ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​កុំឱ្យ​កំរើក​ឡើង​វិញ​…​មាន​តែ​ចាត់វិធានការ​ក្តៅ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ផ្ទះ​ចំនួន​២​ខ្នង​នៅ​តំបន់​មិន​រៀបរយ​ត្រពាំង​ឈូក ស្ថិត​នៅ​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ចុះ​ប្រើ​វិធានការ​រដ្ឋបាល​ចុះ​រុះរើ​ចោល បន្ទាប់​ពី​សកម្មភាព​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​កំរើក​ឡើង​វិញ​។ ការ​ប្រើ​វិធានការ​រដ្ឋបាល​ក្តៅ​ចុះ​រុះរើ​ផ្ទះ​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែសីហា…

រាជធានី​ភ្នំពេញ​៖ ផ្ទះ​ចំនួន​២​ខ្នង​នៅ​តំបន់​មិន​រៀបរយ​ត្រពាំង​ឈូក ស្ថិត​នៅ​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ចុះ​ប្រើ​វិធានការ​រដ្ឋបាល​ចុះ​រុះរើ​ចោល បន្ទាប់​ពី​សកម្មភាព​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​កំរើក​ឡើង​វិញ​។ ការ​ប្រើ​វិធានការ​រដ្ឋបាល​ក្តៅ​ចុះ​រុះរើ​ផ្ទះ​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ការ​រុះរើ​សំណង់​ដែល​ក្រុម​ជនសង្ស័យ​លាក់ខ្លួន​ប្រព្រឹត្តបទល្មើស​នេះ ធ្វើ​ឡើង​តាម​ការ​ណែនាំ​របស់​លោក​អភិបាល​ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ទៀត​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​បាន​ចុះ​ធ្វើ​រដ្ឋបាល​នៅ​តំបន់​ស្មុគស្មាញ​ក្នុងភូមិ​បុរី​កម្មករ ដែល​ជា​អតីត​ភូមិ​ត្រពាំង​ឈូក ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​ចំនួន​៧​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៥​កញ្ចប់ ព្រមទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ផង​ដែរ ។

បន្ទាប់​ពី​ឆែកឆេរ និង​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ប្រមូលផ្តុំ​គ្នា​នៅផ្ទះ​ទាំង​២​ខ្នង​ខាងលើ ទើប​អាជ្ញាធរ​សង្កាត់ និង​សមត្ថកិច្ច​ឈាន​ទៅ​រុះរើ​ផ្ទះ​ទាំង​២​នោះ​ចោល​ ដើម្បី​កុំឱ្យ​ក្រុម​ជនសង្ស័យ​បន្ត​យក​ផ្ទះ​នោះ​ធ្វើ​សកម្មភាព​ប្រើប្រាស់​គ្រឿងញៀន​ទៀត ។

គួរ​បញ្ជាក់​ថា អតីត​ភូមិ​ត្រពាំង​ឈូក​ក្លាយជា​ភូមិ​បុរី​កម្មករ ក្នុង​សង្កាត់​ទឹកថ្លា​នេះ​ជា​តំបន់​មិន​រៀបរយ ដែល​ល្បីឈ្មោះ​ថា​មាន​ជនសង្ស័យ​បាន​មក​ពពាក់​ព​ពួន​នាំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន ។

នៅ​ក្នុង​យុទ្ធនាការ​បោសសំអាត​គ្រឿងញៀន​នេះ ក្រសួងមហាផ្ទៃ​ក៏​ដូច​ជា​សាលា​រាជធានី​ភ្នំពេញ កាលពី​ជំនាន់​លោកប៉ា សុ​ជាតិ​វង្ស ក៏​បាន​ដាក់​បទបញ្ជា​ឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់​មូលដ្ឋាន និង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ចុះ​ធ្វើ​រដ្ឋបាល​ជា​ប្រចាំ និង​ឱ្យ​រុះរើ​លំនៅ​ឋាន​ប្រមាណ​ជាង​១០០​បន្ទប់​នៅ​អំឡុង​ឆ្នាំ​២០១៦ ហើយ​បាន​ធ្វើ​ឱ្យ​តំបន់​នោះ​ស្ងប់ស្ងាត់​អស់​រយៈពេល​ប្រមាណ​២​ឆ្នាំ​មក​ហើយ តែ​ពេល​នេះ​បាន​កំរើក​ឡើង​វិញ​ហើយ​ ទើប​អាជ្ញាធរ​បន្ត​ប្រើ​វិធាន​ការ​ក្តៅចុះ​​រុះរើ​ផ្ទះ​ចោល​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ