ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយ​ពង្រឹង​ផ្នែក​ចំណេះ​ជំនាញ​ផ្ទាល់ខ្លួន ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោក វិ​ធូ រ៉ាត់​ស៊ី​ណា​ម អភិបាលខេត្ត​ច័ន្ទ​បូ​រី​ប្រទេស​ថៃ និង​លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង…

ខេត្តបាត់ដំបង ៖ លោក វិ​ធូ រ៉ាត់​ស៊ី​ណា​ម អភិបាលខេត្ត​ច័ន្ទ​បូ​រី​ប្រទេស​ថៃ និង​លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង ​បាន​រួម​គ្នា​បិទ​វគ្គ​បំប៉ន​ការ​បណ្តុះបណ្តាល​ជំនាញ​ជួសជុល​រថយន្ត​ខ្នាត​តូច ដល់​យុវវ័យ​កម្ពុជា នៅ​វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវ​បាត់ដំបង​ដែល​បាន​ធ្វើ​ឡើង​នៅ​វេលា​រសៀល​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ ដោយ​មាន​មន្ត្រី​ប្រធាន​មន្ទីរ​ការងារ​ទាំង​សងខាង​ចូលរួម​ផង​ដែរ ។

លោក សុង ក្រាន​ភើ​ម​រឿ​ឆៃ ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​ជំនាញ​ខេត្ត​ច័ន្ទ​បូ​រី និង​លោក នៅ ញ៉ិ​ន នាយក​វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវ​បាត់ដំបង​បាន​រាយ​កាណ៍​រួម​គ្នា​ថា លើក​នេះ​យើង​បាន​ទទួល​ការ​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​ជួសជុល​រថយន្ត​ចំនួន​២០​នាក់ មាន​រយៈពេល​ពី​ថ្ងៃ​ទី​១៣ ដល់​១៧ ខែសីហា ឆ្នាំ​២០១៨ នេះ​បន្ទាប់​ពី​ទទួល​បានការ​ផ្តល់​ឲ្យ​ពី​រាជរដ្ឋាភិបាល​ថៃ តាម​រយៈ​ក្រសួងការបរទេស​ថៃ​បញ្ជូន​តាម​រយៈ​ក្រសួង​ការងារ​ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​បន្ថែម​ទៀត​ជួយ​ពង្រឹង​ផ្នែក​ចំណេះ​ជំនាញ​ផ្ទាល់ខ្លួន ជួយ​ជា​គុណភាព​សម្រាប់​ជីវភាព​រស់នៅ​ក្នុង​នាម​ប្រទេស​ជិតខាង​គ្នា ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត ។

លោកនាយក​វិទ្យាស្ថាន​ជាតិ​បន្ថែម​ទៀត​ថា ខាង​កម្ពុជា​បាន និង​កំពុងធ្វើការ​បណ្តុះបណ្តាល ចាប់ពី​កម្រិត​វិញ្ញាបនបត្រ​វិជ្ជាជីវ​ដល់​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស (​បរិញ្ញាបត្រ​រង​) ដែល​មាន​ជំនាញ​ជួសជុល​កុំព្យូទ័រ ជាង​ផ្សា​ដែក ត​បណ្តាញ​អគ្គិសនី បរិក្ខា​ត្រជាក់ កាត់ដេរ កែ​សម្ផស្ស​នារី កុំព្យូទ័រ​រដ្ឋបាល ជាងកំបោរ ជួស ជុល​ម៉ាស៊ីន​ធុន​តូច ជំនួញ​ខ្នាត​តូច ប​សុ​ប​ព្យាបាល វារីវប្បកម្ម កសិកម្ម សេវា​ថែទាំ និង​ជួសជុល​រថយន្ត ជាដើម ។ ជួយ​ដល់​សិស្ស​និស្សិត​ទូទៅ ជន​ទី​ទ័លក្រ ជន​ពិការ ជន​បាត់បង​ឱកាស​ការងារ ស្ត្រី​មេម៉ាយ ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ឲ្យ​កាន់តែ​មានការ​ថយ​ចុះ​បន្ថែម​ទៀត ។

លោក វី​ធូ​រ៉ាត់ ស៊ី​ណា​ម អភិបាលខេត្ត​ច័ន្ទ​បូ​រី​បាន​ចាប់អារម្មណ៍​ថា នេះ​ជា​លើក​ដំបូង​ក្នុង​គម្រោង​របស់​រាជរដ្ឋាភិបាល​ថៃ​បាន​ជំរុញ​ការ​ផ្លាស់​ប្តូរ​គ្នា​ទៅ​វិញ​ទៅ​មក​ចែករំលែក​បទ​ពិសោធន៍ ជួយ​ផ្តល់​ចំណេះ​ជំនាញ​ដល់​ប្រទេស​ជិតខាង​គ្នា​ដែល​មាន​កម្ពុជា​-​ឡាវ និង​ភូមា ក្នុង​នាម​យើង​ជា​បងប្អូន​គ្នា នៅ​ក្នុង​អាស៊ាន​តែ​មួយ រួមចំណែក​ជួយ​គ្នា​ជា​បន្ត​ទៅ​មុខ​បន្ថែម​ទៀត ។

បន្ត​មក លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង​បាន​ថ្លែងអំណរគុណ​ពី​ភាគី​ថៃ​ដែល​បាន​ឆ្លើយ​តប​តាម​តម្រូវការ​ដល់​ពលករ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ការ​បណ្តុះបណ្តាល​ផ្នែក​មុខ​ជំនាញ​នេះ ព្រោះ​វា​ជា​ទុន​ផ្ទាល់ខ្លួន​មួយ​សម្រាប់​ជួយ​ដល់​បងប្អូន កូនក្មួយ​កម្ពុជា​យើង​ទទួល​បាន​ប្រាក់​ចំណូល​បន្ថែម​ទៀត នៅ​ពេល​ដែល​យក​ជំនាញ​នេះ​ទៅ​អនុវត្តន៍​ប្រកប​មុខរបរ​ជួយ​បំពេញ​ជីវភាព​ក្នុង​គ្រួសារ ហើយ​ក៏​សូម​ផ្តាំផ្ញើ​ដល់​យុវវ័យ​ទាំងអស់ ​សូម​យកចិត្តទុកដាក់​មក​ក្រេបជញ្ជក់​យក​ជំនាញ​ពី​ទីកន្លែង​នេះ ដើម្បី​ចេញ​ទៅ​រកស៊ី​ដោយ​ខ្លួនឯង​ទើប​យើង​បាន​ចំណូល​ច្រើន ព្រោះ​សម័យ​ឥឡូវ​តាម​បច្ចេកវិទ្យា​ថ្មី បើ​យើង​គ្មាន​ជំនាញ​ទេ​គ្រប់​អ្នក​វិនិយោគទុន​ក៏​មិន​ត្រូវការ​ផ្តល់​កម្រៃ​ឲ្យ​យើង​បាន​ចំណូល​ច្រើន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ