ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​ជន​ប្រឆាំង​វៀតណាម​ដាក់គុក​២០​ឆ្នាំ

5 ឆ្នាំ មុន

ប្រទេសវៀតណាម ៖ សកម្មជន​ប្រឆាំង​វៀត​ណាម​ម្នាក់​​ទទួល​​ការ​កាត់​ទោស​កាល​ពីថ្ងៃទី​​១៦​សី​ហា ​​ដាក់​ពន្ធ​គារ​ដល់​ទៅ​​២០​ឆ្នាំ​ពី​​បទ ​អំពាវ​នាវ​ឲ្យ​មាន​បាតុ​កម្ម​ក្នុង​ប្រ​ទេស​ដែល​កាន់​តែ​ពង្រឹង​ការ​គាប​សង្កត់​លើ​ពួក​ប្រ​ឆាំង​ ។ លោក ​LE DING LUONG…

ប្រទេសវៀតណាម ៖ សកម្មជន​ប្រឆាំង​វៀត​ណាម​ម្នាក់​​ទទួល​​ការ​កាត់​ទោស​កាល​ពីថ្ងៃទី​​១៦​សី​ហា ​​ដាក់​ពន្ធ​គារ​ដល់​ទៅ​​២០​ឆ្នាំ​ពី​​បទ ​អំពាវ​នាវ​ឲ្យ​មាន​បាតុ​កម្ម​ក្នុង​ប្រ​ទេស​ដែល​កាន់​តែ​ពង្រឹង​ការ​គាប​សង្កត់​លើ​ពួក​ប្រ​ឆាំង​ ។

លោក ​LE DING LUONG អា​យុ​៥២​ឆ្នាំ​ ត្រូវ​ចាប់​ខ្លួន​កាល​ពី​ខែ​កក្ក​ដា ​ហើយ​មេ​ធា​វី​ការ​ពារ​ក្ដី​​របស់​គេ​លោក​ HA HUY SON បាន​បរិ​ហារ​ការ​កាត់​ទោស​កូន​ក្ដី​លោក​ថា​ជា​ចំ​ណាត់​ការ​ដ៏រ​ហន់​មួយ ។ មេ​ធា​វី​រូប​នោះ​និ​យាយ​ថា សាល​ក្រម​កាត់​ទោស​ចេញ​ដោយ​រហ័ស​បំ​ផុត​​​រួច​មនុស្ស​មួយ​ចំ​នួនគ្មានឱ​កាស​ឡើង​ធ្វើ​សា​ក្សី​ ។ លោក​ស្នើ​ឲ្យ​លុប​ចោល​សា​លក្រម​កាត់​ទោស​នេះ​ ប៉ុ​ន្តែ​ការ​ត​វ៉ា​របស់​លោក​ត្រូវ​បដិ​សេធ​ ។

ជន​នេះ​​ជាប់​ទោស​ពី​បទ​ប៉ុន​ប៉ង​ផ្ដួល​រំ​លំ​រដ្ឋ​ ដោយ​​ផ្សព្វផ្សាយ​តាម​អីុន​ធើរ​ណេត​ បណ្ដា​​ឃ្លីប​វី​ដេ​អូ​ដែល​អំ​ពាវ​នាវ​ឲ្យ​ធ្វើ​បា​តុ​កម្ម ​ប្រឆាំងក្រុម​ហ៊ុន​តៃ​វ៉ាន់​មួយ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​បំ​ពុល​សមុទ្រ​ធ្ងន់​ធ្ងរ​មួយ​។រូប​គេ​ក៏​អំ​ពាវ​នាវ​ដែរ​ឲ្យ​ធ្វើ​ពហិ​ការ​ដល់​ការ​បោះ​ឆ្នោត​ស​ភា​កាល​ពី​ឆ្នាំ​២០១៦​។​​

លោក​ស្រី​NGUYEN THI QUY​ភរិ​យា​ជន​ជាប់​ចោទ​ថ្លែង​ប្រាប់​សារព័ត៌មាន​ថា​ ប្ដី​របស់​គាត់​ជា​មនុស្ស​ស្លូត​ត្រង់​ គាត់​ធ្វើ​សកម្ម​ភាពក្នុង​នាម​ជន​ក្រី​ក្រ​និង​​បណ្ដាជនរង​គ្រោះ​ដោយ​​អំពើ​អយុត្តិ​ធម៌​នា​នា ​។

​វៀត​ណាម​ជា​ប្រ​ទេស​មាន​បក្ស​តែ​មួយ​​ តែង​កាត់​ទោស​ពួក​ប្រ​ឆាំង​ ។ មនុស្ស​ប្រ​មាណ​ជា​១០០​នាក់​​បច្ចុ​ប្បន្ន​កំ​ពុងជាប់​ឃុំ​ឃាំង​ ដោយ​សារ​ហេតុ​ផល​ន​យោ​បាយ ​​។​ នេះ​បើ​តាម​តួ​លេខ​ចេញ​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ​២០១៨​​ដោយ​អង្គ​ការ​សិទ្ធិ​មនុស្ស​ AMNESTY INTERNATIONAL ។

បណ្ដា​សារព័ត៌​មាន​ត្រួត​ត្រា​ដោយ​រដ្ឋ​ហើយ​​បណ្ដាញ​សង្គម​ជា​ច្រក​ចុង​ក្រោយ​សម្រាប់​សម្ដែង​ម​តិ​ក្នុង​ប្រ​ទេស ​។ ប៉ុន្តែ​ច្បាប់​ថ្មី​អ​នុ​ម័ត​កាល​ពី​​ពាក់​កណ្ដាល​ខែ​មិ​ថុ​នា​នឹង​ធ្វើ​ការ​រិត​ត្បិត​ខ្លាំង​ចំ​ពោះ​សេ​រី​ភាព​ក្នុង​ការ​ប្រើ​អីុន​ធើរ​ណេត​ ។ ច្បាប់​នេះ​ដែល​នឹង​ចូល​ជា​ធរ​មាន​នា​ខែ​មករា​ខាង​មុខ​នេះ​ បង្ខំ​ឲ្យ​​ដក​ចេញ​ពី​វេប​សាយ​​រយៈ​​ពេល​២៤​ម៉ោង​​ រាល់​អត្ថា​ធិ​ប្បាយ​ដែល​ចាត់​ទុក​ថា ជា​ការ​គំ​រាម​កំ​ហែង​ដល់​សន្តិ​សុខ​ជាតិ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ