ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យគណបក្សប្រជាជនថា ការ​ចង់​ឲ្យ​ដោះ​លែង កឹ​ម សុខា ជា​អន្ទាក់​នយោបាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា ​ការ​ដែល​ចង់​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​លោក កឹ​ម សុខា នោះ​ជា​ការ​ប្រើ​វប្បធម៌​នី​ទណ្ឌ​ភាព…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា ​ការ​ដែល​ចង់​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​លោក កឹ​ម សុខា នោះ​ជា​ការ​ប្រើ​វប្បធម៌​នី​ទណ្ឌ​ភាព ហើ យ​ជា​អន្ទាក់​នយោបាយ​តែ​ប៉ុណ្ណោះ ។

ការ​អះអាង​របស់​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​រូប​នេះ ខណៈ​ដែល​សំណុំរឿង​របស់​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​តែ​ស្ថិត​ក្នុង​នីតិវិធីតុលាការ​ចាត់ការ តាម​ផ្លូវច្បាប់ ហើយ​មតិ​ប្រឆាំង​មួយ​ចំនួន​ទាំង​ក្នុង​នឹង​ក្រៅប្រទេស​ចង់​ឲ្យ​រាជរដ្ឋាភិបាល​ដោះ​លែង​លោក កឹ​ម សុខា ។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ សីហា ថា ៖«​ការ​លើក​ឡើងជា​មតិ​ចង់​ឲ្យ​មានការ​ដោះ​លែង​ជនជាប់ចោទ​គ្មាន​អ្វី​ក្រៅពី​ចង់​ប្រែក្លាយ​សំណុំរឿង​ព្រហ្មទណ្ឌ​ឲ្យ​ទៅ​ជា​រឿង​នយោ​បាយ​ដែល​ពួក​គេ​តែងតែ​ប្រើ​ពាក្យ​អ្នកទោស​មនសិការ​នោះ​ឡើយ »​។

ក្រោម​សំណុំរឿង​របស់​អ​តី​មេ​បក្ស​ប្រឆាំង​នេះ​ដែរ​ក៏​ត្រូវ​បាន​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​លើក​ឡើង​បញ្ជាក់​ថា ៖«​មក​ពី​គេ​ចង់​យក​វប្ប​ធ៌​ម​នី​ទណ្ឌ​ភាព​មក​ដាក់​នៅ​កម្ពុជា ហើយ​អាល​ពួក​គេ ឆ្លៀត​វាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ​។ នេះ​ហើយ​ដែល​ហៅ​ថា​ជា​អន្ទាក់​នយោបាយ​នោះ​» ។

ការ​លើក​ឡើង​របស់​លោក សុខ ឥ​សាន នេះ​ដែរ​ខណៈ​ដែរ​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ូ ច័ន្ទ​រ័​ត្ន ក៏​ដូច​ជា​មន្ត្រី​មួយ​ចំនួន​ទៀត និង​បណ្តាល​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា​បរទេស​បាន​ចង់​ឃើញ​រដ្ឋាភិបាល​ដោះ​លែង​លោក កឹ​ម សុខា ឲ្យ​មាន​សេរីភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ