ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាម​ប្រៀប​ដូច​ជាសរ​ដោត​ជាប់​នឹង​ទ្រូង

5 ឆ្នាំ មុន

បុគ្គល​ណា​ប្រាថ្នា​កាម បើ​កាម​នោះ​សម្រេច​បាន​ដូច​បំណងប្រាថ្នា ក៏​រមែង​ធ្វើ​ឱ្យ​ចិត្ត​បុគ្គល​មាន​បីតិ​ត្រេកអរ​រីករាយ តែបើ​កាម​នោះ​មិន​សម្រេច​ដូច​ក្តី​ប្រាថ្នា​ទេ​ក៏​ធ្វើ​ឱ្យ​បុគ្គល​សោកសៅ​ក្តៅក្រហាយ ដូច​ត្រូវ​គ្រាប់​សរ​ដោត​ជាប់​នឹង​ដើមទ្រូង ។ កាល​សត្វ​ណា​វៀរ​ស្រឡះ​ចាក​កាម​ទាំងឡាយ ប្រៀប​ដូច​បុរស​ដែល​ជា​អ្នកមាន​សតិ មាន​សម្បជញ្ញៈ​បរិបូណ៌​ព្រោះ​កន្លង​នូវ​តណ្ហា​ជា​គ្រឿង​សៅហ្មង​ចិត្ត ជា​គ្រឿង​នាំទុក្ខ​មក​ដុត​រោល​ចិត្ត​សត្វ​ឱ្យ​ពើត​ផ្សា…

បុគ្គល​ណា​ប្រាថ្នា​កាម បើ​កាម​នោះ​សម្រេច​បាន​ដូច​បំណងប្រាថ្នា ក៏​រមែង​ធ្វើ​ឱ្យ​ចិត្ត​បុគ្គល​មាន​បីតិ​ត្រេកអរ​រីករាយ តែបើ​កាម​នោះ​មិន​សម្រេច​ដូច​ក្តី​ប្រាថ្នា​ទេ​ក៏​ធ្វើ​ឱ្យ​បុគ្គល​សោកសៅ​ក្តៅក្រហាយ ដូច​ត្រូវ​គ្រាប់​សរ​ដោត​ជាប់​នឹង​ដើមទ្រូង ។

កាល​សត្វ​ណា​វៀរ​ស្រឡះ​ចាក​កាម​ទាំងឡាយ ប្រៀប​ដូច​បុរស​ដែល​ជា​អ្នកមាន​សតិ មាន​សម្បជញ្ញៈ​បរិបូណ៌​ព្រោះ​កន្លង​នូវ​តណ្ហា​ជា​គ្រឿង​សៅហ្មង​ចិត្ត ជា​គ្រឿង​នាំទុក្ខ​មក​ដុត​រោល​ចិត្ត​សត្វ​ឱ្យ​ពើត​ផ្សា ។

ចំណែក​ជន​ណា​មានចិត្ត​ជាប់ជំពាក់​នឹង​ស្រែ ចំការ មាស ប្រាក់ គោ ក្របី ខ្ញុំបម្រើ កាម​ដ៏​ច្រើន ពូន​កិលេស​ជន​នោះ​កាន់តែ​ធំ​ឡើង ហើយ​រមែង​គ្រប​សង្កត់ ញាំញី​ឱ្យ​ដល់​នូវ​ទុក្ខ​គ្រាំគ្រា​កាន់តែ​វេទនា ។

ព្រោះហេតុនោះ បុគ្គល​អ្នកមាន​សតិ​សព្វកាល​គួរ​វៀរចាក​នូវ​កាម​ទាំងឡាយ​ឱ្យ​ស្រាល​ចុះ​ទើប​ឆ្លង​អន្លង់​គឺ​សង្សារភព​នេះ​បាន ។