ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​បង្កើន​ទំនុកចិត្ត​ខ្ពស់​សម្រាប់​អតិថិជនទូរស័ព្ទ Meizu បើក​ដំណើរការ​អគារ​តាំង​បង្ហាញ​ជា​ផ្លូវការ​នៅ​កម្ពុជា​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​នាំ​ចូល​ទូរស័ព្ទ​ម៉ាក Meizu បាន​បើក​ដំណើរការ​នូវ​មជ្ឈ​មណ្ឌល​​​សេវាកម្ម និង​តាំង​បង្ហាញ​ផលិតផល​ជា​ផ្លូវការ​មួយទៀត នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ងាយស្រួល​ដល់​អតិថិជន​របស់​ខ្លួន​ចូល​មក​រក​សេវាកម្ម និង​ទស្សនា​នូវ​ការ​តាំង​បង្ហាញ​ផលិតផល ទូរ​សព្ទ័​ម៉ាក…

​រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​នាំ​ចូល​ទូរស័ព្ទ​ម៉ាក Meizu បាន​បើក​ដំណើរការ​នូវ​មជ្ឈ​មណ្ឌល​​​សេវាកម្ម និង​តាំង​បង្ហាញ​ផលិតផល​ជា​ផ្លូវការ​មួយទៀត នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ងាយស្រួល​ដល់​អតិថិជន​របស់​ខ្លួន​ចូល​មក​រក​សេវាកម្ម និង​ទស្សនា​នូវ​ការ​តាំង​បង្ហាញ​ផលិតផល ទូរ​សព្ទ័​ម៉ាក Meizu គ្រប់​ម៉ូ​ដែល​ថ្មី​ៗ ។ ពិធី​សម្ពោធ​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ សីហា ឆ្នាំ ២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត រាជធានី​ភ្នំពេញ ។​

​លោក​ឃុន ហេង ប្រធាន​ផ្នែក​លក់​និង​ទីផ្សារ​នៃ​ក្រុមហ៊ុន Meizu បានអោយ​ដឹង​ថា ការ​បើក​សម្ពោធ​នូវ​មជ្ឈមណ្ឌល​សេវាកម្ម អតិថិជន និង​តាំង​បង្ហាញ​ទូរស័ព្ទ​ដៃ Meizu នៅ​ថ្ងៃ​នេះ គឺជា​ការ​បោះ​ជំហាន​ថ្មី​មួយទៀត របស់​ខ្លួន ក្នុង​ការ​ផ្ដល់​ទំនុកចិត្ត​បន្ថែម ដល់​ដៃ​គូ​អាជីវ​កម្ម ពាណិជ្ជកម្ម អតិថិជន ដែល​គាំទ្រ​ទូរស័ព្ទ​ដៃ Meizu ។ មជ្ឈមណ្ឌល​សេវាកម្ម​នេះ​នឹង​បើកទ្វារ​បម្រើ​អតិថិជន យ៉ាង​កក់ក្ដៅ ក្នុង​មួ​យស​ប្ដា​ហ៍​៧​ថ្ងៃ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៥:៣០​នាទី​ល្ងាច ។​

លោក​បន្ត​ថា នេះ​គឺជា​យុទ្ធសាស្ត្រ​ថ្មី​មួយទៀត​សម្រាប់ Meizu នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​​ការ​ពង្រីក​ទីផ្សារ​អោយ​កាន់តែ​ទូលាយ និង​អោយ​អតិថិជន​កាន់តែ​មាន​ភាព​ងាយ​ស្រួល ព្រោះថា ​កន្លង​មក អតិថិជន​របស់ Meizu នៅ​មាន​ភាព​មិន​ទាន់​ច្បាស់លាស់ ក្នុង​ការ​​ស្វែងរក​ផលិតផល និង​សេវាកម្ម តែ​ពេល​នេះ អតិថិជន​នឹង​កាន់តែ​មាន​ទំនុកចិត្ត​ខ្ពស់ និង​អាច​ស្វែងរក​នូវ​ផលិតផល​ថ្មី និង​សេវាកម្ម​ផ្សេង​ៗ របស់​Meizu បាន​គ្រប់ពេល​ដែល​មាន​បញ្ហា ។​

​លោក​បន្ថែម​ថា បច្ចុប្បន្ន​នេះ ទីផ្សារ​ទូរស័ព្ទ​របស់ Meizu នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំណែក​ប្រមាណ​១០​ភាគរយ ហើយ​ជា​ចំណែក​មួយ​ដែល​អាច​ទទួលយក​បាន​សម្រាប់​ទីផ្សារ​ទូរស័ព្ទ​ ​ខណៈ​ផលិតផល​នេះ ក៏​មាន​ផលិតផល​ជា​ច្រើន​ម៉ាក ម៉ូ​ដែល​ផ្សេង​គ្នា​ផង​ដែរ ។​

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ឱកាស​បើក​សម្ពោធ​មជ្ឈមណ្ឌល​សេវាកម្ម​នេះ​ដែរ ក្រុមហ៊ុន ក៏​បាន​បង្ហាញ​នូវ​ទូរស័ព្ទ​ដៃ Meizu ស៊េរី​ថ្មី​មួយ​ប្រភេទ​ទៀត​ជូន​ដល់​អតិថិជន​របស់​ខ្លួន គឺ​ទូរស័ព្ទ Meizu M15 Plus ដែល​ជា​ទូរស័ព្ទ​ដៃ មាន​សមត្ថភាព​ខ្ពស់​ជាមួយ អេ​ក្រង់ Super Amoled ទំហំ 5.95​អ៊ី​ញ លាត​ពេញ​គែម ត្រជាក់​ភ្នែក ដោយ​មាន​កាមេរ៉ា​ភ្លោះ 12+20 មេ​ហ្កា​ភិ​ច​សែ​ល និង​កាមេរ៉ា​ខាង​មុខ ២០ មេ​ហ្កា​ភិ​ច​សែ​ល ។ ទូរស័ព្ទ​ថ្មី​ម៉ូ​ដែល​នេះ មាន Ram 6GB និង​អង្គ​ផ្ទុក​ទិន្នន័យ 64GB ថាមពល​ថ្ម 3500 mAh ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ