ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទើរ​ខ្លោចចិត្ត​…​ស្ត្រី​២​នាក់​នាំ​កូន​រើស​អេ​ត​ចាយ​៣​យប់​៤​ថ្ងៃ​ទាំង​វេទ​នាយក​សោហ៊ុយ​ទៅ​មើល​ឪពុក​ឈឺ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី2នាក់បងប្អូនបង្កើតនាំកូនប្រុសស្រីបណ្តើកង់រើសអេតចាយចម្ងាយដីរាប់គីឡូម៉ែត្រតាំងពីស្រុកអូរជ្រៅដល់ក្រុងប៉ោយប៉ែតទាំងបង្ខំចិត្ត ត្បិតឱពុកឈឺធ្ងន់នៅឯស្រុកព្រៃឈ ខេត្តកំពង់ចាម គ្មានសោហ៊ុយទៅមើលអ្នកមានគុណ ។ បង្ហូរទឹកភ្នែកជាមួយនឹងដៃពរកូនប្រុសអាយុមិនដល់1ខួបស្ត្រីឈ្មោះ ណន ច្រែក…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី2នាក់បងប្អូនបង្កើតនាំកូនប្រុសស្រីបណ្តើកង់រើសអេតចាយចម្ងាយដីរាប់គីឡូម៉ែត្រតាំងពីស្រុកអូរជ្រៅដល់ក្រុងប៉ោយប៉ែតទាំងបង្ខំចិត្ត ត្បិតឱពុកឈឺធ្ងន់នៅឯស្រុកព្រៃឈ ខេត្តកំពង់ចាម គ្មានសោហ៊ុយទៅមើលអ្នកមានគុណ ។

បង្ហូរទឹកភ្នែកជាមួយនឹងដៃពរកូនប្រុសអាយុមិនដល់1ខួបស្ត្រីឈ្មោះ ណន ច្រែក អាយុ48ឆ្នាំរៀបរាប់ថា គាត់បច្ចុប្បន្នរស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានកូនប្រុសស្រីក្នុងបន្ទុក6នាក់គ្មានមុខរបរដើររើសអេតចាយ3ទៅ4ឆ្នាំមកហើយ ហើយប្តីជាជនពិការដៃជើងមិនអាចធ្វើអ្វីបាន ។

ដោយឡែកស្ត្រីម្នាក់ទៀតជាប្អូនបង្កើតរបស់ស្ត្រីខាងលើឈ្មោះ ណន ឡង អាយុ35ឆ្នាំ គាត់មានកូនប្រុសស្រីក្នុងបន្ទុក4នាក់រស់នៅក្នុងភូមិជាមួយគ្នា ។ នាងថា មានប្តីដែរតែមិនជួយការងារអីទេគិតតែពីដើរផឹកស៊ីធ្វើឲ្យនាងទូលអង្រែដ៌ធ្ងន់ធ្ងរក្នុងគ្រួសារតែម្នាក់ឯង ។

ស្ត្រីជាបងនិយាយថា ការចេញពីផ្ទះរើសអេតចាយគឺចំណាយពេល3ថ្ងៃមកហើយទើបតែដល់ទីក្រុងប៉ោយប៉ែត ។ គាត់ថាកូនមកជាមួយទាំងអស់ ប៉ុន្តែមួយចំនួនត្រូវអ្នកស្រុកដែលជួបប្រទះតាមដងផ្លូវគេអាណិតជួយដឹកទៅភូមិវិញនៅសល់តែកូនប្រុសស្រី3នាក់គឺកូនច្បងបណ្តើ​កង់​ផង​រើស​អេតចាយផងជាមួយប្អូនប្រុសម្នាក់ទៀត ខណៈកូនប្រុសពៅដែលនៅក្នុងដៃគាត់ពរ​បណ្តើ​រើស​អេតចាយបណ្តើផងដែរ ។

ដោយឡែកស្ត្រីជាប្អូនមានកូនយកជាប់ខ្លួនតែម្នាក់ទេ គឺចងកន្សែងដាក់ចំណុច.កកង់ដូចជាអង្រឹងឲ្យអង្គុយដើម្បីរើសអេតចាយដូចស្ត្រីជាបងដែរ ។

គ្រួសារទីទាល់ក្រទាំង2ខាងលើប្រាប់ថា រយៈពេល3យប់4ថ្ងៃនេះគឺយប់ដំបូងដេកក្នុងព្រៃមាន​តែមុង1ចងដេកទាំងអស់គ្នាតែសំណាងល្អទេវតាអាណិតមិនមានភ្លៀងធ្លាក់រំខានទេ ឯយប់ទី2សុំផ្ទះអ្នលស្រុកដេក ព្រោះមេឃភ្លៀង និងយប់មិញ(17/សីហា/2018)ដេកនៅសាលាឆទានក្នុងវត្តនិមិត្តសុធីរាម ហៅវត្តកូនដំរី ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។

ពួកគាត់ថា ការនាំបងប្អូនចេញរើសអេតចាយឆ្ងាយភូមិស្រុក(លំនៅដ្ឋាន)នេះគឺក្នុងគោល​បំណង​រកប្រាក់ធ្វើសោហ៊ុយទៅមើលឱពុកឈ្មោះ ណុប ណន អាយុ80ឆ្នាំ ដែលកំពុងមានជម្ងឺនៅឯភូមិច្រកភ្នំ ឃុំឈូកលើ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលសាច់ញាតិទាក់ទងប្រាប់តាមទូរស័ព្ទជាច្រើនដងតែគ្មានប្រាក់ធ្វើដំណើទៅ ។

អ្វីដែលកាន់តែសង្វែកមែនទែននោះសូម្បីតែកង់របស់ស្ត្រីជាបងគ្មានច្រវ៉ាក់ផងដែរពោលគឺមិនអាចជិះកើតត្រូវបណ្តើរហូតទាល់តែដល់គោលដៅវិញដោយគាត់ថា មិនដឹងជាដាច់ជ្រុះនៅ​ឯណា ។

ជួបអ្នកយកព័ត៌មាន កោះសន្តិភាព គ្រួសារទាំង2នេះបានទទួលថវិការមួយចំនួន និងអង្ក10គីឡូក្រាមពីភ្នាក់ងារ កោះសន្តិភាព ប្រចាំខេត្តបន្ទាយមានជ័យ ។ ពួកគាត់បានអំពាវនាវសុំសប្បុ​រស​ជនក្នុង និងក្រៅប្រទេសមេត្តាជួយផង បើពុំដូច្នោះទេជីវភាពគ្រួសារ និងនៅតែរងការវេទនាពិសេស​កូនៗ និងមិនមានអនាគត់ឡើយព្រោះមិនបានរៀនសូត្រ ៕

https://youtu.be/LUSnRIDiuHU

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ