ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រេកអរ​ណាស់​! វុ​ត្ថា លាន់​លិញ ដណ្ដើម​បាន​កៅអី​៨​នាក់​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​១៨ សីហា នៅ​ក្នុង​ព្រឹត្តិការណ៍​ជើងឯក TV5 KNOCK OUK Series By…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​១៨ សីហា នៅ​ក្នុង​ព្រឹត្តិការណ៍​ជើងឯក TV5 KNOCK OUK Series By (K-Cement) នៅ​ព្រែក​កំពឹស ដែល​ជា​ការ​រៀបចំ​របស់​ប៉ុស្ដិ៍​លេខ​៥ ត្រូវ​បាន​បញ្ចប់​ទៀត​ហើយ ដោយ​ការ​ប្រកួត​ចាញ់​ធ្លាក់​ៗ​លើក​នេះ ។

កីឡាករ វុ​ត្ថា លាន់​លិញ មក​ពី​ក្លិប​អង្គរធំ​គុន​ខ្មែរ គឺជា​អ្នក​ដណ្ដើម​បាន​កៅអី​៨​នាក់​ម្នាក់​ទៀត​ហើយ​។ ក្នុង​នោះ​ក៏​បាន​ធ្វើ​ឱ្យ​គូប្រកួត​របស់​គេ គឺ​កីឡាករ តាំង តាក់ ដែល​បាន​តស៊ូ​តាំងពី​វគ្គ​៣២​នាក់​រហូត​ដល់​១៦​នាក់ ក្លាយជា​អ្នក​ហាលអាវ​គួរ​ឱ្យ​សោកស្ដាយ​ផង​ដែរ​។

នេះ​ជា​ការ​ប្រកួត​ដណ្ដើម​កៅអី​៨​នាក់​ក្នុង​ស​ប្ដា​ហ៍​ថ្មី ខណៈ​ដែល​ការ​ប្រកួត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ស្វិតស្វាញ​បំផុត ហើយ​ក្រោយ​ការ​បញ្ចេញ​អស់​សមត្ថភាព​រៀងខ្លួន​ពេញ​រយៈពេល​៣​ទឹក កីឡាករ​បង្គោល​ខៀវ វុ​ត្ថា លាន់​លិញ បាន​ឈ្នះ​ពិន្ទុ​ក្នុង​ភាគរយ​នាំមុខ​យ៉ាង​តិចតួច​បំផុត​នៅ​លើ​សង្វៀន​។

ក្នុង​នាម​ជា​អ្នក​ដែល​មាន​មហិច្ឆតា​ចង់​ក្លាយជា​ម្ចាស់​ជ័យ​លា​ភី​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​នេះ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម កីឡាករ​រូប​នេះ បាន​ប្រកាស​ថា ខ្លួន​មិន​នឹក​ស្មានថា ដណ្ដើម​បាន​កៅអី​ទៅ​កាន់​វគ្គ​បន្ត​ដូច​ការ​គ្រោងទុក​យ៉ាងនេះ​ឡើយ ក្នុង​ពេល​ដែល​គូប្រកួត​របស់​លោក ប្រើ​សុទ្ធតែ​យុទ្ធ​គុន​យ៉ាង​សាហាវ​ៗ​ដូច​ទឹកបាក់​ទំនប់ ដោយ​វាយ​សន្ធាប់​លើ​ខ្លួន​ពេញ​រយៈពេល​៣​ទឹក​។

លោក​បាន​បន្ត​ថា ខ្លួន​ចង់​ព្រលឹង​ចុង​សក់​តាំងពី​ទឹក​ទី​១ ដោយសារ​តែ​លោក​បានឃើញ​ថ្វីដៃ​របស់​គូប្រកួត​ថា ខ្លាំង​ជា​ពិសេស​គឺ​សន្ទុះ​ទាត់ និង​កណ្ដាប់ដៃ​របស់​គេ មិន​សរសើរ​មិន​បាន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ