ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​សម្លា.ប់​រួច​រត់គេច​ទៅ​ថៃ តែ​គេច​មិន​ផុត

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ខេត្តបាត់ដំបង​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ជាប់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ដោយ​ចេតនា (​បាញ់​សំលាប់​) ហើយ​ភាគី​ថៃ​បាន​ប្រគល់​ជនសង្ស័យ​ទាំង​២​នាក់​នេះ​មក​ឱ្យ​សមត្ថកិច្ច​ខេត្តបាត់ដំបង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។ ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​ភាគី​ថៃ​ចាប់​ប្រគល់​មក​វិញ រួម​មាន…

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ខេត្តបាត់ដំបង​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ជាប់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ដោយ​ចេតនា
(​បាញ់​សំលាប់​) ហើយ​ភាគី​ថៃ​បាន​ប្រគល់​ជនសង្ស័យ​ទាំង​២​នាក់​នេះ​មក​ឱ្យ​សមត្ថកិច្ច​ខេត្តបាត់ដំបង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​ភាគី​ថៃ​ចាប់​ប្រគល់​មក​វិញ រួម​មាន ម្នាក់​ឈ្មោះ ប៊ុ​ន ពន្លក ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​និស្សិត​ពេទ្យ មានស្រុក​កំណើត​ភូមិ​ត្រោក ឃុំ​ប្រ​ធាតុ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​ម្នាក់​ទៀត​ឈ្មោះ ហួត វាសនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត រស់នៅ​ភូមិ​គ្រើ​ស ឃុំ​
អ​ង្សោ​ង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​ពេល​ដែល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ គឺ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ទទួល​បន្ទុក​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តបាត់ដំបង និង​សមត្ថកិច្ច​ថៃ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក​ស្រុក​អារញ្ញ​ប្រា​ថេ​ត ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ ។ សមត្ថកិច្ច​ថៃ​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ខេត្ត​ចាន់​បុរី​។

តាម​ព័ត៌មាន​ទទួល​បាន​គឺ​ជនសង្ស័យ​២​នាក់​នេះ​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ដោយ​ចេតនា
(​បាញ់​សំលាប់​) ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​វាល​អន្ទង់ស ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។ ក្រោយ​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ទាំង​២​នាក់​នេះ​បាន​រត់គេច​ខ្លួន​ទៅ​ប្រទេស​ថៃ ។

ក្រោយ​ពេល​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​រួចមក ​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ទទួល​បន្ទុក​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តបាត់ដំបង បាន​ដឹកនាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ​តាម​ចាប់ខ្លួន​ជនសង្ស័យទាំង​២នាក់​នេះ​បាន និង​បញ្ជូន​មក​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដើម្បី​ឱ្យ​សមត្ថកិច្ច​ខេត្តបាត់ដំបង​ចាត់ការ​តាម​ច្បាប់ ។ ព័ត៌មាន​
លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ