ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខ​អ្នកលក់គ្រឿងញៀ.នមានទាំងកាំ​ភ្លើង​នៅក្រុង​តាខ្មៅ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ​៖ ​ក្នុង​ប្រតិបត្តិ​ការណ៍​ដ៏​ក្តៅ​គគុកមួយ​​របស់​នគរបាល​ក្រុង​តា​ខ្មៅ  បានធ្វើការ​​ឃាត់ខ្លួន​ មុខ​​សញ្ញា​​ជួញដូរ​គ្រឿងញៀន​បានចំនួន​៤​នាក់ រួមទាំង​កាំភ្លើង​១ដើម និង​ថ្នាំ​ញៀន​១២​កញ្ចប់​ ធ្វើឡើង ​កាល​ពី​​ម៉ោង​០៤ និង៣០នាទីរសៀល​ថ្ងៃ​ទី​១៧…

ខេត្តកណ្តាល ​៖ ​ក្នុង​ប្រតិបត្តិ​ការណ៍​ដ៏​ក្តៅ​គគុកមួយ​​របស់​នគរបាល​ក្រុង​តា​ខ្មៅ  បានធ្វើការ​​ឃាត់ខ្លួន​
មុខ​​សញ្ញា​​ជួញដូរ​គ្រឿងញៀន​បានចំនួន​៤​នាក់ រួមទាំង​កាំភ្លើង​១ដើម និង​ថ្នាំ​ញៀន​១២​កញ្ចប់​ ធ្វើឡើង
​កាល​ពី​​ម៉ោង​០៤ និង៣០នាទីរសៀល​ថ្ងៃ​ទី​១៧ សីហា​ ស្ថិត​នៅ​​ចំណុច​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ​។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យ​​៤​នាក់​​ ១​-ឈ្មោះ សុ​ន សាន់ ហៅ​ក្រៅ អា​ក្របី ​​អាយុ​១៣​ឆ្នាំ​ ស្រុក​កំណើតនៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ​២-​ឈ្មោះខឿន ប្រុស ហៅ​ក្រៅប្រុស ​អាយុ ២១​ឆ្នាំ ​ស្រុក​កំណើត នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​​ ៣​-ឈ្មោះសុ​ន សាន្ត ហៅ​ក្រៅ សាន្ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ​ស្រុក​កំណើត នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល និង៤-​ឈ្មោះ ធី កុសល ហៅ​ក្រៅ​ង៉ោ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ ស្រុក​កំណើត​នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​ ។

លោក​អធិការ​​ក៏បានបញ្ជាក់ដែរ​ថា នៅ​ថ្ងៃ​កើតហេតុ​ កម្លាំង​​ទទួល​បាន​ការ​រាយ​ការ​ណ៍​​ពី​​ពលរដ្ឋ​មក​ថា​ មាន​គេ​កំពុង​​លក់គ្រឿងញៀន​ ​ទើបកម្លាំងចុះ​ទៅ​ឆែកឆេរ​នៅផ្ទះ​​ជនសង្ស័យ​ម្នាក់​​ឈ្មោះ សុ​ន សាន់ ​នៅ​ចំណុច ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​ ក៏បាន​​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​.ស​ថ្លា ​សង្ស័យ​សារធាតុ​ញៀនចំនួន​១២​កញ្ចប់ (២កញ្ចប់​ធំ ១០កញ្ចប់​តូច) ​កាំភ្លើងខ្លី​១​ដើម ​ទើប​​ឃាត់ខ្លួន​បញ្ជូន​​មក​អធិការ​ក្រុង
​តា​ខ្មៅ​តែ​ម្តង​ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច  ជនស​ង្ស័យ​​បាន​ឆ្លើយ​ថា ថ្នាំ​ញៀន​នេះ​ខ្លួន​ពិតជា​​​បាន​ទិញពី​ឈ្មោះ​ស្វិត មាន​ទី
លំ​នៅ​​ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​សំរោង​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ ទើបកម្លាំងក្របួចជាប់បាន​ទាំងអស់តែម្តង  ។

អត្ថបទសរសេរ ដោយ