ការ​រស់នៅ​ជាមួយនឹង «​ជំងឺ​ទឹកនោមផ្អែម​»


ប្រសិនបើ​អ្នក​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ជំងឺ​ទឹកនោមផ្អែម កុំ​អស់សង្ឃឹម កុំ​បាក់ទឹកចិត្ត កុំ​គិត​ថា​អ្នក​នៅ​តែឯង … ជា​ការណ៍​ពិត ការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ និង​ទទួល​ការ​ព្យាបាល​មួយ​ចំនួន​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​មនុស្ស​ធម្មតា ហើយ​ហាក់បីដូចជា​គ្មាន​ជំងឺ​អ៊ីចឹង ។

យ៉ាងណាមិញ​អ្នក​នឹង​ត្រូវ​ញ៉ាំ​ថែទាំ​សុខភាព​ជា​ពិសេស ការ​កំណត់​ការ​ទទួលទាន​អាហារ​​មួយ​ចំនួន ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ និង​ធ្វើតេស្ត​ឈាម​ឲ្យ​បាន​ទៀងទាត់ ដើម្បី​ធានា​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាមមាន​តុល្យភាព និង​មាន​សុវត្ថិភាព​ចំពោះ​អ្នក ។

អ្នក​អាច​ប្រើ​ការ​គណនា​ទម្ងន់​ខ្លួន ឬ​BMI ដើម្បី​ពិនិត្យ​មើល​ថា​តើ​អ្នកមាន​ទម្ងន់​ដែល​មាន​សុខភាព​ល្អ ឬ​យ៉ាងណា ។

មនុស្ស​ដែល​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​១​ក៏​អាច​នឹង​ត្រូវការ​ការ​ចាក់​អាំង​ស៊ុ​យ​លី​ន​ជា​ប្រចាំ​ដែរ សម្រាប់​ជីវិត​នៅ​សល់​របស់​ពួក​គេ ។

នៅ​ពេល​ដែល​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ កំពុង​ធ្វើទុក្ខ ថ្នាំ​គ្រាប់​អាច​ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​ប្រើ​ជា​ប្រចាំ (​ប្រភព​ពី​៖ Health.com.kh) ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ