល​ខ្លួន​ពេញទំហឹង​ដោយ​ធ្វើ​ឱ្យ​រថយន្ត​ទទួល​រង​ការ ខូចខាត​យ៉ាងដំណំ​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​បាន​ព្យាយាម​សួរនាំ​រក​ម្ចាស់​គោ ដើម្បី​ឱ្យ​ចេញ​មុខ​សង​ថ្លៃ​ការ​ខូចខាត ។…

ខេត្ត​ប៉ៃលិន ៖ សត្វ​គោ​១​ក្បាល​បាន​ងាប់​នៅ​នឹង​កន្លែង ខណៈ​ដើរ​ឆ្លងផ្លូវ​ថ្នល់​នា​ពេល​យប់​ត្រូវ​បាន​រថយន្ត​ឡិច​ស៊ី​ស បើក​បុក​ចំពាក់​កណ្តាល​ខ្លួន​ពេញទំហឹង​ដោយ​ធ្វើ​ឱ្យ​រថយន្ត​ទទួល​រង​ការ ខូចខាត​យ៉ាងដំណំ​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​បាន​ព្យាយាម​សួរនាំ​រក​ម្ចាស់​គោ ដើម្បី​ឱ្យ​ចេញ​មុខ​សង​ថ្លៃ​ការ​ខូចខាត ។

ហេតុការណ៍​រថយន្ត​បុក​សត្វ​គោ​ដើរ​ឆ្លងផ្លូវ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ មុខ​ផ្ទះសំណាក់ វ៉ា​ន់ ធី ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម្ចាស់​រថយន្ត​មានឈ្មោះ ម៉​ន សា​រ៉ុ​ម ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា មន្ត្រីរាជការ មាន​ទីលំនៅ​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​បើកបរ​រថយន្ត​ម៉ាក Lexus 470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2A- 8555 បុក​សត្វ​គោ​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​ខូចខាត​ឡាន​មួយ​កំណាត់​មុខ និង​ងាប់​គោមួយ​ក្បាល ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បច្ចុប្បន្ន​រថយន្ត និង​សត្វ​គោ​ត្រូវ​បាន​យក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ និង​បន្ត​ធ្វើការ​ស្វែងរក​ម្ចាស់​គោ ដើម្បី​ហៅ​មក​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ញយ​ដង​ហើយ​ដែល​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​មួយ​ចំនួន​ក្នុង ខេត្ត​ប៉ៃលិន​បាន​បណ្តែតបណ្តោយ​ឱ្យ​សត្វ​គោ​របស់​ខ្លួន​ដើរ​ពាសពេញ​ផ្លូវ​ទី​សាធារណៈ​ដោយ​អត់​មាន​ចង ហើយ​ក៏​ធ្លាប់​បង្ក​ឱ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​ម៉ូតូ​បុក​របួសធ្ងន់​ស្រាល​ផង​ដែរ ។ លុះ​ក្រោយ​ពេល​កើតហេតុ​គេ​មិន​អាច​រក​ឃើញ​ម្ចាស់ ដើម្បី​មក​ដោះស្រាយ​នោះ​ឡើយ ។

ដូច្នេះ​សូម​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹមសត្វ​គោក្របី​ត្រូវ​តែ​រក្សា​សត្វ​របស់​ខ្លួន​ឱ្យ​បាន​ល្អ មិន​ត្រូវ​លែង​ពាសពេញ​វាល​នោះ​ទេ ព្រោះ​សត្វ​ចិញ្ចឹម​ទាំងអស់​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ខ្លួន បើ​មាន​បញ្ហា​ត្រូវ​តែ​សង​ជន​រង​គ្រោះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ