ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាចូលខ្លួន កាចនោះកាច… ចាំមើល៍តែស្វាងវិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ មិន​គិត​ខំប្រឹង​រក​ម៉ូយ​ឌុ​ប​ដើម្បី​បាន​លុយ​ឱ្យ​ប្រពន្ធ​-​កូន​នោះ​ទេ បែរជា​យក​ពេល​អង្គុយ​ផឹកស៊ី​សើច​សប្បាយ​ក្អាកក្អាយ ។ លុះដល់​ពេល​ស្រវឹង បាន​បញ្ចេញ​ចរិត​កោងកាច​ដូច​យក្ស ដោយ​បាន​ទៅ​រករឿង​អ្នក​ជិតខាង…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ មិន​គិត​ខំប្រឹង​រក​ម៉ូយ​ឌុ​ប​ដើម្បី​បាន​លុយ​ឱ្យ​ប្រពន្ធ​-​កូន​នោះ​ទេ បែរជា​យក​ពេល​អង្គុយ​ផឹកស៊ី​សើច​សប្បាយ​ក្អាកក្អាយ ។ លុះដល់​ពេល​ស្រវឹង បាន​បញ្ចេញ​ចរិត​កោងកាច​ដូច​យក្ស ដោយ​បាន​ទៅ​រករឿង​អ្នក​ជិតខាង ហើយ​និយាយ​បោះពាក្យ​សម្ដី​ទៅ​កាន់​បុរស​ជា​ជាង​ម៉ាស៊ីនត្រជាក់​ម្នាក់​ថា «​បើ​អញ​វាយ​កូនជាង​ឯង តើ​វា​យ៉ាងម៉េច អស់​ប៉ុន្មាន​លុយ​ដែរ?​» ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ សីហា ​ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនសង្ស័យ​ខាងលើ​នោះ ឈ្មោះ​សុខ អាយុ​៣៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​។ ចំណែក​ជន​រង​គ្រោះ​ទាំង​២​នាក់ ទាំង​មេ​និង​កូនជាង បាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​ទេ​។

សេចក្តីរាយការណ៍​បន្ត​ថា គេ​មិនដឹង​នោះ​ទេ​ថា បុរស​រូប​នេះ​ធ្លាប់​មាន​គំនុំ​អ្វី​ជាមួយ​ជន​រង​គ្រោះ​ពី​មុន​មក​ឡើយ​។ លុះ​បន្តិច​ក្រោយមក ក៏​បាន​ស្ទុះ​ទៅ​វាយ​និង​ច្របាច់ក​យុវជន​ម្នាក់​ដែល​ជា​កូនជាង​ម៉ាស៊ីនត្រជាក់​នោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។ ក្រោយ​ពេល​ឃើញ​កូនជាង ត្រូវ​ជន​កម្រោល​នោះ​វាយ បុរស​ជា​មេជាង​ម៉ាស៊ីនត្រជាក់​ចូល​ទៅ​ជួយ​ឃាត់​កុំឱ្យ​វាយ បែរជា​ត្រូវ​បាន​ជនសង្ស័យ​វាយ​ឡើង​សន្ធាប់ បណ្ដាល​ឱ្យ​ត្រូវ​ចំ​ច្រមុះ​១​ដៃ​ងងឹតមុខ​ឈឹង ស្ទើរតែ​ដួល​ដ​ន្ល​ប់ ។

មិនតែប៉ុណ្ណោះ បុរស​ស្រវឹងស្រា​រូប​នេះ បាន​យក​កាំបិត​ប្រុង​ចាក់​សម្លាប់​ទៀត ប៉ុន្តែ​ខណៈនោះ ជន​រង​គ្រោះ​ទាំង​មេ​និង​កូនជាង​គេច​ផុត​ទាន់ រួចរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ​៣​ឱ្យ​ចុះ​មក​អន្តរា​គន៍​ឃាត់ខ្លួន ។

អត្ថបទសរសេរ ដោយ