ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​លទ្ធផល​ហើយ​…សំណុំដ៏ក្តៅគគុកដែល​ផ្អើល​អស់​៣​ខេត្ត

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ នៅ​សាលាដំបូង​ខេត្តកណ្តាល​បាន​បើក​ប្រកាស​សាលក្រម​ផ្តន្ទាទោស​សំណុំរឿង​ក្រុម​ទទួលផល​ចោរកម្ម​ស្ថាន​ទម្ងន់ទោស​ចំនួន​បី​ខេត្ត ។ ការ​ប្រកាស​សាលក្រម​នេះ​មាន​ចៅក្រម​លោក គឹ​ម ម៉េ​ង…

ខេត្តកណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ នៅ​សាលាដំបូង​ខេត្តកណ្តាល​បាន​បើក​ប្រកាស​សាលក្រម​ផ្តន្ទាទោស​សំណុំរឿង​ក្រុម​ទទួលផល​ចោរកម្ម​ស្ថាន​ទម្ងន់ទោស​ចំនួន​បី​ខេត្ត ។ ការ​ប្រកាស​សាលក្រម​នេះ​មាន​ចៅក្រម​លោក គឹ​ម ម៉េ​ង ជា​ប្រធាន​ប្រឹក្សា​មានការ​ចូលរួម​ពី​លោក ទី សំណាង ចៅក្រម​, លោក ផូង វណ្ណ ចៅក្រម និង​លោក ឯក ស៊ុន​រស្មី ជា​តំណាង​អយ្យការ ។

ក្រោយ​បញ្ចប់​សាលក្រម​លោក គឹ​ម ម៉េ​ង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្ដាល​បាន​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ទី​១-​ឈ្មោះ តេ​ង លី ភេទ​ប្រុស​, ទី​២-​ឈ្មោះ សេង បូ​រិ​ទ្ធ ភេទ​ប្រុស ចំនួន​៧​ឆ្នាំ និង​ទី​៣-​ឈ្មោះ ហេង ភក្តី ភេទ​ប្រុស​, ទី​៤-​ឈ្មោះ យន់ សំ​អឿ​ន ភេទ​ប្រុស និង​ទី​៥-​ឈ្មោះ យន់ វាសនា ភេទ​ប្រុស ចំនួន​៤​ឆ្នាំ ។ ជនជាប់ចោទ​ទាំងនោះ​ត្រូវ​ជាប់ចោទ​ពី​បទ «​ទទួលផល​ចោរកម្ម និង​ទទួលផល​ចោរកម្ម​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​៤០០, ៤០១ នៃ​ក្រមព្រហ្មទណ្ឌ​» ។

សូម​រំលឹក​ថា ការ​បើក​ប្រតិបត្តិ​ការណ៍​បង្ក្រាប​នេះ​ក្រោយ​កម្លាំង​នគរបាល​ស្រុក​កណ្តាលស្ទឹង​ឃាត់ខ្លួន​ក្រុម​ចោរ​ធាក់​ផ្តួល​ម៉ូតូ​ប្លន់​បាន​១​ក្រុម​ក្រោយ​ពួក​គេ​ធ្វើ​សកម្មភាព​វាយ​ប្លន់​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ដី​ភូមិ​ព្រែក​អ​ង្គុ​ញ ឃុំ​សៀមរាប ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល រួច​គេចខ្លួន ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ