ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេងហើយដែលទឹកស្រក​វិញនេះ… ​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ សីហា នេះ ត្រូវ​បាន​អាជ្ញាធរ​សម្រេច​ផ្អាក​មិន​ឱ្យ​ចរាចរណ៍​ទៅ​មក​ជា​បណ្តោះអាសន្ន ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ស្ពាន​គគីរ​(​ជិត​ពេជ្រនិល​)​គីឡូម៉ែត្រ​លេ​១០៦-១០៧…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ សីហា នេះ ត្រូវ​បាន​អាជ្ញាធរ​សម្រេច​ផ្អាក​មិន​ឱ្យ​ចរាចរណ៍​ទៅ​មក​ជា​បណ្តោះអាសន្ន ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ស្ពាន​គគីរ​(​ជិត​ពេជ្រនិល​)​គីឡូម៉ែត្រ​លេ​១០៦-១០៧ ព្រំប្រទល់​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​បន្ត​ថា ការ​ផ្អាក​មិន​ឱ្យធ្វើ​ដំណើរ​នេះ ដោយសារ​ភ្លៀង​បាន​បន្ត​ធ្លាក់​មក​យ៉ាង​គំហុក ធ្វើ​ឱ្យ​ទឹក​ហូរ​កាត់​លើ​ស្ពាន ជិត​លិច​បង្កាន់ដៃ​ទៅ​ហើយ ។

ប្រភព​បន្ត​ថា គិត​នៅ​ម៉ោងជាង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នេះ ជំនន់​ទឹកភ្លៀង​ត្រង់​​ចំណុច​ស្ពាន​គគីរ​ខាងលិច​ចំណោទ​លោកយាយ​ម៉ៅ​ពេជ្រនិល (ទីតាំងខាងលើ) ទឹក​ក៏​បាន​​ស្រក​​ទៅ​​វិញបណ្តើរៗហើយ ។ រីឯ​​ចរាចរណ៍ ត្រូវ​បានអាជ្ញាធរ​បើក​ឱ្យ​ដំណើរ​វិញ​ជា​ធម្មតា​ដែរ ។

ប៉ុន្តែ​ក៏​នៅ​តែ​អំពាវនាវ​ដល់​យានយន្ត​ទាំងអស់ បើកបរ​ឆ្លងកាត់​សូម​បន្ថយល្បឿន​យឺត​ៗ ដើម្បី​បង្ការ​កុំឱ្យ​កើត​មាន​គ្រោះថ្នាក់​ជាយ​ថ​ហេតុ ។ សូម​ចូលរួម​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ។

អត្ថបទសរសេរ ដោយ