ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះតែហ៊ានហើយ… ឱមនុស្សអើយមនុស្ស​

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នគរបាល​បាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​នៅ​ក្នុង​កាស៊ីណូ​មួយ ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ក្រោយ​ពី​ជន​នេះ​ លួច​រថយន្ត​ហា​យ​ឡែ​នឌ័​រ​មួយ​គ្រឿង ​ដែល​ម្ចាស់​ចត​ទុក​នៅ​មុខ​ផ្ទះរួច​យក​ទៅ​លាក់​ទុក​នៅ​ក្នុងផ្ទះ​មួយ ហើយ​ចូល​ទៅ​សម្ងំ​លេងល្បែង​ក្នុង​កាស៊ីណូ​នោះ ។ ការ​ចាប់​ឃាត់​ជនសង្ស័យ​លួច​រថយន្ត​នេះ…

ខេត្ត​ប៉ៃលិន ៖ នគរបាល​បាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​នៅ​ក្នុង​កាស៊ីណូ​មួយ ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ក្រោយ​ពី​ជន​នេះ​ លួច​រថយន្ត​ហា​យ​ឡែ​នឌ័​រ​មួយ​គ្រឿង ​ដែល​ម្ចាស់​ចត​ទុក​នៅ​មុខ​ផ្ទះរួច​យក​ទៅ​លាក់​ទុក​នៅ​ក្នុងផ្ទះ​មួយ ហើយ​ចូល​ទៅ​សម្ងំ​លេងល្បែង​ក្នុង​កាស៊ីណូ​នោះ ។ ការ​ចាប់​ឃាត់​ជនសង្ស័យ​លួច​រថយន្ត​នេះ បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៤ ខែសីហា​កន្លង​ទៅ ដែល​កា​សុ​ី​ណូ​ខាងលើ​ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នគរបាល​ប៉ុស្តិ៍ស្ទឹង​កាច់​បាន​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​ឈ្មោះសេង សំណាង អាយុ​៤៩​ឆ្នាំ រស់នៅ​រាជធានីភ្នំពេញ ពី​ករណី​បាត់​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AV-២១៣៨ កាលពី​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨ ខណ​:​ចត​ទុក​នៅ​មុខ​ផ្ទះ​នា​ពេល​យប់។

ដោយសារ​រថយន្ត​នោះ​មាន​បំពាក់​ប្រព័ន្ធ​GPS កម្លាំង​នគរបាល​ស្រុក​សាលា​ក្រៅ សហការ​ជាមួយ​នគរ​បាល​ប៉ុស្តិ៍​ស្ទឹង​កាច់ បាន​ស្វែងរក​ឃើញ​រថយន្ត​នៅផ្ទះ​របស់​ឈ្មោះ ឈាវ រ​ដ្ឋា ភេទប្រុស ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ និង​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ តាន់ វណ្ណ​ថនា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ នៅ​ក្នុង​កាស៊ីណូ ជី​.​អឹ​ម ។ ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ