ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​បញ្ជា​ឱ្យ​នាំ​ខ្លួន​តៃកុង​ឡាន​អតីត​អភិបាល​ខេត្តតាកែវ និង​អ្នកបម្រើ​ក្នុងផ្ទះ​របស់​ស្រី​ស្នេហ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពីរសៀល​ថ្ងៃ​ទី​១៧ សីហា ២០១៨ លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ទៅ​អនុរក្ស​ពន្ធនាគារ​ព្រៃ.​ស…

រាជធានី​ភ្នំពេញ ៖ កាលពីរសៀល​ថ្ងៃ​ទី​១៧ សីហា ២០១៨ លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ទៅ​អនុរក្ស​ពន្ធនាគារ​ព្រៃ.​ស ឱ្យ​នាំ​ខ្លួន​តៃកុង​រថយន្ត​លោក​ឡាយ វណ្ណៈ ជា​អតីត​អភិបាល​ខេត្តតាកែវ និងអ្នកបម្រើ​ផ្ទះ​​ស្រី​ស្នេហ៍ មក​ធ្វើការ​សាកសួរ​បន្ថែមពី​ដំណើររឿង​ពាក់ព័ន្ធ​ទៅនឹង​ ករណី​​ឃាតកម្ម​លើ​ស្ត្រី​ឈ្មោះ ចែវ សុ​វ​ឌ្ឍ​នា (ជាស្រីស្នេហ៍លោកឡាយ វណ្ណៈ)។

សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យ​ម្នាក់​ឈ្មោះ ម៉េ​ន សា​ម៉ៃ ជា​អ្នក​បើករថយន្ត​ឱ្យ​​លោកឡាយ វណ្ណៈ ​និង​ម្នាក់ទៀត​​ឈ្មោះ ជឹ​ម វុ​ធ ( ប្តី​របស់​ឈ្មោះ​ចាន់ រី ) និង​ជា​អ្នក​បម្រើ​ផ្ទះ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ដែល​ជា​ជន​រង​​គ្រោះ ក្នុង​អំពើ​ឃាតកម្ម​នោះ ។ ទាំង​២​នាក់​ ជាប់ចោទ​ពី​បទ​​លាក់បាំង​តម្រុយ​តាម​មាត្រា​៥៣២ នៃ​ក្រម​ព្រហ្មទណ្ឌ ។

គួរ​រំលឹក​ថា សំណុំរឿង​នេះ លោកកូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៣ មេ​សា ២០១៨ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួនលើ​ជនសង្ស័យចំនួន​៤ នាក់ ក្នុង​នោះ​រួម​មាន​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និងត្រូវ​ប្អូនបង្កើត​លោកឡាយ ណា​រិ​ទ្ធ ដាក់​ពន្ធនាគារ PJ ។

ចំណែក​លោក ឡាយ ណា​រិ​ទ្ធ ឈ្មោះ ម៉េ​ន សា​ម៉ៃ អ្នក​បើករថយន្តឱ្យ​លោក​ឡាយ វណ្ណៈ និងឈ្មោះ ជឹ​ម
វុ​ធ ជា​អ្នកបម្រើ​ផ្ទះ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ដែល​ជា​ជន​រង​គ្រោះ ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​ឃុំខ្លួន​ពន្ធនាគារ​ព្រៃ.​ស ។ សំណុំរឿង​នេះ​កំពុង​ស្ថិត​នៅ ក្នុង​វាំងនន​ខ្មៅ​នៅឡើយ​ទេ ។

យោង​តាម​របាយ​ការ​កើតហេតុ ប៉ុន្មាន​ថ្ងៃមុន​ចូល​ឆ្នាំ​ខ្មែរ សមត្ត​កិច្ច​នគរបាល​ខេត្តតាកែវ បាន​ចុះ​ធ្វើ​កោសល​វិ​ច្ច័​យ​ជាក់ស្តែង និង បាន​សន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​ថា ជន​រង​គ្រោះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា បាន​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួនឯង ។ លុះ​ក្រោយមក​ស្រាប់តែ​សមត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បើក​ការ​សើ​ុ​ប​អង្កេត​លើ​សំណុំរឿង​នេះ បាន​ប្រែប្រួល​រក​ឃើញ​ទៅ​ជា​រឿង​ឃាតកម្ម​វិញ ។

ដូច្នេះ ​បានជា​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ដែល​មាន​លោក ឡាយ វណ្ណៈ អតីតអភិបាល​ខេត្តតាកែវ លោក ឡាយ ណា​រិ​ទ្ធ ស្នងការ​រង ខេត្តតាកែវ និង​ម្នាក់​ជា​តៃកុង​ឡាន ម្នាក់​ជា​អ្នកបម្រើ​ផ្ទះ​ជន​រង​គ្រោះ យក​ទៅ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន គិត​មក​ដល់​ពេល​នេះ​ជិត​កន្លះ​ឆ្នាំ​ហើយ ដែល​ចៅក្រម​កំពុង​បើក​ការ
​សើ​ុ​ប​អង្កេត យ៉ាង​យកចិត្តទុកដាក់ ដើម្បី​រក​ភាព​ស្អាតស្អំ សម្រាប់​អ្នក​ដែល​ស្លាប់​ទៅឱ្យ​បាន​បិទ​ភ្នែក​ជិត​
ផង និង ផ្តល់​យុ​ត្តិ​ធ​ម៍​ដល់​អ្នក​ដែល​រស់នៅឱ្យ​​មាន​សច្ចភាព​ត្រឹមត្រូវ​ឡើង​វិញ ។ ​វាំងនន​ខ្មៅ​នឹង​​ត្រូវ​បើក នៅ​ពេល​​ចៅក្រម​សើ​ុ​ប​សួរ​លើ​សំណុំរឿង​នេះ​ចប់​សព្វគ្រប់ ។

គួរ​រំលឹក​ថា ហេតុ​ការណ៍​នេះ ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​២៦ មក​រា ២០១៨ នៅ​ចំណុច​ផ្ទះ​ជួលភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ​។

អត្ថបទសរសេរ ដោយ