ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​សុខ​ៗ​ស្រាប់តែ​ក្រឡាប់​បះជើង​ទ្រ​មេឃ​តែ​ម្តង

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ រថយន្ត​មួយ​គ្រឿង​ដែល​ដឹក​សម្ភារ​អីវ៉ាន់​ចាប់​ហ៊ួ​យ​បាន​ដាច់​កង់​ក្រោយ រេចង្កូត​ក្រឡាប់​បះជើង​ឡើង​លើ តែ​សំណាងល្អ​មិន​បណ្តាល​ឱ្យ​​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ឡើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២…

ខេត្តតាកែវ ៖ រថយន្ត​មួយ​គ្រឿង​ដែល​ដឹក​សម្ភារ​អីវ៉ាន់​ចាប់​ហ៊ួ​យ​បាន​ដាច់​កង់​ក្រោយ រេចង្កូត​ក្រឡាប់​បះជើង​ឡើង​លើ តែ​សំណាងល្អ​មិន​បណ្តាល​ឱ្យ​​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ឡើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ត្រង់​ចន្លោះ​គីឡូ​មែ​ត្រ​លេខ​៩៩ និង​លេខ​១០០ នៅ​ក្នុងភូមិ​ត្រពាំង​លើក ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ​។

ប៉ូលិស​ចរាចរ​ស្រុក​បានឱ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​ខាងលើ​ឈ្មោះ​ណុ​ប បុប្ផា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រេច សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ បាន​បើករថយន្ត​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លា​ខ​លេខ ភ្នំពេញ ២AK-៦៣៧៥ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដើម្បី​ដឹក​អីវ៉ាន់​ទៅ​ដាក់​ឱ្យ​ម៉ូយ​នៅ​ផ្សារ​ទន្លាប់ ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ រថយន្ត​បាន​ដាច់​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង ក៏​បាន​រេចង្កូត​ក្រឡាប់​ទៅ​ចិញ្ចើម​ផ្លូវ តែ​សំណាងល្អ ពុំ​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​ជីវិត​នោះ​ឡើយ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ត្រួតពិនិត្យ ដោយ​ឃើញ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៌​នេះ​បង្ក​ឡើង​ដោយ​ខ្លួនឯង និង​ពុំ​បណ្តាល​ឱ្យ​អ្នក​ដទៃ​រងគ្រោះថ្នាក់​នោះ សមត្ថកិច្ច​បានឱ្យ​ម្ចាស់​រថយន្ត​យក​រថយន្ត​ផ្សេង​ទៀត​មក​ដឹក​អីវ៉ាន់ និង​យក​រថយន្ត​ដែល​រង​ការ​ខូចខាតខាងលើ​​នោះ​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ