ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាយ​ក្លិន​ពី​ក្នុង ទ្រាំ​មិន​បាននាំ​គ្នា​បង្ហើប​បង្អួច​មើល ស្រាប់តែ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់​បាន​ដេក​ស្លាប់​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ដោយ​គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ លុះ​រហូត​ជះក្លិន​អសោច​ចេញ​មក​ក្រៅ​ទើបត្រូវ​អ្នក​ជិតខាង​ប្រទះ​ឃើញ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​លេខ​៨២ ជាន់​ទី​៣…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់​បាន​ដេក​ស្លាប់​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ដោយ​គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ លុះ​រហូត​ជះក្លិន​អសោច​ចេញ​មក​ក្រៅ​ទើបត្រូវ​អ្នក​ជិតខាង​ប្រទះ​ឃើញ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​លេខ​៨២ ជាន់​ទី​៣ ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បុរស​រង​គ្រោះ​ខាងលើ​នេះ​ឈ្មោះ លាង ឈុ​ន​រស្មី អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ គាត់​ជា​បុរស​ពោះម៉ាយ​ដោយ​បាន​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ ប៉ុន្តែ​មិន​បានដឹង​ថា លែង​គ្នា​រយៈពេល​ប៉ុន្មាន​ខែ​មក​ហើយ​ទេ។

បើ​ពលរដ្ឋ​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ខាងលើ​ហាក់ដូចជា​ខូចចិត្ត​ខ្លាំង​ណាស់ ព្រោះ​គាត់​តែងតែ​សម្ដែង​ការ​ក្រៀមក្រំ​មិនសូវ​រីករាយ​ឡើយ មិនតែប៉ុណ្ណោះ​តែង​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ មាន​ពេល​ខ្លះ​ស្រវឹង​រហូត​ដល់​ដាច់​បាយ​ថែម​ទៀត​ផង​។ ហើយ​មុន​កើតហេតុ ពួក​គេ​មិន​បានឃើញ​បុរស​នេះ​២​ថ្ងៃ​មក​ហើយ ចំណែក​បន្ទប់​ដែល​គាត់​ស្នាក់​នៅ​បាន​បិទទ្វារ​ជិត ហើយ​ម្នាក់​ៗ​សង្ស័យ​ថា​គាត់​ទៅ​លេង​ស្រុក ទើប​គ្មាន​ការ​ចាប់អារម្មណ៍​ថា គាត់​ស្លាប់​បែប​នេះ​។

ប្រភព​ដដែល​បន្ត​ថា លុះដល់​យប់​ថ្ងៃ​ទី​១៨ សីហា ស្រាប់តែ​ធំ​ក្លិនស្អុយ​ចម្លែក​ភាយ​ចេញពី​ក្នុង​បន្ទប់​ដែល​គាត់​ស្នាក់​នៅ​នេះ ដោយសារ​តែ​មានការ​សង្ស័យ និង​ទ្រាំ​លែង​បាន​ក៏​ខ​ល​ប្រាប់​ម្ចាស់ផ្ទះ​ជួល​ឲ្យ​ទៅ​ជួយ​ពិនិត្យ​មើល​។ បន្ទាប់​មក​ទើប​នាំ​គ្នា​បង្ហើប​បង្អួច​មើល​ក៏​ប្រទះ​ឃើញ​បុរស​នេះ​ដេក​ស្លាប់ ដោយ​មាន​សភាព​ហើម​បាត់​ទៅ​ហើយ​។ ខណៈ​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ ក៏​រាយ​កាណ៍​ជូន​នគរបាល​ចុះ​ធ្វើការ​ពិនិត្យ រួច​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ