ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ចូលរួម​សោកស្តាយ និង​​រំលែក​ទុក្ខ​ផង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖  ក្នុង​អាស្រម​ប៊ុត សា​វង្ស ឃុំ​រតនៈ ក្រុង​បាត់ដំបង វេលា​រសៀល​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨ យោធិន​ក្នុង​យោធភូមិ​ភាគ​ទី​៥​បាន​ធ្វើ​កិច្ច​ប​ច្ឆា​មរណៈ…

ខេត្តបាត់ដំបង ៖  ក្នុង​អាស្រម​ប៊ុត សា​វង្ស ឃុំ​រតនៈ ក្រុង​បាត់ដំបង វេលា​រសៀល​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨ យោធិន​ក្នុង​យោធភូមិ​ភាគ​ទី​៥​បាន​ធ្វើ​កិច្ច​ប​ច្ឆា​មរណៈ និង​ដាក់​កម្រងផ្កា​ជូន​លោក​វរសេនីយ៍ទោ សែ​ម សុ​គុណ្ណា នាយ​រង​ការិយាល័យ​សុខាភិបាល កងពលតូច​ថ្មើរជើង​លេខ​៥៣ ដែល​បាន​ទទួលមរណៈភាព​វេលា​ម៉ោង​១៧​និង​៣៥​នាទី​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ ក្នុង ជន្មាយុ​៥១​ឆ្នាំ ដោយ​រោគាពាធ ។

ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការ​រង តំណាង​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ដោយ​មានការ​ចូលរួម​ពី​លោកនាយ​រង​សេនាធិការ​យោធភូមិ​ភាគ មេបញ្ជាការ​រង​កងពល​ថ្មើរជើង​លេខ​៥៣ និង​វរ​សេនា​តូច​លេខ​៥៣១-៥៣២-៥៣៣-៥៣៤ និង​ផែន​ការិយាល័យ​បាន​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ និង​ពាំនាំ​បច្ច័យ​មិត្ត​ជួយ​មិត្ត​របស់​យោធភូមិ​ភាគ​ទី​៥ ចំនួន​៤​លាន​រៀល បច្ច័យ​កងពល​ចំនួន​៨០​ម៉ឺន​រៀល អង្ករ​៥​    កា​រ៉ុ​ង បាន​ទៅ​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​នៃ​សព​ផង​ដែរ ។
លោក​ឧត្តមសេនីយ៍ទោ កែវ ចំរើន បាន​ផ្តាំផ្ញើ​ដល់​គ្រួសារ​សព​ថា អង្គភាព​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​បាត់បង់​មិត្ត​រួម​អាជីព​ក្នុង​ការងារ ដែល​ធ្លាប់​មាន​ស្នាដៃ​ជួយ​ជាតិ​កន្លង​មកនេះ ហើយ​សូម​ជួយ​ទំនុកបម្រុង​ថែរ​រក្សា​កូនប្រុស​ចំនួន​២​នាក់​ឲ្យ​បាន​រៀនសូត្រ​ទទួល​បាន​ចំណេះដឹង​កុំ​ឲ្យ​មាន​ជួប​ការ​លំបាកទៅ​ថ្ងៃក្រោយ​ឡើយ ។ កម្មវិធី​បុណ្យ​នឹង​ត្រូវ​រៀបចំ​បូជា​នៅ​វេលា​រសៀល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្នុង​បរិវេណ​នេះ​ដោយ​កិច្ចបញ្ចប់​បុណ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ