ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ក៏​ក្លាយទៅជា​បែប​នេះ​ទៅ​វិញ​!

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ប៉ះទង្គិច​ជាមួយ​ម៉ូតូ​រ៉ឺ​ម៉ក រួច​ជ្រុល​ទៅ​បុក​ជាមួយនឹង​កន្ទុយ​រថយន្ត​ឈប់​ចត​ស្ងៀម​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ ។ គ្រោះថ្នាក់​ខាងលើ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨…

ខេត្ត​កែប ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ប៉ះទង្គិច​ជាមួយ​ម៉ូតូ​រ៉ឺ​ម៉ក រួច​ជ្រុល​ទៅ​បុក​ជាមួយនឹង​កន្ទុយ​រថយន្ត​ឈប់​ចត​ស្ងៀម​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ ។ គ្រោះថ្នាក់​ខាងលើ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​មុខ​ផ្ទះ​ពូ​ផាត ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​33A ក្នុងភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប ។

ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​លោក​វរសេនីយ៍ឯក សូ​ង សិន អធិការ​នគរបាល​ក្រុងកែប​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ​ផ្តើម​ឡើង​ដោយសារ​ម៉ូតូ ជន​រង​គ្រោះ​បុក​ជាមួយ​ម៉ូតូ​រ៉ឺ​ម៉ក​ទើប​ម៉ូតូ​នោះ​ជ្រុល​ទៅ​បុក​នឹង​គូថ​រថយន្ត​ម៉ាក​ហា​យ​លែ​ន​ឌ័​រ​មួយ​គ្រឿង​ទៀត ដែល​កំពុង​ចត​ស្ងៀម​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ ទើប​បណ្តាល​ឲ្យ​មាន​ករណី​រង​របួស​ធ្ងន់ធ្ងរ​យ៉ាងនេះ ។

លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​មានឈ្មោះ ឆាយ ហេង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ (​របួសធ្ងន់​) រស់នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង ម៉ាក​CD ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត 1A -3729 ។

ដោយឡែក​រថយន្ត​ដែល​ឈប់​ក្បែរ​ចិញ្ចើម​ផ្លូវ​ម៉ាក​ហា​យ​លែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-7780 បើកបរ​ដោយ​ឈ្មោះ លី សា​រឹម ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ចំបក់ សង្កាត់​អូរ​ក្រសារ ក្រុងកែប ខេត្ត​កែប ។

បច្ចុប្បន្ន​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ។ ចំណែក​មធ្យោបាយ​ពាក់ព័ន្ធ​សមត្ថកិច្ច​បាន​នាំ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងកែប​សម្រាប់​ធ្វើការ​ដោះស្រាយ​គ្នា​ជា​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ