ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ប្រឆាំង​វៀតណាម​ម្នាក់​កាត់ទោស​ដាក់គុក​២០​ឆ្នាំ

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ សកម្មជន​ប្រឆាំង​វៀតណាម​ម្នាក់​ទទួល​ការ​កាត់ទោស​កាលពី​ថ្ងៃ​ទី​១៦ ​សីហា ដាក់​ពន្ធ​គារ​ដល់​ទៅ​២០​ឆ្នាំ​ ពី​បទ​អំពា​វនា​វ​ឲ្យ​មាន​បាតុកម្ម​ក្នុង​ប្រទេស​ដែល​កាន់តែ​ពង្រឹង​ការ​គាបសង្កត់​លើ​ពួក​ប្រឆាំង​។ លោក ​LE DING LUONG…

ប្រទេស​វៀតណាម ៖ សកម្មជន​ប្រឆាំង​វៀតណាម​ម្នាក់​ទទួល​ការ​កាត់ទោស​កាលពី​ថ្ងៃ​ទី​១៦ ​សីហា ដាក់​ពន្ធ​គារ​ដល់​ទៅ​២០​ឆ្នាំ​ ពី​បទ​អំពា​វនា​វ​ឲ្យ​មាន​បាតុកម្ម​ក្នុង​ប្រទេស​ដែល​កាន់តែ​ពង្រឹង​ការ​គាបសង្កត់​លើ​ពួក​ប្រឆាំង​។

លោក ​LE DING LUONG អាយុ​៥២​ឆ្នាំ​ ត្រូវ​ចាប់ខ្លួន​កាលពី​ខែកក្កដា ហើយ​មេធាវី​ការពារ​ក្ដី​របស់​គេ​លោក​ HA HUY SON បាន​បរិហារ​ការ​កាត់ទោស​កូនក្ដី​លោក​ថា​ ជា​ចំណាត់​ការ​​ដ៏​រហ​ន់​មួយ​។ ​មេធាវី​រូប​នោះ​និយាយ​ថា ​សាលក្រម​កាត់ទោស​ចេញ​ដោយ​រហ័ស​បំផុត​​រួច​មនុស្ស​មួយ​ចំនួន​គ្មាន​ឱកាស​ឡើង​ធ្វើ​សាក្សី​។​ លោក​ស្នើ​ឲ្យ​លុប​ចោល​សាល​ក្រម​​កាត់ទោស​នេះ ប៉ុន្តែ​ការ​តវ៉ា​របស់​លោក​ត្រូវ​បដិសេធ​។

ជន​នេះ​ជាប់​ទោស​ពី​បទ​ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋ ដោយ​ផ្សព្វ​ផ្សាយ​តាម​អ៊ីន​ធើ​រ​ណេ​ត បណ្ដា​ឃ្លី​ប​​វី​ដេ​អូ​ដែល​អំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម ប្រឆាំង​ក្រុមហ៊ុន​តៃវ៉ាន់​មួយ​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​បំពុល​សមុទ្រ​ធ្ងន់ធ្ងរ​មួយ​។​ រូបគេ​ក៏​អំពាវនាវ​ដែរ​ឲ្យ​ធ្វើ​ពហិការ​ដល់​ការ​បោះ​ឆ្នោត​សភា​កាលពី​ឆ្នាំ​២០១៦​។

លោកស្រី​ NGUYEN THI QUY​ ភរិយា​ជនជាប់ចោទ​ថ្លែងប្រាប់​សារព័ត៌មាន​ថា ប្ដី​របស់​គាត់​ជា​មនុស្ស​ស្លូតត្រង់ គាត់​ធ្វើ​សកម្មភាព​ក្នុង​នាម​ជន​ក្រីក្រ ​និង​បណ្ដាជន​រង​គ្រោះ​ដោយ​​អំពើ​អយុត្តិធម៌​នានា​។

វៀតណាម​ជា​ប្រទេស​មាន​បក្ស​តែ​មួយ តែង​កាត់ទោស​ពួក​ប្រឆាំង​។ ​មនុស្ស​ប្រមាណ​ជា​១០០​នាក់​ បច្ចុប្បន្ន​កំពុង​ជាប់​ឃុំឃាំង ដោយសារ​ហេតុផល​នយោបាយ​។ ​នេះ​បើ​តាម​តួ​លេខ​ចេញផ្សាយ​កាលពីដើម​ឆ្នាំ​២០១៨ ​ដោយ​អង្គការសិទ្ធិមនុស្ស​ AMNESTY INTERNATIONAL​។​

បណ្ដា​សារព័ត៌មាន​ត្រួតត្រា​ដោយ​រដ្ឋ ​ហើយ​បណ្ដាញ​សង្គម​ជា​ច្រក​ចុង​ក្រោយ​សម្រាប់​សម្ដែង​មតិ​ក្នុង​ប្រទេស​ ប៉ុន្តែ​ច្បាប់​ថ្មី​អនុម័ត​កាលពី​ពាក់កណ្ដាល​ខែមិថុនា ​នឹង​ធ្វើការ​រិ​ត​ត្បិត​ខ្លាំង​ចំពោះ​សេរីភាព​ក្នុង​ការ​ប្រើ​អ៊ី​ន​ធើ​រ​ណេ​ត​។​ ច្បាប់​នេះ​ដែល​នឹង​ចូល​ជា​ធរមាន​នា​ខែមករា​ខាង​មុខ​នេះ បង្ខំ​ឲ្យ​ដក​ចេញពី​វេ​ប​សាយ​រយៈពេល​២៤​ម៉ោង រាល់​អត្ថាធិ​ប្បាយ​​ដែល​ចាត់​ទុក​ថា ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ