ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នាយក​រដ្ឋមន្ត្រី​មួយ​រូប​ទទួលមរណភាព

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​ បច្ចុប្បន្ន​លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី រាយការណ៍​ថា​អតីត​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ​លោក​ ATAL BIHARI VAJPAYEE ​បាន​ទទួលមរណភាព​ហើយ​​កាលពី​ថ្ងៃ​ទី​១៦…

ប្រទេស​ឥណ្ឌា ៖ ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​ បច្ចុប្បន្ន​លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី រាយការណ៍​ថា​អតីត​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ​លោក​ ATAL BIHARI VAJPAYEE ​បាន​ទទួលមរណភាព​ហើយ​​កាលពី​ថ្ងៃ​ទី​១៦ ​សីហា​ ក្នុង​ជន្មាយុ​៩៣​ឆ្នាំ ក្រោយ​ពី​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរពេទ្យ​មួយ​នៃ​ទីក្រុង​ញូ​វ​ដែ​ល្លី​។

តាម ​TWITTER ​លោក​ម៉ូ​ឌី​សរសេរ​ពី​លោក VAJPAYEE ដែល​៣​លើក​កាន់​តំណែង​នាយក​​រដ្ឋមន្ត្រី​ឥណ្ឌា​ថា មរណភាព​របស់​លោក​កំណត់​ពី​ការ​បញ្ចប់​សករាជ​មួយ​។ ​មួយ​ជីវិត​របស់​លោក​លះបង់​ដើម្បី​ប្រជាជាតិ​ ហើយ​បម្រើ​ប្រជាជាតិ​ដោយ​ប្ដូរផ្ដាច់ រយៈពេល​ជា​​ច្រើន​ទស​វត្ស​។ ​មរណភាព​នេះ​ជា​ការ​បាត់បង់​មួយ​សម្រាប់​រូប​លោក​ផ្ទាល់​។

លោក​ VAJPAYEE ​ដែល​ធ្វើ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ដល់​ទៅ​៣​លើក ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​ជួប​ប្រទះ​នឹង​បញ្ហា​សុខភាព​នានា រួច​សុខភាព​លោក​ស្រុត​ចុះ​ដុនដាប​ខ្លាំង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។

លោក​​ VAJPAYEE ​ជា​អតីត​អ្នកកាសែត​ និង​ជា​កវីនិពន្ធ​ ហើយ​ងាក​មក​ប្រឡូក​ខាង​នយោ​បាយ​។ ​អតីត​នាយក​រដ្ឋមន្ត្រី​រូប​នោះ បាន​រួមចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ឲ្យ​គណ​បក្ស ​BHARATIYA JANATA កំពុង​កាន់​អំណាច​ខ្លាំង ហើយ​លោក​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​ដល់​ទៅ​៣​លើក ​គឺ​ក្នុង​ឆ្នាំ​១៩៩៦ ១៩៩៨-៩៩​និង​១៩៩៩-២០០៤​។​

អាជីព​នយោបាយ​របស់​លោក​មាន​រយៈពេល​ដល់​ទៅ​៥​ទស​វត្ស​។ ​លោក​ធ្លាប់​ចូលរួម​ជា​ពិសេស​ក្នុង​ការ​ចរចា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ​ជា​គូប្រឆាំង​ធំ​របស់​ឥណ្ឌា កាលពី​ឆ្នាំ​១៩៩៩​ ប៉ុន្តែ​រូបភាព​សន្តិភាព​និយម​របស់​លោក​ត្រូវ​រលំរលាយ ពេល​ផ្ទុះ​អំពើ​ហិង្សា រវាង​​ពួក​យុទ្ធ​ជន​ស្និទ្ធ​ប៉ា​គី​ស្ថាន ​និង​កង​ទាហាន​ឥណ្ឌា​នៅ​តំបន់​មាន​ជម្លោះ​កា​ស្មៀ​រ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ​១០០០​នាក់​។

លោក​ក៏​រួមចំណែក​ដែរ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​នៅ​អា​ស៊ីខាងត្បូង​ដោយ​ធ្វើការ​សាក​ល្បង​​នុយក្លេអ៊ែរ​នានា​ក្នុង​ឆ្នាំ​១៩៩៨​។ ​លោក ​VAJPAYEE ​ដកខ្លួន​ថយ​ពី​ឆាកនយោបាយ ក្រោយ​​ទទួល​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០០៤​។ ​លោក​ជួប​ប្រទះ​គ្រោះថ្នាក់​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​នា​ឆ្នាំ​២០០៩ ​ដែល​តម្រូវ​ឲ្យ​លោក​ស្ថិត​នៅ​តែ​ក្នុងផ្ទះ​ក្នុង​ទី​ក្រុង​​ញូ​វ​ដែ​ល្លី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ