ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផា​ន់ គ្រាន់ សោកស្ដាយ​ដែល ប៉ោ ភា​រិ​ទ្ធ មិន​អាច​ដណ្ដើម​ប្រាក់​លាន​បាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ ផា​ន់ គ្រាន់ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ គេ​បាន​បង្ហាញ​នូវ​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ដែល ប៉ោ ភា​រិ​ទ្ធ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​ធ្វើ​ឱ្យ​បាត់បង់​ឱកាស​ក្នុង​ការ​ដណ្ដើម​ប្រាក់​ពី​ព្រឹត្តិការណ៍​ប្រកួត​ម៉ា​រ៉ា​តុង​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ កីឡាករ ផា​ន់ គ្រាន់ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ គេ​បាន​បង្ហាញ​នូវ​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ដែល ប៉ោ ភា​រិ​ទ្ធ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​ធ្វើ​ឱ្យ​បាត់បង់​ឱកាស​ក្នុង​ការ​ដណ្ដើម​ប្រាក់​ពី​ព្រឹត្តិការណ៍​ប្រកួត​ម៉ា​រ៉ា​តុង​អន្តរជាតិ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​១៨ សីហា​។

ផា​ន់ គ្រាន់ ដែល​បាន​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ឈ្មោះ Cheknuon Daengyim នៅ​វគ្គ​ប្រកួត​ជម្រុះ​ក្នុង​ជុំ​ទី​១​នោះ មាន​អារម្មណ៍​ហាក់បីដូចជា​មិន​អស់ចិត្ត​ឡើយ​។ គេ​បាន​និយាយ​ថា បើសិនជា​ចៅក្រម​ទាំង​៥​រូប មិន​មាន​ភាព​លំអៀង​កាត់ក្ដី​ឱ្យ​មាន​ភាព​យុត្តិធម៌​បន្តិច​នោះ ប្រហែលជា​មិន​បណ្ដោយ​ឱ្យ​រង្វាន់​ប្រាក់​លាន​រៀល​ធ្លាក់​ទៅ​លើ​កណ្ដាប់ដៃ​កីឡាករ​ថៃ​ឡើយ​។

ផា​ន់ គ្រាន់ បាន​ប្រាប់​ឱ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​១ ដែល​មាន​ត្រឹមតែ​៣​ទឹក​នោះ ២​ទឹក​ដំបូង​គេ​ដឹង​ថា មាន​ប្រៀប​ជាង​គូប្រកួត​ដាច់​តែ​ម្ដង​។ ម្យ៉ាង​វិញទៀត ការ​ប្រកួត​នៅ​ក្នុង​ទឹក​ទី​៣ គេ​មានការ​ទទួលស្គាល់​ថា ពិតជា​ត្រូវ​បាន​កីឡាករ​ថៃ​វាយ​ត្រូវ​ច្រើន​ជាង និង​មាន​ប្រៀប​បន្តិច​ជាង​មែន​។

ដូច្នេះ​មិន​គួ​ណា​បែរជា​ចៅក្រម​ទាំង​៥​រូប ដាក់​ពិន្ទុ​ឱ្យ​គេ​ចាញ់ រហូត​ដល់​ទៅ​៤​ទល់​និង​១ ទាល់តែ​សោះ​។ មិនតែប៉ុណ្ណោះ​អ្វី​ដែល​ជា​រឿង​គួ​ឱ្យ​មានការ​សោកស្ដាយ​បំផុត​នោះ បើ​សិនជា​គេ​មិន​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត មិន​ប្រកាស​ឱ្យ​ចាញ់​កីឡាករ​ថៃ​ទេ​នោះ ប្រហែលជា​មិន​ធ្វើ​ឱ្យ​របូត​ប្រាក់​លាន​រៀល​ទៅ​លើ​កណ្ដាប់ដៃ​កីឡាករ​ថៃ​នោះ​ទេ។

លោក ស៊ិ​ន ប៊ុ​ន​ធឿ​ន ដែល​ជា​ចៅក្រម​ម្នាក់​ក្នុង​ចំណោម​ចៅក្រម​ទាំង​៥ ដែល​បាន​ដាក់​ពិន្ទុ​ឱ្យ​ផា​ន់ គ្រាន់ ចាញ់​កីឡាករ​ថៃ​ដោយ​ពិន្ទុ​នោះ​បានឱ្យ​ដឹង​ថា មុន​នឹង​លោក​សម្រេច​ដាក់​ពិន្ទុ​ឱ្យ​ចាញ់​កីឡាករ​ថៃ​បែប​នេះ គឺជា​គំនិត​ផ្ទាល់​របស់​លោក​តែ​ម្ដង​។ ព្រោះ​លោក​បាន​មើលឃើញ​ថា រាល់​ការ​វាយ​ចេញ​របស់​ផា​ន់ គ្រាន់ មានការ​យឺតយ៉ាវ​ខ្លាំង​ណាស់​។

ម្យ៉ាងវិញទៀត​ភាគច្រើន​ត្រូវ​កីឡាករ​ថៃ​វាយ​ចេញ​២​ដៃ​មុន ផា​ន់ គ្រាន់ វាយ​ចេញ​១​ដៃ​សង​​វិញ​។ ដូច្នេះ​លោក​គិត​ថា ការ​បកស្រាយ​របស់ ផា​ន់ គ្រាន់​ថា ចៅក្រម​មាន​ភាព​លំអៀង​​នោះ គឺជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ​។ ជាង​នេះ​ទៅ​ទៀត សូ​ម្បី​តែ​ទស្សនិកជន​មួយ​ចំនួន​ក៏​ទទួលស្គាល់​ចំពោះ​ការ​សម្រេចចិត្ត​របស់​ចៅក្រម​ទាំង​៥​រូប ក្នុង​ការ​កាត់ក្ដី​ឱ្យ​ផា​ន់ គ្រាន់ ចាញ់​ការ​ប្រកួត​លើក​នេះ​ដែរ​។

ហើយ​អ្វី​ដែល​កាន់តែ​ធ្វើ​ឱ្យ​ពួក​គាត់​កាន់តែ​មានការ​អស់សង្ឃឹម​ជាង​នេះ​ទៅ​ទៀត​នោះ នៅ​ពេល​ដែល​ប៉ោ ភា​រិ​ទ្ធ មិន​អាច​យកឈ្នះ​កីឡាករ​ថៃ ហើយ​បាន​បណ្ដោយ​ឱ្យ​របូត​បាត់​អស់ប្រាក់​១​ពាន់​ដុល្លារ​យ៉ាង​ងាយ​បែប​នេះ​សោះ​។

ប៉ោ ភា​រិ​ទ្ធ ការ​ប្រកួត​នៅ​ក្នុង​ជុំ​ទី​១ គេ​បាន​យកឈ្នះ​លើ​កីឡាករ​ថៃ​ឈ្មោះ Phit Noy បាន​ដោយ​ពិន្ទុ​ទាំង​ប្រផិតប្រផើយ គឺ​លទ្ធផល​៣​ទល់​និង​២​ប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត ប៉ោ ភា​រិ​ទ្ធ គេ​មាន​របួស​ដៃ​ខាងស្ដាំ​តាំងពី​ការ​ប្រកួត​ក្នុង​ជុំ​ទី​១ មក​ម្ល៉េះ​។ ប៉ោ ភា​រិ​ទ្ធ ដែល​មាន​ឱកាស​​ឡើង​ទៅ​ជួប​ប្រកួត​ជាមួយ Cheknuon Daengyim នៅ​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នោះ បាន​ត្រឹមតែ​មួយ​ដង្ហើមចង្រិត​ប៉ុណ្ណោះ ត្រូវ​កីឡាករ​ថៃ​ទាត់​ឱ្យ​ដួល​បោះបង់​ចោលការ​ប្រកួត​នៅ​ត្រឹម​ទឹក​ទី​១​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ