ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុណ្ណឹង​ហើយ​… បើ​នៅ​តែ​ថា​មិន​អន់​ទៀត មិនដឹង​ថា​ម៉េច​ទេ?

5 ឆ្នាំ មុន
  • រតនគិរី

ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ៖ ជា​រឿង​កម្រ​កើតឡើង​ដែល​វត្ថុ​តាង​រថយន្ត​សាំ​យ៉ុ​ង​ដឹក​ឈើ​១​គ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AF-៤៦៥៤ ផ្ទុក​ឈើ​ប្រភេទ​ប្រណីត​ខុសច្បាប់ និង​លេខ​១ ជាង​១​ម៉ែត្រគូប (១​ម៉ែត្រ​១៥៩)…

ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ៖ ជា​រឿង​កម្រ​កើតឡើង​ដែល​វត្ថុ​តាង​រថយន្ត​សាំ​យ៉ុ​ង​ដឹក​ឈើ​១​គ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AF-៤៦៥៤ ផ្ទុក​ឈើ​ប្រភេទ​ប្រណីត​ខុសច្បាប់ និង​លេខ​១ ជាង​១​ម៉ែត្រគូប (១​ម៉ែត្រ​១៥៩) កាលពី​វេលា​ម៉ោង​១០​និង​១១​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ រថយន្ត និង​ឈើ​ដែល​ដឹក​ខាងលើ​ត្រូវ​បាន​ចោរលួច​ចេញពី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​បរ​កែវ បាត់​ស្រមោល​ដោយ​សុវត្ថិភាព​ទៅ​ហើយ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​ត្រូវ​បាន​លោក ខៀវ ចន្ទី នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូ​រយ៉ា​ដាវ បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ សីហា​នេះ​ថា ពិតជា​បាត់​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង ដែល​ជា​វត្ថុ​តាង​ដឹក​បទល្មើស​ព្រៃឈើ​ពិតប្រាកដ​មែន​។ លោក​បន្ត​ថា ភ្លាម​ៗ​បន្ទាប់​ពី​បាត់​រថយន្ត​នៅ​កន្លែង​លោក​រួច​មក គឺ​គាត់​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី ផង​ដែរ​។

នៅ​ក្នុង​ពាក្យបណ្តឹង​នោះ​ដែរ​លោក ខៀវ ចន្ទី នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​ម្ចាស់​រថយន្ត និង​ឈើ​ជា​អ្នក​មក​លួច​តែ​ម្តង ព្រោះ​ធ្លាប់​បាន​ទំនាក់ទំនង​មក​គាត់​ជា​មេព្រៃ​តាម​លេខ​ទូរស័ព្ទ ០៩៧-៨៥០៩ ០២២ ក្នុង​ថ្ងៃ​ទី​១៦ ខែសីហា (​ថ្ងៃ​កើត​ហេតុ​) មក​គាត់ ដើម្បី​សុំ​បំពេញ​ឯកសារ​តាម​នីតិវិធី​ផ្លូវច្បាប់​។

ប្រភព​ព័ត៌មាន​ផ្សេង​ទៀត​បាន​លួច​បង្ហើប​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ថា កន្លែង​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​បរ​កែវ មាន​ព័ទ្ធ​របង​ថ្ម និង​ទ្វារ​ចេញ​-​ចូល​ដែក​ត្រឹមត្រូវ ហេតុ​អ្វី​បាត់​វត្ថុ​តាង​ងាយស្រួល​លួច​ម្លេះ? ម្យ៉ាងទៀត បើ​ដឹង​កន្លែង​នោះ​គ្មាន​សុវត្ថិភាព ហេតុ​អ្វី​មិន​នាំ​វត្ថុ​តាង​​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត?មតិ​ខ្លះ​ថា ពិតជា​អន់​ណាស់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ