ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​៤​នាក់ ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នេះ​បើ​យោង​តាម​ពាក្យ​សម្តី​របស់​លោក យិ​ន ស្រាង អ្នកនាំពាក្យ​តុលាការខេត្ត សៀមរាប បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​៤​នាក់ ជនជាតិ​ចិន​នោះ…

ខេត្តសៀមរាប ៖ នេះ​បើ​យោង​តាម​ពាក្យ​សម្តី​របស់​លោក យិ​ន ស្រាង អ្នកនាំពាក្យ​តុលាការខេត្ត សៀមរាប បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​៤​នាក់ ជនជាតិ​ចិន​នោះ ដែល​សមត្ថកិច្ច​បញ្ជូន​មក​ដល់​ដៃ​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែសីហា​នេះ ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា ៣៥៧ ក្រមព្រហ្មទណ្ឌ​មានទោស ចាប់ពី​៣​ទៅ​១០​ឆ្នាំ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់់​ថា ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​៣​នាក់ ឈ្មោះ ZHANG YONGSHIN-​ឈ្មោះ HU MING CHAO -​ឈ្មោះ LI XIAO SI និង​ដោយ​បានការ​អនុញ្ញាត​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប នា​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ចុះ​ទៅ​ចំណុច​ភោជនីយដ្ឋាន មី​ខ្មែរ​-​ចិន ស្ថិត​នៅ​ភូមិ តា​ភុល សង្កាត់ ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប នាំ​ខ្លួន​ជនបរទេស​ម្នាក់​រួម​នឹង​វត្ថុ​តាង​(​ម៉ូតូ​)១​គ្រឿង មក​សាកសួរ​នៅ​ការិយាល័យ​ពាក់ព័ន្ធ​នឹង​ករណី​ការ​ទទួលផល​ចោរកម្ម​។

ជនបរទេស​រូប​នេះ​ឈ្មោះ CHEN HEBING ភេទ​ប្រុស កើត​ឆ្នាំ​១៩៧១ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E៨២៥៥៤៥៨៧ មុខរបរ​ថៅកែ​ភោជនីយដ្ឋាន មី​ខ្មែរ​-​ចិន ស្នាក់​នៅ​ក្នុង​ភោជនីយដ្ឋាន​ខាងលើ​។ ជនបរទេស​រូប​នេះ​បាន សារភាព​ថា​៖ កាលពី​ថ្ងៃ​ទី​៣១ កក្កដា ២០១៨ ខ្លួន​ពិតជា​បាន​ទិញ​ម៉ូតូ​១​គ្រឿង​ម៉ាក ZOOMER X ពណ៌​ខ្មៅ​-​ទឹកក្រូច គ្មាន​ស្លាក​លេខ គ្មាន​ឯកសារ​ពី​ឈ្មោះ ZHANG YONHSHING ក្នុង​តម្លៃ ៥៧០​ដុល្លារ​ប្រាកដ​មែន​។ មូលហេតុ​៖ ដោយ​ខ្លួន​យល់​ឃើញ​ថា ម៉ូតូ​នេះ​លក់​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ ហេតុនេះ​ទើប​ខ្លួន​សម្រេចចិត្ត​ទិញ​ទោះបី​មានការ​សង្ស័យ​ថា អាច​ជា​ម៉ូតូ​លួច​ពី​គេ ឬ​ម៉ូតូ​មាន​បញ្ហា​ក៏​ដោយ​។

ហើយ​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ មុន​ឈាន​ដល់​ធ្វើ​ជិះឡាន សកម្មភាព​ប្លន់​អ្នក​ដូរ​លុយ និង​វេរ​លុយ កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​ជន​រង​គ្រោះ ក្នុងភូមិ​អូរ​តា​ប្រាក់ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ទៅ​លើ​ជន​រង​គ្រោះ​ប្រុស​ស្រី ក្មេង​ចាស់​ចំនួន​៤​នាក់ ដែល​ត្រូវជា​ម្តាយមីង និង​ក្មួយ​។ ប្រភព​បាន​បន្ត​ថា បន្ទាប់​ពី​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៣​នាក់ ដែល​វាយ​ប្លន់​អ្នក​ដូរ​លុយ និង​វេរ​លុយ​វី​ង នៅ​ស្រុក​ពួក​នោះ​។

ជនសង្ស័យ​ជនជាតិ​ចិន​ទាំង​៣​នាក់ នេះ បាន​ជិះឡាន​ធ្វើ​សកម្មភាព​ទៅ​ខេត្តបន្ទាយមានជ័យ​លួច​ម៉ូតូ​បាន​ចំនួន​២​គ្រឿង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត រួច​មក ក៏​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ទៀត​នៅ​ក្នុង​ក្រុង​សៀមរាប ហើយ​យក​មក​លក់​ឱ្យ​ថៅកែ​ហាង ១​គ្រឿង​។ ក្រោយមក​កម្លាំង​ជំនាញ​យើង​ក៏​បាន​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ត្រូវ​ជនសង្ស័យ ជនជាតិ​ចិន​ជា​ថៅកែ​ហាង​ម្នាក់​ទៀត ដែល​ជា​អ្នក​ទទួលផល​ចោរកម្ម​(​ទិញ​ម៉ូតូ​ពី​ជន​ទាំង​៣​នាក់​) នោះ។

ត្រូវ​បាន​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​សម្រេច​ឱ្យ​ឃាត់ខ្លួន បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ដល់​ដៃ​តុលាការ​ហើយ​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨​។ បច្ចុប្បន្ន​ជនសង្ស័យ​ជនជាតិ ចំនួន​៤​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​តុលាការ​សម្រេច​ឱ្យ​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ នា​ល្ងាច​ថ្ងៃ​ទី​១៧ ខែសីហា​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ