ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ទ​ទួ​ច​សុំ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​រោងចក្រ​ផលិត​ទឹកកក​នៅ​ទួល​សង្កែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ដែល​អះអាង​ថា បាន​រង​ផល​ប៉ះពាល់​ពី​រោងចក្រផលិត​ទឹកកក​ នៅ​ក្នុងភូមិ​ចុង​ខ្សាច់​ខាងលិច​ផ្សារ​ទួល​សង្កែ​ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ​បាន​ទ​ទួ​ច​សុំ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ​មេត្តា​ចុះ​ទៅ​ត្រួតពិនិត្យ…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ដែល​អះអាង​ថា បាន​រង​ផល​ប៉ះពាល់​ពី​រោងចក្រផលិត​ទឹកកក​ នៅ​ក្នុងភូមិ​ចុង​ខ្សាច់​ខាងលិច​ផ្សារ​ទួល​សង្កែ​ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ​បាន​ទ​ទួ​ច​សុំ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ​មេត្តា​ចុះ​ទៅ​ត្រួតពិនិត្យ និង​បិត​ទីតាំង​សិប្បកម្ម​ផលិត​ទឹកកក​នោះ ​ដែល​កំពុង​តែ​បង្ក​សំឡេង ​ដោយ​រំខាន​ដល់​ការ​រស់នៅ និង​សាយភាយ​ក្លិន​អា​ម៉ូ​ញាក់​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្បែរ​នោះ ។

តាម​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​បាន​ឲ្យ​ដឹង​ថា រោងចក្រ​ធុន​តូច​ផលិត​ទឹកកក​ដើម និង​អនាម័យ​ទួល​សង្កែ​មាន​ទីតាំង​នៅផ្ទះ​លេខ​ដី​ឡូ​តិ៍​លេខ​៤១៩ ផ្លូវ​លេខ​៩០៧ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ស្ថិត​នៅ​កណ្តាល​ភូមិ និង​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​លំនៅ​ឋាន​ដែល​មាន​ម្ចាស់​ឈ្មោះ លី តង​និង​ឈ្មោះ នាង តាន់​សុផល ។ រោងចក្រ​នេះ​បង្ក​សំឡេង​ដោយ​រំខាន​នៅ​ពេល​យប់​រកស​ម្រាក់​មិន​បាន និង​មាន​ក្លិនស្អុយ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាង​ខ្លាំង​បង្ក​ឲ្យ​មានការ​ក្តៅក្រហាយ​ពី​អ្នក​ក្បែរ​ខាង ។

តាម​ប្រជាពលរដ្ឋ​បាន​បន្ត​បញ្ជាក់​ទៀត​ថា រោងចក្រ​ធុន​តូច​នេះ​បាន​បង្ក​ការ​ប៉ះពាល់​ដូច​តទៅ ១- រោងចក្រ​បំពាក់​ម៉ាស៊ីន​ជា​ច្រើន​គ្រឿង​បង្ក​សំឡេង​រំខាន​ជា​ខ្លាំង​នៅ​ពេល​យប់ ,២. កម្មករ បាន​ដុត​សំរាម​បង្ក​ជា​ផ្សែងហុយ​ជា​រៀង​រាល់​យប់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ រាប់រយ​គ្រួសារ​នៅ​ជុំវិញ​នោះ ៣- ជាតិ​អា​ម៉ូ​ញាក់​បាន​បែកធ្លាយ​ជា​ច្រើន​លើក​មក​ហើយ ៤- កម្មករ​ចាក់​បាស់​រាំ​សប្បាយ​ផឹកស៊ី​ស្រែក​ឡូឡា​ស្ទើរ​រាល់​យប់ ៥ -​មានការ​ជះក្លិន​ស្អុយ​លាយឡំ​ជាមួយ​គ្មាន​អនាម័យ​ផង និង​ក្លិន​អា​ម៉ូ​ញាក់​ផង​នាំ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង និង​៦- គុណភាព​ទឹកកក​ក៏​គ្មាន​អនាម័យ​ឡើយ ។

តាម​ប្រជាពលរដ្ឋ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​ទ្រាំ​រស់នៅ និង​ស្អុយ​មិន​បាន​កន្លង​មក​ពួក​គាត់​ក៏​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​សង្កាត់​ទួល​សង្កែ​១ តែ​គ្មាន​ដំ​ដោះស្រាយ​ទាល់តែ​សោះ ។ តាម​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ក៏​បាន​ទ​ទួ​ច​សុំ​ដល់​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ ជា​ពិសេស​លោក ឃួ​ង ស្រេង អភិបាល រាជធានី​ភ្នំពេញ​ក៏​ដូច​ជា​មន្ត្រី​ជំនាញ​មេត្តា​ជួយ​ចុះ​ទៅ​ត្រូ​ត​ពិនិត្យ និង​មាន​វិធាន​ការណ៍​ផង​កុំ​ទុក​ឲ្យ​យ​រោងចក្រ​នោះ​បង្ក​ការ​រំខាន និង​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​បែប​នេះ ។ ទោះបីជា​យ៉ាងណា​កោះសន្តិភាព​ពុំ​ទទួល​ការ​បំភ្លឺ​ណាមួយ​ពី​ម្ចាស់ រោងចក្រ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ