ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បាន​អា​រក​សម្លា.ប់​ខ្លួនឯង ចោល​ប្រពន្ធ និង​កូន​ចំនួន​៣​នាក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែល​អ្នក​ជិតខាង​ក៏​ដូច​ជា​សមត្ថកិច្ច​សង្ស័យ​ថា កើត​ជំងឺសរសៃប្រសាទ បាន​យក​កាំបិត ចិតបន្លែ​ចុង​ស្រួច​អា​រក​សម្លាប់​ខ្លួនឯង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែល​អ្នក​ជិតខាង​ក៏​ដូច​ជា​សមត្ថកិច្ច​សង្ស័យ​ថា កើត​ជំងឺសរសៃប្រសាទ បាន​យក​កាំបិត ចិតបន្លែ​ចុង​ស្រួច​អា​រក​សម្លាប់​ខ្លួនឯង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​២ និង​២៤​នាទី​រសៀល នៅ​ភូមិ​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​។

ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​៖ ជន​រង​គ្រោះ​មានឈ្មោះ ពក ណា​វ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ និង​មាន​ប្រពន្ធ កូន​ក្នុង​បន្ទុក​ចំនួន​៣​នាក់ ប្រុស​២​នាក់​។ ការ​សាកសួរ​ព័ត៌មាន​ពី​អ្នក​ជិតខាង និង​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ មុន​ពេល​ស្លាប់ គឺ​ជន​រង​គ្រោះ​ឈ្មោះ ពក ណា​វ រយៈពេល​២​ថ្ងៃ មុន​ចេះ​តែ​និយាយ​ថា​រវើរវាយ​មិន​ចង់​រស់ មាន​គេ​មក​យក​។

នៅ​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​ក៏​បាន​យក​កាំបិត​ស​ចុង​ស្រួច​សម្រាប់​ចិតបន្លែ ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​តែ​ម្តង​ចោល​ប្រពន្ធ និង​កូន​ទាំង​៣​។ លោក​វរសេនីយ៍ឯក បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​បញ្ជាក់​ថា​៖ ឆ្លង​តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ជាមួយ​លោក​មេ​ភូមិ ដែល​មាន​អ្នក​ជិតខាង​ចូលរួម​ផង​នោះ ជន​រង​គ្រោះ​ឈ្មោះ ពក ណា​វ គឺ​ពិតជា​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​ពិតមែន​។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ