ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​៩​លើក ស្លា.ប់​២​នាក់ របួសធ្ងន់​ស្រាល​១៦​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​៩​លើក (​យប់​៥​លើក​) ស្លាប់​ប្រុស​២​នាក់ របួសធ្ងន់​១០​នាក់​(​ស្រី​២​នាក់​) របួសស្រាល​ប្រុស​៦​នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​៩​លើក (​យប់​៥​លើក​) ស្លាប់​ប្រុស​២​នាក់ របួសធ្ងន់​១០​នាក់​(​ស្រី​២​នាក់​) របួសស្រាល​ប្រុស​៦​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​។ មូលហេតុ​គ្រោះថ្នាក់ ល្បឿន​៤​លើក​,​ស្រវឹង​១​លើក​ស្លាប់​១​នាក់​,​ប្រជែង​២​លើក​,​មិន​គោរព​សិទ្ធ​១​លើក​, កត្តា​យាន​១​លើក​ស្លាប់​១​នាក់​។ សរុប​ស្លាប់​២​នាក់ ម៉ូតូ​២​នាក់​(​មិន​ពាក់មួក​២​នាក់​)​។

គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ និង​ម៉ូតូ​២​លើក​, ម៉ូតូ និង​រថយន្ត​តូច​១​លើក​,​ម៉ូតូ និង​រថយន្ត​ធំ​២​លើក​ស្លាប់​២​នាក់​, រថយន្ត​តូច និង​រថយន្ត​តូច​១​លើក​,​រថយន្ត​តូច និង​រថយន្ត​ធំ​១​លើក​, រថយន្ត​តូច និង​កង់​១​លើក​,​រថយន្ត​ធំ និង​រថយន្ត​ធំ​១​លើក​។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៨​គ្រឿងក្នុង​នោះ​មាន ម៉ូតូ​៧​គ្រឿង​, រថយន្ត​តូច​៥​គ្រឿង​, រថយន្ត​ធំ​៥​គ្រឿង​,​កង់​១​គ្រឿង​។ យានយន្ត​បង្កហេតុ ម៉ូតូ​២​លើក​,​រថយន្ត​តូច​៤​លើក​,​រថយន្ត​ធំ​៣​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ ផ្លូវជាតិ​៥​លើក​,​ផ្លូវ​ខេត្ត​៣​លើក​,​ផ្លូវលំ​១​លើក​។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ខេត្តបន្ទាយមានជ័យ​២​លើក​ស្លាប់​២​នាក់​របួស​២​នាក់​។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​២០៨១​គ្រឿង​(​ម៉ូតូ​៥៥%), មធ្យោបាយ​ល្មើស​៣១៥​គ្រឿង (​ម៉ូតូ​៦៧%), អប់រំ​១៦០​គ្រឿង​(​ម៉ូតូ​៥១%),​មធ្យោបាយ​ពិន័យ​១៥៥​គ្រឿង (​ម៉ូតូ​១០០%)​។ លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ បាន​ចុះ​អនុវត្ត​ចំនួន​១៧​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១១៤៧​គ្រឿង​,​អប់រំ​១០០​គ្រឿង​, ពិន័យ​ចំនួន​សរុប​១១០​គ្រឿង (​មួក​៧៦​គ្រឿង​,​កញ្ចក់​៣០​គ្រឿង​,​ស្រវឹង​០,​ផ្សេង​ៗ៤​គ្រឿង​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ