ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ក្រមុំ​ម្នាក់​ស្លា.ប់​យ៉ាង​​អាថ៌​កំបាំង​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ នាង​ក្រមុំ​ម្នាក់​បាន​ស្លាប់​ដោយ​អាថ៌​កំបាំង ខណៈ​ប្រភព​ខ្លះ​ថា​អាច​មក​ពី​ប្រើ​ថ្នាំ​ញៀន​ជ្រុល​​ក្នុង​ក្លិប​​មួយ​កន្លែង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ សីហា ឆ្នាំ​២០១៨​។ ​នារីដែលស្លាប់​មាន​អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​២…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ នាង​ក្រមុំ​ម្នាក់​បាន​ស្លាប់​ដោយ​អាថ៌​កំបាំង ខណៈ​ប្រភព​ខ្លះ​ថា​អាច​មក​ពី​ប្រើ​ថ្នាំ​ញៀន​ជ្រុល​​ក្នុង​ក្លិប​​មួយ​កន្លែង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ សីហា ឆ្នាំ​២០១៨​។

​នារីដែលស្លាប់​មាន​អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ជា​កូនស្រី​ពៅ​ក្នុង​ចំណោម​បងប្អូន​ស្រី​៤​នាក់​ក្នុង​គ្រួសារ​​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោងជាង​៥​ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ប៉ុន្តែ​ពេល​ទៅ​ដល់ ក្រុម​គ្រូពេទ្យ​ធ្វើការ​ត្រួតពិនិត្យ​បានឱ្យ​ដឹង​ថា នាង​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​។ បន្ទាប់​មក​សព​ត្រូវ​បាន​គេ​ដឹក​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ដើម្បីធ្វើបុណ្យ​តាម​ប្រពៃណី។

ជុំវិញ​ករណី​ខាងលើ​លោក​វិ​ជ្ជ​បណ្ឌិត​ហ៊ុ​ល សុ​ផ​ល្លី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា កាលពី​ម៉ោង​៥​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ សីហា ឆ្នាំ​២០១៨ ពិតជា​មាន​នារី​ម្នាក់​បាន​ស្លាប់ ពេល​គេ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​មែន ។ លោក​បាន​បន្ត​ថា នារី​រង​គ្រោះ​បាន​ស្លាប់​មុន​ទៅ​ដល់​មន្ទីរពេទ្យ ហើយ​បើ​យោង​តាម​ការ​សួរនាំ​ពី​មិត្តភក្តិ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​មិនដឹង​ខ្លួន​៣​ម៉ោង​មុន​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​ថា​ការ​ស្លាប់​នេះ​អាច​ដោយសារ​ប្រើ​ថ្នាំ​ប្រភេទ​(​ខេ​) ឬ​ថ្នាំ​គ្រវី​ជ្រុល​នៅ​ក្នុង
​ក្លិ​ប​មួយ​។

ប្រភព​ពី​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​និយាយ​ថា មាន​នារី​វ័យក្មេង​ម្នាក់​បាន​ហៅ​ម៉ូតូ​គាត់​ជិះ​កាលពី​ព្រលឹម​ថ្ងៃ​ទី​១៦ សីហា ដោយ​និយាយ​ថា នាង​ទៅ​មើល​មិត្តភក្តិ​ម្នាក់​ដែល​បាន​ចូល​ក្លិប​ប្រើ​ថ្នាំ​គ្រវី​ជ្រុល ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។ ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​កំពុង​ជិះ​ម៉ូតូ​របស់​គាត់​ដល់​ពាក់​កណ្តាលផ្លូវ​មាន​គេ​ទូរស័ព្ទ​ចូល ហើយ​គេ​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ពេល​នោះ​នាង​ក៏ឱ្យ​គាត់​ដឹក​ត្រឡប់​ទៅ​ក្រោយ​វិញ ព្រោះ​មិន​ហ៊ាន​ទៅ​មើល​សព​នោះ​ទេ ។

ដោយឡែក​ប្រភព​មួយទៀត​បានឱ្យ​ដឹង​ថា មាន​នារី​២​នាក់​សង្ស័យ​ជា​មិត្តភក្តិ ឬ​ទើប​ចេញពី​ក្លិប​ជាមួយ​នារី​រង​គ្រោះ​បាន​ជួល​រថយន្តឈ្នួល​មួយ​គ្រឿង​ជិះ​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត​ទាំង​ព្រឹក​ព្រលឹម​ថ្ងៃ​កើតហេតុ​ទៅ​ចុះ​នៅ​ចំណុច​ភ្លើងស្តុប​មួយ​កន្លែង​ក្នុងស្រុក​ព្រះនេត្រព្រះ​។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​កំពុង​ជិះ​រថយន្ត មាន​និយាយ​ទូរស័ព្ទ​ឆ្លើយឆ្លង​គ្នា​រវៀង​នារី​ទាំង​២​នាក់​ដែល​ជិះ​ក្នុង​រថយន្ត ដោយ​ឮ​ថា​មិត្តភក្តិ​ម្នាក់​ដែល​ចូល​ក្លឹ​ប​ជាមួយ​គ្នា​បាន​ស្លាប់​ ហើយ​នារីទាំង​​២​នាក់​នេះ​កំពុង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ​។

ជុំវិញ​ការ​ស្លាប់​ដ៏​អាថ៌​កំបាំង​នេះ លោក ស សុ​ភ័​ក្ត្រា ប្រធាន​ស្នាក់​ការ​សន្តិសុខ ៥៦៨ អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​មិន​បានដឹង​ករណី​ខាងលើ​នេះ​នៅឡើយ​ទេ​។ ដោយឡែក​លោក​វរ​
សេនី​យ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា មិន​បានដឹង​រឿងរ៉ាវ​ខាងលើ​ដូច​គ្នា ប៉ុន្តែ​លោក​ថា​នឹង​ឱ្យ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ស្រាវជ្រាវ​បញ្ហា​នេះ​។​គេ​មិនដឹង​ថា​ប្រភព​ព័ត៌មាន​ខាងលើ​ជា​ការ​ពិត ឬ​យ៉ាងណា​នោះ​ទេ ដោយសារ​មក​ទល់​ពេល​នេះ​ឪ​ពុក​ម្តាយ និង​សាច់ញាតិ​នារី​រង​គ្រោះ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ