ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី​ត្រៀមកម្លាំង​សម្រាប់​ការ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែលប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២០ និង​២១ ខែសីហា ខាង​មុខ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ដាក់​កម្លាំង​សមត្ថកិច្ច​នៅ​គ្រប់​មណ្ឌល​ប្រឡង​ទាំង​២៥ និង​មណ្ឌល​កំណែ​ទាំង​១០​នៅ​ភ្នំពេញ ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យ​បាន​ល្អ​។ ក្នុង​កិច្ចប្រជុំ​ស្តី​ពី…

រាជធានី​ភ្នំពេញ​៖ សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែលប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២០ និង​២១ ខែសីហា ខាង​មុខ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ដាក់​កម្លាំង​សមត្ថកិច្ច​នៅ​គ្រប់​មណ្ឌល​ប្រឡង​ទាំង​២៥ និង​មណ្ឌល​កំណែ​ទាំង​១០​នៅ​ភ្នំពេញ ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យ​បាន​ល្អ​។

ក្នុង​កិច្ចប្រជុំ​ស្តី​ពី «​ការ​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​» នា​ថ្ងៃ​ទី​១៧ ខែសីហា នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​លោក នួន ផា​រ័​ត្ន អភិបាលរង​រាជធានី​ភ្នំពេញ អះអាង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ត្រៀមកម្លាំង​សមត្ថកិច្ច​គ្រប់គ្រាន់ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ដល់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ថ្ងៃ​ទី​២០ និង​២១​ ខែសីហា ដើម
ស​ប្តា​ហ៍​ក្រោយ ។

លោក​បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​២០ និង​ថ្ងៃ​ទី​២១ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ដាក់​កម្លាំង​នគរបាល​ចរា
ចរណ៍ គ្រប់​ដងផ្លូវ​សំខាន់​ៗ​ទាំងអស់ ជា​ពិសេស​ផ្លូវ​ចេញចូល​ទៅ​មណ្ឌល​ប្រឡង​ទាំង​២៥ នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង​៥​ព្រឹក​តទៅ ដោយសារ​បេក្ខជន​ប្រឡង​នៅ​រាជធានី​ភ្នំពេញ​ទាំងអស់​មាន​ចំនួន​ជាង​២​ម៉ឺន​នាក់​។

លោក ជា ជាតិ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា ថ្លែង​ថា នេះ​ជា​លើក​ទី​៥ ហើយ ដែល​ក្រសួង​អប់រំ​ធ្វើ​កំណែទម្រង់​នៃ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ដែល​មាន​អ្នក​សង្កេតការណ៍ ចូលរួម​តាម​គ្រប់​សកម្មភាព​របស់​បេក្ខជន​ប្រឡង​។ ចំពោះ​កំណែទម្រង់​នៃ​ការ​ប្រឡង​ទាំង​៤ លើក​កន្លង​ទៅ​គឺ​ទទួល​បាន​ជោគជ័យ​ដ៏​ធំធេង​ផង​ដែរ ។

លោក​បាន​បន្ត​ថា មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​២៥​មណ្ឌល គិត​ជា​បន្ទប់​ប្រឡង​មាន​ចំនួន​៩១៣​បន្ទប់ ដែល​មាន​បេក្ខជន​ប្រឡង​ចំនួន​២២៧៧៨​នាក់ ។ លោក​បាន​ស្នើ​អោយ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​សមត្ថកិច្ច​ត្រូវ​បន្ដ​កិច្ចសហការ គាំទ្រ ដើម្បី​ធ្វើការ​សម្របសម្រួល បេក្ខជន​ក្នុងអំឡុងពេល​ប្រឡង​សញ្ញាបត្រ​សិក្សា​ទុតិយភូមិ​ឆ្នាំ​នេះ​ប្រព្រឹត្ត​ទៅ​ទទួល​បាន​ភាពល្អ​ប្រសើរ​។

ចំណែក​លោក ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស្នើ​អោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចូលរួម​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​២៤​ម៉ោង លើ​២៤​ម៉ោង នៅ​តាម​មណ្ឌល​ប្រឡង​ទាំងអស់ និង​ការពារ​សុវត្ថិភាព​នៅ​មណ្ឌល​ទាំង​១០​កន្លែង​នៅ​រាជធានី​ភ្នំពេញ​រហូត ដល់​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨​។

លោក​បាន​បន្ត​ថា អង្គភាព​របស់​លោក​បាន​ដាក់​អ្នក​សង្កេតការណ៍​ស្ម័គ្រចិត្ត​ចំនួន​១១១៤​នាក់ ទូ​ទាំង​២៥​មណ្ឌល​ប្រឡង ហើយ​គ្រប់​បេក្ខជន​ប្រលង​ទាំងអស់ និង​អ្នក​ពាក់ព័ន្ធ​នានា បើ​ធ្វើ​ឱ្យ​បែកធ្លាយ​វិញ្ញាសារ​ជា​សាធារណៈ គឺ​ជាប់​ទោស​ព្រហ្មទណ្ឌ ហើយ​បើ​មានការ​បែកធ្លាយ​វិញ្ញាសារ​មែន​នោះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​បើក​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​ឃាត់ខ្លួន​ជនល្មើស​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ