ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​នៅ​ស្រុក​សាលា​ក្រៅ​បារម្ភ​ខ្លាំង ខណៈ​ដំណាំ​ក្រូច​កើត​ជំងឺ​ងាប់​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ប្រជា​កសិករ​ជា​ច្រើន​គ្រួសារ​រស់នៅ​ស្រុក​សាលា​ក្រៅ​កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ដំណាំ​ក្រូចពោធិ៍សាត់​របស់​ខ្លួន​រាប់​ពាន់​ដើម កំពុង​កើត​ជំងឺ​ម្យ៉ាង (​ជំងឺ​ប្រាក់​) បណ្តាល​ឱ្យ​រលួយ​ឫស បែក​សំបក​ដើម និង​ក្រហម​ស្លឹក ងាប់​ជា​បណ្តើរ​ៗ ដោយ​មិន​អាច​រក​វិធីសាស្ត្រ​អ្វី​ជួយ​កម្ចាត់រោគ​រុក្ខជាតិ​មួយ​នេះ​បាន​នោះ​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកខ្លះ​ខាត​អស់​លុយកាក់​ជា​ច្រើន…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ប្រជា​កសិករ​ជា​ច្រើន​គ្រួសារ​រស់នៅ​ស្រុក​សាលា​ក្រៅ​កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ដំណាំ​ក្រូចពោធិ៍សាត់​របស់​ខ្លួន​រាប់​ពាន់​ដើម កំពុង​កើត​ជំងឺ​ម្យ៉ាង (​ជំងឺ​ប្រាក់​) បណ្តាល​ឱ្យ​រលួយ​ឫស បែក​សំបក​ដើម និង​ក្រហម​ស្លឹក ងាប់​ជា​បណ្តើរ​ៗ ដោយ​មិន​អាច​រក​វិធីសាស្ត្រ​អ្វី​ជួយ​កម្ចាត់រោគ​រុក្ខជាតិ​មួយ​នេះ​បាន​នោះ​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកខ្លះ​ខាត​អស់​លុយកាក់​ជា​ច្រើន ហើយ​ចង់​បោះបង់​មុខរបរ​មួយ​នេះ​ចោល​ទាំងស្រុង ។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់​ឈ្មោះ យ៉​ន ប៊ុ​ន​ធឿ​ន អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​កន្ធៀ​ង​វ៉ា ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​ដាំ​ដំណាំ​ក្រូចពោធិ៍សាត់​ចំនួន​៣០០០​ដើម អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​មិន​ធ្លាប់​មាន​បញ្ហា​អ្វី​នោះ​ឡើយ​ដោយ​ទទួល​បាន​ផល​បេះ​លក់​ជា​រៀង​រាល់​ឆ្នាំ ដោយ​ក្នុង​១​ឆ្នាំ​ៗ​អាច​ម៉ៅ​ឱ្យ​ឈ្មួញ​បេះ​យក​ទៅ​លក់​នៅ​ក្នុង​ក្រុងប៉ៃលិន និង​រហូត​ទៅ​ដល់​ខេត្តបាត់ដំបង​ថែម​ទៀត​ផង ។ គាត់​បន្ត​ទៀត​ថា ប៉ុន្តែ​នៅ​ដើមឆ្នាំ​២០១៨​នេះ ស្រាប់តែ​ក្រូច​របស់​គាត់​ចំនួន​២០០០​ដើម ចាប់ផ្តើម​រលួយ​ឫស និង​ប្រេះ​បែក​សំបក​ដើម ហើយ​ស្លឹក​ចាប់ផ្តើម​ក្លាយទៅជា​ពណ៌​លឿង​ក្រហម រួច​ក្លាយទៅជា​ងាប់​ពេញ​ចម្ការ​តែ​ម្តង ។

គាត់​ខិតខំ​ប្រឹងប្រែង​រាវរក​វិធីសាស្ត្រ និង​ថ្នាំ ដើម្បី​ជួយ​ឱ្យ​ដំណាំ​ក្រូច​របស់​ខ្លួន​បន្ត​រស់​ទៅ​ទៀត​ដែរ ប៉ុន្តែ​មើលទៅ​គ្មាន​សង្ឃឹម​អ្វី​នោះ​ទេ ព្រោះ​ដើម​ក្រូច​ខ្លះ​បន្ទាប់​ពី​ផ្លែ​រួច​ចាប់ផ្តើម​កើត​ជំងឺ​មួយ​នេះ ហើយ​ក៏​រៀបនឹង​ងាប់​បន្ត​ទៀត​ដែរ ។ ទោះបីជា​គាត់​ខំប្រឹង​ដាំ​ដំណាំ​ក្រូច​ថ្មី​ៗ​បន្ថែម​ទៀត​ក៏​ឆ្លង​ជំងឺ​បន្តបន្ទាប់​គ្នា​ដោយ​មិន​ទាន់​បាន​ផ្លែ សូ​ម្បី​តែ​ម្តង​ក៏​រៀបនឹង​ងាប់​ទៅ​ជាមួយនឹង​ដើម​ក្រូច​ចាស់​ដែរ ។

គាត់​ក៏​សូម​អំពាវនាវ​ដល់​ខាង​ក្រសួងកសិកម្ម​ក៏​ដូច​ជា មន្ទីរ​កសិកម្ម​ខេត្ត​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ មើល​ចម្ការ​ក្រូចពោធិ៍សាត់​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ខាងលើ និង​ភូមិ​ផ្សេង​ៗ​ទៀត​ក៏​មាន​បញ្ហា​ដំណាំ​ក្រូច​កើត​ជំងឺ​ប្រាក់​នេះ​ដែរ ។

ចំណែក​ស្ត្រី​ម្នាក់ អាយុ​៣៧​ឆ្នាំ បានឱ្យ​ដឹង​ដែរ​ថា ដំណាំ​ក្រូចពោធិ៍សាត់​ចំនួន​៤០០​ដើម ដោយ​ទទួលផល​ជាង​១០​ឆ្នាំ​មក​ហើយ មិនដឹង​ជា​យ៉ាងណា ស្រាប់តែ​រហូត​មក​ដល់​ពេល​នេះ ស្រាប់តែ​កើត​ជំងឺ​ងាប់​អស់​៨០​ភាគរយ នៅ​សល់​២០​ភាគរយ​ទៀត​កំពុង​តែ​ចាប់ផ្តើម​ឆ្លង​ជំងឺ​បន្តបន្ទាប់ ដោយ​មិន​អា​ចរកថ្នាំ​មក​ការពារ ឬ​ព្យាបាល​បាន​នោះ​ទេ ។ ម្យ៉ាងវិញទៀត​គាត់​គិត​ថា ក្រូច​របស់​ខ្លួន​ដល់​អាយុ​ត្រូវ​ងាប់ ដូច្នេះ​ហើយ​មាន​តែ​កាប់​ដើម​ចាស់​ចោល រួច​ដាំ​សារ​ជា​ថ្មី​ឡើង​វិញ ។ គាត់​នៅ​មាន​ច​ម្ង​ល់​មិនមែន​តែ​ក្រូច​របស់​គាត់​ដើម​ចាស់​ងាប់​នោះ​ទេ សូ​ម្បី​តែ​ក្រូច​អ្នក​ផ្សេង​ទៀត​ដែល​ទើបនឹង​ដាំ​បាន​រយៈពេល​២​ទៅ​៣​ឆ្នាំ​ក៏​ចាប់ផ្តើម​ងាប់​ដូច​ក្រូច​ចាស់​របស់​គាត់​ដែរ ។

គាត់​បន្ត​ទៀត​ថា តាំងពី​ដូនតា​រហូត​មក​ដល់​ពេល​នេះ​ការ​ដាំ​ក្រូច​របស់​ពួក​គាត់​មិន​មាន​ខាង​ជំនាញ ឬ​ខាង​មន្ទីរ​ណា​ចុះ​ទៅ​បង្រៀន​អប់រំ​ណែនាំ​ពី​របៀប​ដាំ និង​របៀប​ថែទាំ​នោះ​ទេ ដោយ​រៀន​ត​ៗ​គ្នា​ពី​ឪពុក​ម្តាយ​ទៅ​កូនចៅ​ប៉ុណ្ណោះ ហើយ​ពេល​ឃើញ​ដំណាំ​ក្រូច​មាន​ជំងឺ​ក៏​មិនដឹង​ធ្វើ​យ៉ាងណា​ដែរ មាន​តែ​អង្គុយ​សោកស្តាយ​ដំណាំ​ដែល​បាន​ផល​ហើយ បែរជា​ក្លាយទៅជា​ងាប់​អស់រលីង​បែប​នេះ ។

ការ​លក់​ក្រូច​របស់​គាត់ គឺ​ក្នុង​១​ផ្លូន​ចំនួន​៤០​ផ្លែ ឈ្មួញ​ទិញ​តម្លៃ​១០០០០​ទៅ​១៥០០០​រៀល តាម​ផ្លែ​តូច ឬ​ផ្លែ​ធំ​លុះ​គេ​យក​ទៅ​លក់​អាច​១​គីឡូក្រាម​៣៥០០​រៀល​ទៅ​៤០០០​រៀល ដោយ គិត​តម្លៃ​ទីផ្សារ​ក្រូច​នៅ​មានការ​ធ្លាក់​ចុះ​ខ្លាំង​អត់​សូវ​មាន​តម្លៃ​ខ្ពស់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ