ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​៣​ប្រទេស ប្រកួត​គ្នា​ដណ្ដើម​ទឹកប្រាក់​ជាង​១​ម៉ឺន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ប៉ុន្មាន​រដូវ​កាល​កន្លង​មក កីឡាករ​កម្ពុជា ថៃ និង​ឡាវ សរុប​១០​រូប ត្រូវ​បាន​សង្វៀន​ទូរទស្សន៍​បាយ័ន​បើក​រេញ​ឲ្យ​ប្រកួត​គ្នា នា​ថ្ងៃ​ទី​១៧ សីហា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ប៉ុន្មាន​រដូវ​កាល​កន្លង​មក កីឡាករ​កម្ពុជា ថៃ និង​ឡាវ សរុប​១០​រូប ត្រូវ​បាន​សង្វៀន​ទូរទស្សន៍​បាយ័ន​បើក​រេញ​ឲ្យ​ប្រកួត​គ្នា នា​ថ្ងៃ​ទី​១៧ សីហា ដើម្បី​ដណ្ដើម​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ដោយ​ប្រើ​រូបមន្ត​ថ្មី​។ នេះ​ជា​ការ​ប្រកួត​ប្រាក់​រង្វាន់​ដែល​មាន រហូត​ដល់​ជាង​១​ម៉ឺន​ដុល្លារ ខណៈ​ដែល​អ្នក​ជាប់​ចំណាត់ថ្នាក់​លេខ​១ ឬ​ម្ចាស់​ជើងឯក ទទួល​បាន​ខ្សែក្រវាត់​១ និង​ទឹកប្រាក់​រហូត​ដល់​៦​ពាន់​ដុល្លារ ដោយ​មិន​ទាន់​រាប់​បញ្ចូល​ទឹកប្រាក់​ដែល​ត្រូវ​ទទួល​បាន​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ មួយ​លើក​ៗ​នោះ​ផង​។

ការ​ប្រកួត​ដែល​ប្រកាស​ធ្វើ​ឡើង​នៅ​រៀង​រាល់​យប់​ថ្ងៃ​សុក្រ​ចាប់ពី​ម៉ោង​៧​យប់​នេះ នឹង​កំណត់​ឲ្យ​កីឡាករ​កម្ពុជា​៥​រូប​ស្ថិត​នៅ​មួយ​ពូ​ល និង​កីឡាករ​បរទេស គឺ​ថៃ និង​ឡាវ ស្ថិត​នៅ​មួយ​ពូ​ល ហើយ​តម្រូវ​ឲ្យ​កីឡាករ​ក្នុង​ពូ​ល​នីមួយ​ៗ ប្រកួត​ខ្វែង​ពូ​ល​ក្នុង​ម្នាក់​៥​ប្រកួត ដើម្បី​ស្វែងរក​អ្នកមាន​ពិន្ទុ​ខ្ពស់ នាំមុខ​៤​នាក់ ក្នុង​ចំណោម​ទាំង​១០​នាក់ ដើម្បី​ឡើង​ទៅ​ប្រកួត​បន្ត ដោយ​មិន​គិត​ថា​កីឡាករ​ដែល​បាន​ឡើង​ទៅ​នោះ គឺជា​កីឡាករ​កម្ពុជា ឡាវ ថៃ​។

លោក នាង ស៊ី​វត្ថា អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា ការ​ប្រកួត​នេះ នឹង​មិន​កំណត់​ថា​កីឡាករ​ខ្មែរ ឬ​បរទេស​ទេ ពោល​គឺ​ឲ្យ​តែ​អ្នក​ណា​ខ្លាំង​គឺ​អ្នក​នឹង​បាន​ឡើង ដែល​មាន​ន័យ​ថា បើ​កម្ពុជា​៤​នាក់​បាន​ឡើង ក៏​ជា​សំណាង​របស់​កីឡាករ​កម្ពុជា តែបើ​កីឡាករ​បរទេស​បាន​ឡើង​ក៏​ជា​សំណាង របស់​កីឡាករ​បរទេស​។ យ៉ាងណាមិញ លោក​ថា​ខ្លួន​ចង់​ឲ្យ​មាន​ទាំង​សមាស​កម្ពុជា ឡាវ និង​ថៃ ជា​អ្នក​បាន​ឡើង​ទៅ​វគ្គ​៤​នាក់​នោះ ដើម្បី​ឲ្យ​បាន​ល្អមើល​បន្តិច​។

លោក​ថា​នេះ​ជា​ការ​ប្រកួត​ជ្រើស​ជើងឯក គូ​ប៊ូ​តា​រដូវ​កាល​ថ្មី ដោយ​អ្នក​ជាប់​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៤ នឹង​ទទួល​បាន​ប្រាក់​សរុប​ជាង​១​ម៉ឺន​ដុល្លារ និង​ការ​ប្រកួត​ទម្ងន់​៥៤​ដែល​ជា​ទម្ងន់​ស្រាល​មិន​ធ្លាប់​មាន​ក្នុង​ពិភព​ប្រដាល់​។ កីឡាករ​ដែល​ត្រូវ​បាន​ប្រកាស​ថា មានឈ្មោះ​ចូលរួម​ប្រកួត​រួម​មាន កីឡាករ ចាន់ សាន់ មក​ពី​ក្លិប​និរោធ​មាន​ជ័យ កីឡាករ ខេ​ម ចាន់ មក​ពី​ក្លឹ​ប​កងទ័ព​ឆ័​ត្រ​យោង​៩១១ កីឡាករ ប៊ុ​ន សុធា មក​ពី​ក្លឹ​ប​កីឡា​ក្រសួងការពារជាតិ កីឡាករ ផា​ន ផាត់​យុទ្ធ មក​ពី​ក្លឹ​ប​សាល​វ័​ន្ត​កីឡា និង​កីឡាករ រិ​ទ្ធ អាទិត្យ មក​ពី​ក្លឹ​ប​អាណាចក្រ​គុន​ខ្មែរ​។

សម្រាប់​កីឡាករ​ថៃ​រួម​មាន កីឡាករ Anuntasak Site Phukhorng Yus កីឡាករ​Kaoreanghorn Pethchinda និង​កីឡាករ Plangthip Por Yutphumi ខណៈ​ដែល​កីឡាករ​ឡាវ​រួម​មាន​កីឡាករ Wangngeun Rungrean Kilanakorm Phattorn និង កីឡាករ Seang Suriyak Site Torkahkart ដោយ​ការ​ប្រកួត​នឹង​ចាប់ផ្ដើម​ពី​ការ​ប្រកាស​នេះ​រហូត​ដល់​ចុងឆ្នាំ​២០១៨៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ