ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​កោះ​ពេជ្រ ថើប​ខឿន​ពុះ​ចែក​ទ្រូង​ផ្លូវ បែក​មុខ​បែក​មាត់​សន្លប់​១​ភាំង​ធំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើបតែ​ចេញ​មក​ពី​កម្មវិធី​មិត្ត​នៅ​កោះ​ពេជ្រ​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​នៅ​ម្តុំ​ជ្រោយចង្វា​របើក​លឿន​ពេក​ក៏​ជ្រុល​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​ដួល​រង​របួស​បែក​មុខ​បែក​មាត់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​រង្វង់​មូល​ព្រហ្ម​មុខ​បួន ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើបតែ​ចេញ​មក​ពី​កម្មវិធី​មិត្ត​នៅ​កោះ​ពេជ្រ​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​នៅ​ម្តុំ​ជ្រោយចង្វា​របើក​លឿន​ពេក​ក៏​ជ្រុល​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​ដួល​រង​របួស​បែក​មុខ​បែក​មាត់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​រង្វង់​មូល​ព្រហ្ម​មុខ​បួន ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ស្វាយ​រៀង 1J-8315 បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ដោយសារ​តែ​ជន​រង​គ្រោះ​ស្រវឹងស្រា​ខ្លាំង​ពេក​ហើយ​បើក​ល្បឿន​លឿន​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​ដួល​ខ្លួនឯង​រង​របួស​បែក​មុខ​បែក​មាត់​សន្លប់​មួយភាំង​ទើប​ដឹងខ្លួន ។

ពេល​ប្រជាពលរដ្ឋ​សួរនាំ​ជន​រង​គ្រោះ​និយាយ​ថា គាត់​ទើបតែ​ចេញ​មក​ពី​មជ្ឈមណ្ឌល​កោះ​ពេជ្រ ហើយ​គោលបំណង​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​នៅ​ម្តុំ​កំពុងដរ​ស្វាយ​ជ្រុំ ដោយសារ​តែ​ស្រវឹង​ខ្លាំង​ពេក​បាន​ងោក​មួយភាំង​ជ្រុល​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែកផ្លូវ​ដួល​សន្លប់​អត់​ដឹងខ្លួន​តែ​ម្តង សំណាងល្អ​ត្រូវ​បាន​សន្តិសុខ​យាម​នៅ​ទីនោះ​មក​ជួយ​ទាន់​ពេលវេលា និង​ទូរស័ព្ទ​ហៅ​រថយន្ត​ស​ង្រោះ​បន្ទាន់​ដឹក​តែ​គាត់​មិន​ព្រម​ឡើង​រថយន្ត​ទេ​រង់ចាំ​សាច់ញាតិ​មក​ទទួល​វិញ ។

ក្រោយ​ពេល​កើតហេតុ​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ទំនាក់ទំនង​ហៅ​បងប្អូន​សាច់
ញ្ញាតិ​​បងប្អូន​មក​ទទួលយក​ជន​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ