ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាល​មុន​… មហាជន​ជ្រេញ​ទ​ង្វើ​លោក​សេដ្ឋី​ដើរ​រើស​សំរាម​រូប​នេះ

5 ឆ្នាំ មុន

តាម​ប្រភព​ពី Oddity Central បាន​ឲ្យ​ដឹង​ថា សេដ្ឋី​ម្ចាស់​មុខ​ជំនួញ​ធំ​ម្នាក់​នៅ​ក្រុង​ឆុង​ឈី​ង ប្រទេស​ចិន ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា «​សេដ្ឋី​ប្រមូល​សំរាម​​» ​។…

តាម​ប្រភព​ពី Oddity Central បាន​ឲ្យ​ដឹង​ថា សេដ្ឋី​ម្ចាស់​មុខ​ជំនួញ​ធំ​ម្នាក់​នៅ​ក្រុង​ឆុង​ឈី​ង ប្រទេស​ចិន ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា «​សេដ្ឋី​ប្រមូល​សំរាម​​» ​។ នេះ​ក៏​ដោយសារ​តែរូប​លោក​តែង​ចំណាយពេល​ទំនេរ​របស់​លោកមក​រើស​សម្រាម ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​។

សេដ្ឋី Zhong Congrong អាយុ​៥២​ឆ្នាំ បាន​ចាប់ផ្តើម​ទម្លាប់​រើស​សម្រាម​នេះ​ បាន​រយៈពេល​៣​ឆ្នាំ
​ហើយ បន្ទាប់​ពី​លោក​បាន​យក​គំរូ​តាម​សាស្ត្រាចារ្យ​ចូល​និវត្តន៍​ម្នាក់ ​នៅ​ខេត្ត​ហា​យ​ណា​ន ​។ កាលពី​បី​ឆ្នាំ
​មុន លោក​បាន​ទៅ​លំហែកាយ​នៅ​ខេត្ត​ហា​យ​ណា​ន ហើយ​ក៏​ជួប​ជាមួយនឹង​សាស្ត្រាចារ្យ​ចូល​និវត្តន៍​ម្នាក់ ដែល​តែង​រើស​​សំរាម​​តាម​ដងផ្លូវ​អស់​រយៈពេល​៤​ឆ្នាំ​កន្លង​មក ​។ ក្រោយ​ត្រឡប់​មក​ពី​ខេត្ត​ហា​យ​ណា​ន​
វិញ លោក Zhong ក៏​ចាប់ផ្តើម​ធ្វើ​តាម​ស្ត្រី​ម្នាក់​នោះ​។

ដំបូង​ឡើយ មនុស្ស​មួយ​ចំនួន​ធំ​បាន​ជ្រេញ​នឹង​ទ​ង្វើ​របស់​លោក ថា​លោក​ជា​មនុស្ស​ចង់បាន​ចំណាប់​អារម្មណ៍​ ។ ពួក​គេ​មិន​ជឿ​ថា សេដ្ឋី​ដែល​មាន​អចល​នា​ទ្រព្យ​ច្រើន​កន្លែង ហាង​លក់​រថយន្ត និង​រោងចក្រ មក​ដើរ​រើស​សំរាម​បែប​នេះទៅវិញ ​។

លោក​មិន​ត្រឹមតែ​ដើរ​រើសសំរាម​​នោះ​ទេ លោក​ថែម​ទាំង​ស្តី​ឱ្យ​​អ្នក​ទាំងឡាយ​ណា ដែល​ចោលសំរាម​​ផ្តេស​ផ្តាស​ទៀត​ ។ ដោយសារ​តែទ្រាំ​នឹង​ការ​គិត​អវិជ្ជមាន​របស់​មហាជន​មិន​បាន ប្រពន្ធ​និង​កូន​របស់​លោក​មិន​ហ៊ាន​ចេញ​ទៅ​ណា​មក​ណា​ជាមួយនឹង​លោក​ឡើយ ដោយ​គិត​ថា ​ខ្មាស់​គេ​។

ក្រោយមក គ្រប់​គ្នា​ក៏​សង្កេត​ឃើញ​ថា ទីក្រុង​របស់​ពួក​គេ​ស្អាត​ជាង​មុន ហើយ​ក៏​ពេញចិត្ត​សរសើរ​ទ​ង្វើ​របស់​លោក​សេដ្ឋី​ថា ​មិនមែន​ធ្វើ​ដើម្បី​ចំណាប់​អារម្មណ៍​នោះ​ទេ ​។

សេដ្ឋី Zhong បាន​និយាយ​យ៉ាង​មាន​ន័យ​ចាក់​ដោត​ក្នុង​បេះដូង​ថា​ «​មិន​ថា​អ្នកជា​អ្នក​បោស​សំរាម​ ឬអ្នក​រើស​សំរាម​​ឡើយ គឺ​មិន​ពាក់ព័ន្ធ​នឹង​កម្រិត​ការ​សិក្សា វប្បធម៌ អាយុ ឬ វណ្ណៈ​ក្នុង​សង្គម​ឡើយ​»។ សូម​ចូល
រួម​ចោល​សំរាម​​ឱ្យ​​មាន​សណ្តាប់ធ្នាប់ ដើម្បី​ទីក្រុង​ស្អាត​ទាំងអស់​គ្នា​ ។

អត្ថបទសរសេរ ដោយ