ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នកជំនាញ​ព្រមាន​ថា​ការ​ស្លា.ប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នឹង​អាច​កើន​ខ្ពស់​ក្នុង​ឆ្នាំ​២០២០

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកជំនាញ​ព្រមាន​ថា បើ​គ្មាន​វិធានការ​ទប់ស្កាត់ និង​យន្តការ​កាត់​បន្ថយ​ទេ ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ​នឹង​កើន​ដល់​ជាង​៣.២០០​នាក់​។ ការ​ព្រ មាន​ស្រប​ពេល​ដែក​បង្ហាញ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កំពុង​ជា​ក្តី​បា​រម្ភ​​មួយ​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​។ លោក​បណ្ឌិត ម៉ាសា​តូ…

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកជំនាញ​ព្រមាន​ថា បើ​គ្មាន​វិធានការ​ទប់ស្កាត់ និង​យន្តការ​កាត់​បន្ថយ​ទេ ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ​នឹង​កើន​ដល់​ជាង​៣.២០០​នាក់​។ ការ​ព្រ
មាន​ស្រប​ពេល​ដែក​បង្ហាញ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កំពុង​ជា​ក្តី​បា​រម្ភ​​មួយ​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​បណ្ឌិត ម៉ាសា​តូ កូ​តូ ប្រធាន​ក្រុម​ទីប្រឹក្សាបច្ចេកទេស​សុវត្ថិភាព ចរាចរណ៍​មក​ពី​ប្រទេស​ជប៉ុន​មាន​ប្រសាសន៍​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​ចំណុច​ប្រឈម​សម្រាប់ ប្រជាពលរដ្ឋ​កម្ពុជា ដែល​បញ្ហា​កង្វល់​នេះ​ទាមទារ​ឱ្យ​មាន​វិធាន​ជាក់លាក់​ក្នុង​ការ​ទប់ស្កាត់​ឱ្យ​បាន​ម៉ឺងម៉ាត់​។

ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ថ្នាក់​ជាតិ​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​គម្រោង​កែ​លម្អ​ផ្លូវលំ​ជនបទ​ជំហាន​ទី​២ ដែល​ធ្វើ​នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបតិ​ត​ការ​កម្ពុជា កូរ៉េ ចាប់ពី​ថ្ងៃ​ទី​១៦-១៧ ខែសីហា​ អ្នកជំនាញ​រូប​នេះ បាន​គាំទ្រ​ឱ្យ​មានកម្ម​វិធី​សុវត្ថិភាព​ចរាចរ​ណ៍​នៅ​តាម​សហគមន៍​ដើម្បី​រួមចំណែក​កាត់​បន្ថែម​អត្រា​ស្លាប់​របស់​មនុស្ស​ដែល​កើតឡើង​ដោ​យ​គ្រោះថ្នាក់​ចរាចរណ៍​។

លោក​មាន​ប្រសាសន៍​ថា គម្រោង​កែ​លម្អ​ផ្លូវលំ​ជនបទ​ជំហាន​ទី​២​នេះ​នឹង​ចូលរួម​ចំណែក​ដ៏​ធំធេង និង​ស្រប​តាម​ផែនការ​ជាតិ​សុវត្ថិភាព​ច រា​ចរណ៍ ផ្លូវគោក​ឆ្នាំ​២០១១-២០២០ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្តេជ្ញា​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ឱ្យ​បាន​៥០​ភាគរយ​នៅ​ត្រឹម​ឆ្នាំ​២០២០​ខាង​មុខ​។

ចំណែក​លោក សុង សុផល ប្រធាន​គ្រប់គ្រង​គម្រោង​កែ​លម្អ​ផ្លូវលំ​ជនបទ​ជំហាន​ទី​២​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ប្រសាសន៍​ថា ការ​អប់រំ​ការ​ផ្សព្វផ្សាយ​និង​លើកកម្ពស់​សុវត្ថិ​ភាព​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ គឺជា​កិច្ចការ​ចាំបាច់​ដើម្បី​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​គោរព និង​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន​។

ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បានឱ្យ​ដឹង​ថា គម្រោង​កែ​លម្អ​ផ្លូវលំ​ជនបទ​ជំហាន​ទី​២​នឹង​បន្ដ​ផ្សព្វផ្សាយ​ដល់​សមាជិកគ្រួសារ​នៅ​តាម​សហគមន៍ និង​សិស្សសាលា​ក្នុងភូមិ​ឱ្យ​ប្រយ័ត្ន ប្រ យែង​ខ្ពស់ ដើម្បី​ការពារ​ខ្លួន​ពី​គ្រោះថ្នាក់​ចរាចរណ៍​។

សូម​ជម្រាប​ថា បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន​ក្លាយជា​ប្រធានបទ​មួយ​ដែល​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ មានការ​ព្រួយ​បារ​ម្ម​ណ៍​ចំពោះ​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​។ គ្រោះថ្នាក់​ចរាចរណ៍​បាន​បន្សល់​ទុក​នូវ​សោកនាដកម្ម និង​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​សេដ្ឋកិច្ច និង​សង្គម និង​បញ្ហា​ប្រឈម​គួរ​ឱ្យ​ព្រួយ​បារ​ម្ភ​។

យោង​តាម​របាយការណ៍​នៃ​ប្រព័ន្ធ​ព័ត៌មាន​ជន​រង​គ្រោះ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោ​កបាន​បង្ហាញ​ថា ជា​រៀង​រាល់​ឆ្នាំ​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ប្រមាណ​ជិត​២.០០០​នាក់ និង​របួសធ្ងន់​រហូត​ដល់​ជិត​៥.០០០​នាក់​។ ចំនួន​នេះ​មាន​អត្រា​ខ្ពស់​ជាង​គ្រោះថ្នាក់​ចរាចរណ៍​ប្រ​ទេស​វៀតណាម​ជាង​៩​ភាគរយ​។ ដោយ​មើលឃើញ​អំពី​ទំហំ​សោកនាដកម្ម និង​ផលវិបាក​ដល់​សង្គម​បង្ក​ឡើង​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ក្រសួង​អភិវឌ្ឍន៍ជនបទ​តាម​រយៈ​ការ​គាំទ្រ​ជំនួយ​បច្ចេកទេស និង​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​រួម​មាន​ធនាគា​អភិវឌ្ឍ​ន៏​អាស៊ី ទីភ្នាក់ងារ​អភិវឌ្ឍ​ន៏​នៃ​ប្រទេស​បារាំង និង​កម្មវិធី​ជំនួយ​អូស្ត្រាលី បាន​រៀបចំ​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដ​ល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​នៅ​ក្នុង​តំបន់​នៃ​គម្រោង​កែ​លម្អ​ផ្លូវលំ​ជនបទ​ជំហាន​ទី​២​ទាំង​១០​ខេត្ត​រួម​មាន ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្តកំពង់ធំ ដោយ​ផ្តោត​លើ​កត្តា​ហានិភ័យ​នានា សំដៅ​ធ្វើ​យ៉ាង​ណា​ចូលរួម​ទប់ស្កាត់ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​គ្រប់​រូប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ