ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុហយាត្រា​យោធា​ដែល​លោក​ត្រាំ​ចង់​ធ្វើត្រូវ​ច្រានចោល

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មន្ទីរប៉ង់​តា​ហ្គោ​ន​គូសបញ្ជាក់​នា​ថ្ងៃ​ទី​១៦​សីហា​ថា ក្បួនព្យុហយាត្រា​យោធា​ដែល​ប្រ​ធានាធិ​បតី​អា​មេ​រិ​កលោក ​ដូ​ណា​ល់ ត្រាំ​ ចង់​ធ្វើ ហើយ​គ្រោងសម្រាប់​ថ្ងៃ​ទី​១០​វិច្ឆិកា​ខាង​មុខ​នេះ​ទីបំផុត​ត្រូវ​ច្រានចោល​វិញ​តែ​អាច​មាន​ក្នុង​ឆ្នាំ​២០១៩ ។ ការ​ចំណាយ​ខ្ពស់​ជា​បញ្ហាចោទ​និង​រង​ការ​រិះគន់…

សហរដ្ឋអាមេរិក ៖ មន្ទីរប៉ង់​តា​ហ្គោ​ន​គូសបញ្ជាក់​នា​ថ្ងៃ​ទី​១៦​សីហា​ថា ក្បួនព្យុហយាត្រា​យោធា​ដែល​ប្រ​ធានាធិ​បតី​អា​មេ​រិ​កលោក ​ដូ​ណា​ល់ ត្រាំ​ ចង់​ធ្វើ ហើយ​គ្រោងសម្រាប់​ថ្ងៃ​ទី​១០​វិច្ឆិកា​ខាង​មុខ​នេះ​ទីបំផុត​ត្រូវ​ច្រានចោល​វិញ​តែ​អាច​មាន​ក្នុង​ឆ្នាំ​២០១៩ ។ ការ​ចំណាយ​ខ្ពស់​ជា​បញ្ហាចោទ​និង​រង​ការ​រិះគន់ ។

អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន វរសេនីយ៍ឯក ​ROB MANNING ក្នុង​សេចក្ដី​ប្រកាស​មួយគូ​សបញ្ជាក់​ថា មន្ទីរ​ប៉ង់​តា​ហ្គោ​ន​និង​សេត​វិមាន​ចង់​រៀបចំ​ធ្វើ​ព្យុហយាត្រា​យោធា ជា​កិត្តិយស​ជូន​ដល់​អតីត​យុទ្ធ​ជន​អា​មេ​រិ​ក​និង​ដើម្បី​ប្រារព្ធ​ខួប​១០០​ឆ្នាំ​នៃ​សង្គ្រាមលោក​លើក​ទី​១​ ។ ​ពី​ខាង​ដើម​យើង​គិត​យក​ថ្ងៃ​ទី​១០ ​វិច្ឆិកា​ ២០១៨​សម្រាប់​ព្រឹត្តិការណ៍​នោះ ប៉ុន្តែ​យើង​ងាក​មក​ព្រមព្រៀង​គ្នា​ពិនិត្យ​លទ្ធភាព​ក្នុង​ឆ្នាំ​២០១៩​វិញ​ ។

មុន​នេះ​បន្តិច​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ម្នាក់​អះអាង​ថា ថវិកា​សម្រាប់​ចំណាយ​លើ​ការ​រៀបចំ​ព្រឹត្តិការណ៍​បែប​នេះ មាន​ដល់​ជាង​៩០​លាន​ដុល្លារ ខណៈ​គ្រា​ដំបូង​សេត​វិមាន​គិត​ថា ចំណាយ​ត្រឹមតែ​ពី​១០​ទៅ​៣០​លាន​ដុល្លារ​ប៉ុណ្ណោះ ។

កាលពីដើម​ខែកុម្ភៈ​សេត​វិមាន​ធ្លាប់​ប្រកាស​ថា លោក​ត្រាំ​ចង់​ឲ្យ​មាន​ព្យុហយាត្រា​យោធា​បង្ហាញ
ពី​កម្លាំងយោធា​អា​មេ​រិ​ក ។ លោក​ចាប់អារម្មណ៍លើ​រឿង​នេះ​កាន់តែ​ខ្លាំង ក្រោយ​ពី​ទៅ​ចូលរួម​បុណ្យ​ជាតិ​បារាំង​ហើយ​ចូលរួម​ទស្សនា​ព្យុហយាត្រា​យោធា​របស់​កងទ័ព​បារាំង​ថ្ងៃ​ទី​១៤​ កក្កដា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ