ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យផ្កាប្រាក់សាមគ្គីរបស់យោធភូមិភាគទី៥ជួយជ្រោមជ្រែងដល់សមាគមមនុស្សធម៌

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុណ្យផ្កាប្រាក់សាមគ្គីរបស់យោធភូមិភាគទី៥ បានជួយជ្រោមជ្រែងដល់សមាគមមនុស្សធម៌ដើម្បីអប់រំ ដែលស្ថិតនៅភូមិក្រឡាញ់ ឃុំព្រះនេត្រព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែសីហា…

ខេត្តបាត់ដំបង ៖ បុណ្យផ្កាប្រាក់សាមគ្គីរបស់យោធភូមិភាគទី៥ បានជួយជ្រោមជ្រែងដល់សមាគមមនុស្សធម៌ដើម្បីអប់រំ ដែលស្ថិតនៅភូមិក្រឡាញ់ ឃុំព្រះនេត្រព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ដោយមានសប្បុរសជនក្នុងក្រុងបាត់ដំបង និងបានចូលរួមទេសនា ពីលោកអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស ដើម្បីរួមចំណែកជួយកសាងបាសាំងទឹក និងរបងសាលា ហើយទ្រទ្រង់ការអប់រំដល់កុមារក្រីក្រនៅទីនោះចំនួន២៥០នាក់ កំពុងជួបការលំបាក ។

លោក ថន វាសនា នាយកមណ្ឌលសមាគមមនុស្សធម៌ដើម្បីអប់រំបានបញ្ជាក់ថា កន្លែងនេះជាយដាច់ឆ្ងាយពីទីក្រុងជាង១០គីឡូម៉ែត្រ ចុះពីផ្លូវជាតិលេខ៥ទៅខាងវាលទំនាបឆ្ពោះទៅបឹងទន្លេ​សាប ដោយមានការខ្វះខាតកន្លងមក លោកបានបង្កើតជាសមាគមប្រមូលគ្នាទិញដីធ្វើសាលារៀនសម្រាប់ឲ្យកុមារនៅទីនោះបានសិក្សា តែក្រោយមកបានលោក ច័ន្ទ សុផល អតីតៈអភិបាល (ឥឡូវជាប់ជាតំណាងរាស្រ្ត)ខេត្តបាត់ដំបង បានអំពាវនាវសប្បុរសជន ទើបមានសប្បុរសជនប្រជាជនជប៉ុន(តាមរយៈអង្កការទ្រទ្រង់ព្រះពុទ្ធសាសនា) បានជួយសាងសង់សាលា១ខ្នង មាន៣បន្ទប់ តែនៅមិនទាន់គ្រប់គ្រាន់តាមតម្រូវការរបស់កុមាររៀនសូត្រនៅទីនេះឡើយ ដោយមានគ្រូបង្រៀនចំនួន១០នាក់ មកពីរដ្ឋមកចំនួន៣នាក់ និង៧នាក់ទៀតជាគ្រូស្ម័គ្រចិត្តរបស់សមាគម ដែលសមាគមជាអ្នកទទួលខុសត្រូវដោះស្រាយលើគ្រូទាំងអស់នេះជារៀងរាល់ខែ ទើបពេលនេះមានបុណ្យផ្កាប្រាក់សមគ្គី សង្ឃឹមថាអាចជួយសម្រួលបានចំណែកខ្លះក្នុងការខ្វះខាតនេះ ។

ក្រោយពេលចប់កម្មវិធីលោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥បានថ្លែងថា សុំសរសើរដល់លោកនាយកមណ្ឌលសមាគមនេះដែលមានស្មារតី ឆន្ទៈ ទឹកចិត្តស្រឡាញ់ជួយដល់កុមារនៅទីនេះឲ្យបានរៀនសូត្រ ហើយក៏សុំសន្យាថា ត្រៀមរៀបចំជួយជាសាលារៀនបន្ថែមទៀត ព្រមទាំងអគារ១ខ្នងសម្រាប់ពុទ្ធបរិស័ទ ត្រូវការ​ជួបជុំលើវិស័យព្រះពុទ្ធសាសនា និងការងារផ្សេងៗ ព្រោះប្រជាជននៅទីនេះពិតជាជួបការលំបាក​មែនក្នុងផ្នែកជីវភាព តែសំខាន់យើងមានក្តីសុខ គ្មានការភ័យខ្លាច មានមុខរបររកស៊ីបន្តិចបន្តួចនៅក្នុងភូមិគ្មានការកៀបសង្កត់ មានសិទ្ធសេរីភាពគ្រប់គ្រាន់ ដែលទាំងអស់គ្នាបានរួចចាកផុតពីបនប្រល័យពូជសាសន៍ ប៉ុល ពត រួចមកនោះ ម៉្លោះហើយពេលនេះគឺយើងត្រូវតែជួយមើលគ្នាក្នុងគ្រាលំបាក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ