សូត្រ ប៊ុ​ន​ធី ធ្វើ​ឱ្យ​ថៃ​បាក់មុខ​យ៉ាង​ខ្លាំង


រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​19 សីហា កីឡាករ​កម្ពុជា សូត្រ ប៊ុ​ន​ធី ទទួល​បាន​ជោគជ័យ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​លើ​ជើង​ខ្លាំង​​របស់​ថៃ Phecchhit Chhai​។ កីឡាករ​ថៃ មិន​ត្រឹមតែ​ការពារ​ជ័យជម្នះ​ដែល​ធ្លាប់​ទទួល​បាន​កាលពី​លើក​មុន​ៗ​ពី​កីឡាករ​កម្ពុជា​មិន​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បែក​រយះ និង​ត្រូវ​រាប់​៣​ដង​ភ្លាម​តែ​ក្នុង​មួយ​ទឹក​ផង​ដែរ​។

សូត្រ ប៊ុ​ន​ធី បាន​ថ្លែងប្រាប់​ថា លោក​មិន​នឹក​ស្មានថា​ការ​ប្រកួត​មួយ​នេះ លោក​ឈ្នះ​បាន​ល្អ​ដល់​ម្លឹ​ង​នោះ​ទេ ដោយសារ​តែ​កីឡាករ​ថៃ គឺជា​កីឡាករ​ជើង​ខ្លាំង ហើយ​ធ្លាប់​ធ្វើ​ឱ្យ​កីឡា​ករ​ខ្លាំង​ៗ​កម្ពុជា​អាម៉ាស់​រាប់​មិន​អស់​។ លោក​ថា ការ​ប្រកួត​មួយ​នេះ លោក​រំពឹង​ត្រឹមតែ​អាច​ឈ្នះ​ពិន្ទុ ដែល​មាន​ន័យ​ថា អាច​សងសឹក​ជូន​មិត្តភក្តិ​ក្នុង​ពិភព​ប្រដាល់​ប៉ុណ្ណោះ ប៉ុន្តែ​មិន​នឹក​ស្មានថា អាច​ធ្វើ​ឱ្យ​កីឡាករ​ថៃ​រាប់​៣​ដង​ក្នុង​ទឹក​ទី​៣ និង​បែក​រយះ​ដោយ​អន្លើ​ដល់​ម្លឹ​ង​នោះ​ទេ​។

លោក​ចាត់​ទុក​ថា ជ័យជម្នះ​លើក​នេះ ពាក់ព័ន្ធ​នឹង​សំណាង​ផង​ដែរ បើ​មិន​ដូច្នោះ​ទេ គឺ​មិន​អាច​ទទួល​បាន​ផ្លែផ្កា​តាម​ការ​ចង់បាន​។ យ៉ាងណាមិញ លោក​ថា ជ័យជម្នះ​មួយ​នេះ​នៅ​មិន​ទាន់​ប្រាកដ​ថា​នឹង​អាច​ឱ្យ​លោក​ក្ដោប​ក្ដាប់​បាន​យូរ​ប៉ុណ្ណា​នោះ​ទេ ដោយសារ​តែ​ការ​ប្រកួត​មួយ​នេះ លោក​ថា កីឡាករ​ថៃ​នឹង​សុំ​សងសឹក ហើយ​ការ​ប្រកួត​លើក​ក្រោយ​នៅ​មិន​ទាន់​ច្បាស់​ថា តើ​អាច​នឹង​ឈ្នះ​បែប​នេះ​ទៀត ឬ​យ៉ាងណា​ឱ្យ​ប្រាកដ?

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ