ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អូរ​…ទំនប់​​បឹង​ស្នេហ៍ធ្លាប់ឆក់ជីវិតមនុស្សដល់ទៅ៧នាក់ ចឹងបាន​ខ្លាច

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ទឹកជំនន់​នៅ​តែ​បន្ត​កើនឡើងជា​រៀងរាល់ថ្ងៃ ធ្វើ​ឲ្យ​ដីស្រែ​ចម្ការ ផ្ទះសម្បែង និង​ផ្លូវថ្នល់​ជា​ច្រើន​ខ្សែ​នៅ​ក្នុង​ខេត្ត ត្រូវ​ជន់​លិច ក្នុង​នោះ​ទំនប់​បង្ហៀរ​បឹង​ស្នេហ៍​ ស្ថិត​នៅ​ក្នុង​ឃុំ​ធា​យស្រុក​បាភ្នំ ក៏​ត្រូវ​ទឹក​ជន់​លិច​ដែរ…

ខេត្តព្រៃវែង ៖ ទឹកជំនន់​នៅ​តែ​បន្ត​កើនឡើងជា​រៀងរាល់ថ្ងៃ ធ្វើ​ឲ្យ​ដីស្រែ​ចម្ការ ផ្ទះសម្បែង និង​ផ្លូវថ្នល់​ជា​ច្រើន​ខ្សែ​នៅ​ក្នុង​ខេត្ត ត្រូវ​ជន់​លិច ក្នុង​នោះ​ទំនប់​បង្ហៀរ​បឹង​ស្នេហ៍​ ស្ថិត​នៅ​ក្នុង​ឃុំ​ធា​យស្រុក​បាភ្នំ ក៏​ត្រូវ​ទឹក​ជន់​លិច​ដែរ ។

ផ្លូវ​ទំនប់​បង្ហៀរ​បឹង​ស្នេហ៍ គឺជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​របស់​ខេត្ត ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ផ្សារ​កំពង់​សិង្ហ​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ​១១ ត្រង់​ចំណុច​កែង​ស្នេហ៍ ហើយ​ក៏​ជា​ផ្លូវ​វាង​តែ​មួយ​គត់​ដែល​គេ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ទីរួមខេត្ត នៅ​ពេល​ដែល​ទីប្រជុំជន​អ្នក​លឿង​មាន​បញ្ហា​កកស្ទះ​ចរាចរណ៍ ពិសេស​ខណៈ​កំណាត់​ផ្លូវជាតិ​លេខ​១១​ក៏​កំពុង​ជួសជុល ។

ដោយសារ​ទឹកជំនន់​កើនឡើង​ខ្លាំង និង​ជន់​លិច​ទំនប់​នេះ ទើប​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា អាជ្ញាធរ​ខេត្ត​បាន​ប្រកាស​បិទផ្លូវ​នេះ​ លែង​ឲ្យ​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ជា​បណ្តោះអាសន្ន ដើម្បី​ការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ ហើយ​រហូត​ទាល់តែ​ទឹកជំនន់​ស្រក​អស់​ទៅ​វិញ ទើប​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ឡើង​វិញ ។

សូមរំលឹក​ដែរ​ថា កាលពី​ឆ្នាំ​២០១៣ ខណៈ​ទឹកជំនន់​ជន់​លិច​ខ្លាំង មាន​រថយន្ត​កាម​រី​ឆ្លាម​១​គ្រឿង ជិះ​គ្នា​៨​នាក់ ក្នុង​នោះ​ខ្មែរ​ម្នាក់ និង​ជនជាតិ​ស៊ី​រី​៧​នាក់ បើកបរ​ឆ្លងកាត់​តាម​ទំនប់​បង្ហៀរ​ស្នេហ៍​នេះ ក៏​ត្រូវ​ទឹក​ហូរ​កួច​ធ្លាក់​ចេញពី​ផ្លូវ ​លិច​ចូល​ទៅ​ក្នុង​ទឹក​បាត់ និង​បណ្តាល​ឱ្យ​ស្លាប់​ចំនួន​៧​នាក់ ។ ដោយសារ​ធ្លាប់​មាន​ប្រវត្តិ​បែប​នេះ​ហើយ ទើប​នៅ​ពេល​នេះ​អាជ្ញាធរ​ខេត្ត​ បាន​ដាក់​បា​រ៉ា​ស់​បិទផ្លូវ និង​ប្រកាស​បិទ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​ឆ្លង​កាត់​ផ្លូវ​នេះ​ជា​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ