ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​មាន​ជំងឺ​គួរ​ញ៉ាំ​អាហារ​ទាំង​នេះ​នឹង​​ឆាប់​ជា

5 ឆ្នាំ មុន

នៅ​ពេល​អ្នកមាន​ជំងឺ ការ​ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ ​គឺជា​រឿង​ដែល​សំខាន់​ជាង អ្វី​ៗ​ទៅ​ទៀត​។ អាហារ​ខ្លះ​មាន​សារធាតុ​ដែល​ចាំបាច់ ហើយ​អាច​ទ្រទ្រង់​ដល់​រាង​កាយ ដើម្បី​ប្រឆាំង​នឹង​ជំងឺ​បាន​។ សូម​ណែនាំ​នូវ​អាហារ​មួយ​ចំនួន ព្រោះ​វា​អាច​ជួយ​បំបាត់រោគ​ញ្ញា ហើយ​ក៏​ជួយ​ឲ្យ​អ្នក​កាន់តែ​ឆាប់​ជា​ផង​ដែរ…

នៅ​ពេល​អ្នកមាន​ជំងឺ ការ​ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ ​គឺជា​រឿង​ដែល​សំខាន់​ជាង អ្វី​ៗ​ទៅ​ទៀត​។ អាហារ​ខ្លះ​មាន​សារធាតុ​ដែល​ចាំបាច់ ហើយ​អាច​ទ្រទ្រង់​ដល់​រាង​កាយ ដើម្បី​ប្រឆាំង​នឹង​ជំងឺ​បាន​។ សូម​ណែនាំ​នូវ​អាហារ​មួយ​ចំនួន ព្រោះ​វា​អាច​ជួយ​បំបាត់រោគ​ញ្ញា ហើយ​ក៏​ជួយ​ឲ្យ​អ្នក​កាន់តែ​ឆាប់​ជា​ផង​ដែរ ។

១-ផ្លែ​ចេក ៖ ផ្លែ​ចេក​គឺជា​អាហារ​ដ៏​ល្អ​មួយ​ដែល​អ្នក​គួរ​ញ៉ាំ​នៅ​ពេល​មាន​ជំងឺ ។ វា​ជា​អាហារ​​ដែល​ស្រួល​ទំពា តែ​ផ្តល់​កាឡូរី និង​ជីវជាតិ​គ្រប់គ្រាន់​​។ ផ្លែ​ចេក​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​​ទទួលទាន​លើ​ករណី​មាន​បញ្ហា​ចង្អោរ ។ អត្ថប្រយោជន៍​មួយ​ផ្សេង​ទៀត​របស់​ផ្លែ​ចេក​គឺ​សម្បូរ​ជាតិ​សរសៃ ។ បើសិនជា​អ្នក​រាករូស ផ្លែ​ចេក​អាច​ជា​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ហើយ ព្រោះ​ជាតិ​សរសៃ​របស់​វា​អាច​ជួយ​បំបាត់​ការ​រាករូស​បាន ។

២-ទឹកដូង ៖ នៅ​ពេល​ក្រពះ​មានការ​រលាក ឬ​មាន​បញ្ហា​ក្រពះ សារធាតុ​ដែល​មានឈ្មោះ​ថា Tannins ដែល​មាន​ក្នុង​ទឹកដូង​ប្រហែលជា​ជួយ​បន្ថយ​ការ​រលាក​នេះ​បាន ។ ជាមួយ​គ្នា​នេះ​ដែរ ទឹកដូង​សម្បូរ​ជាតិ​រ៉ែ​ដូច​ជា ប៉ូ​តា​ស្យូ​ម និង​សូ​ដ្យូ​ម ។ វា​អាច​ជួយ​រាង​កាយ​បង្គ្រប់​ជាតិ​ទឹកបាន​លឿន​ក្រោយ​ពី​ក្អួត ឬ​រាករូស​រួច ។ ការ​សិក្សា​បាន​រក​ឃើញ​ថា ទឹក​ដូង​ប្រហែលជា​ជួយ​ផ្តល់​នូវ​ការ​បង្គ្រប់​ជាតិ​ទឹក​ដូច​គ្នា​នឹង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ពេល​លេង​កីឡា ។ អ្វី​ដែល​កាន់តែ​មាន​ប្រយោជន៍​គឺ​ទឹកដូង​គ្មាន​ជាតិ​ស្ករ​ដែល​ត្រូវ​បន្ថែម​ឡើយ ។

៣-ទឹកឃ្មុំ ៖ ការ​ឈឺបំពង់ក​អាច​បង្ក​ឡើង​ដោយ​ការ​បង្ក​រោគ​ពី​បាក់តេរី ។ ទឹកឃ្មុំ​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​នឹង​មេរោគ​ដែល​អាច​ជួយ​បោសសម្អាត​ការ​បង្ក​រោគ​ទាំងនេះ​បាន។ ជាមួយ​គ្នា​នេះ​ដែរ ទឹកឃ្មុំ​ប្រហែលជា​មាន​ប្រយោជន៍​លើ​ការ​ព្យាបាល​ការ​ក្អក​របស់​ក្មេង ប៉ុន្តែ​ចូរ​ចាំ​ថា វា​មិន​គួរ​ណា​ប្រើ​លើ​ទារក​ទើបនឹង​កើត​អាយុ​ក្រោម​១២​ខែ​ឡើយ។

៤-បន្លែ​ពណ៌​បៃតង ៖ វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ញ៉ាំ​អាហារ​មាន​ជាតិ​រ៉ែ និង​វីតាមីន​ទាំងអស់​ខណៈ​ពេល​ដែល​កំពុង​តែ​ឈឺ ប៉ុន្តែ​វា​អាច​ជា​រឿង​ពិបាក​បំផុត ក្នុង​ការ​រក​របប​អាហារ​បែប​នេះ ។ បន្លែ​ពណ៌​បៃតង​ដូច​ជា សាឡា​ត ឬ ស្ពៃ​ស្ពី​ណា​ច ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ វីតាមីន និង​ជាតិ​រ៉ែ ។ វា​គឺជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន Folate, C, A និង K ។ បន្លែ​ពណ៌​បៃតងចាស់​ក៏​ផ្ទុក​ទៅ​ដោយសារ​ធាតុ​មាន​ប្រយោជន៍​ច្រើន​ដែរ ដែល​ដើរតួ​នាទី​ជា​អង់​ទី​អុក​ស៊ី​ដង់​ដើម្បី​ជួយ​ការពារ​កោសិកា​ពី​ការ​ខូចខាត និង​ប្រឆាំង​ការ​រលាក​ផង ។

៥-ត្រី​សាល​ម៉ុង ៖ ត្រី​សាល​ម៉ុង​គឺជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ប្រូតេអ៊ីន​ដែល​អ្នក​គួរ​ញ៉ាំ​នៅ​ពេល​ឈឺ ។ វា​ងាយស្រួល​ក្នុង​ការ​ញ៉ាំ ទន់ និង​ផ្ទុក​ទៅ​ដោយ​ប្រូតេអ៊ីន​ដែល​មាន​គុណ​ភាព​ខ្ពស់ និង​ជា​តម្រូវការ​របស់​រាង​កាយ​ផង ។ ត្រី​សាល​ម៉ុង​ផ្ទុក​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ដែល​អាច​ប្រឆាំង​នឹង​ការ​រលាក​យ៉ាង​ល្អ ។ ក្រៅពី​នេះ ត្រី​សាល​ម៉ុង​ក៏​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​ជាតិ​រ៉ែ និង​វីតាមីន​ដូច​ជា វីតាមីន D ជាដើម ដែល​វា​ដើរតួ​នាទី​យ៉ាង​សំខាន់​លើ​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ។

៦-ស៊ុប ៖ ស៊ុប​គឺជា​អាហារ​ដ៏​ល្អ​មួយទៀត​ដែល​គួរ​ញ៉ាំ​នៅ​ពេល​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន ។ ស៊ុប​ឆ្អឹង​ក្តៅ​ឧណ្ហ​ៗ​នឹង​ជួយ​ឲ្យ​ធូរស្រាល​ក្នុង​ទ្រូង​នៅ​ពេល​អ្នក​កំពុង​តែ​ថប់ដង្ហើម ។ ខ្ទឹមស និង​ខ្ទឹមបារាំង​ក្នុង​ទឹក​ស៊ុប​នេះ គឺជា​ជីវជាតិ​ដ៏​អស្ចារ្យ ហើយ​ក៏​អាច​សម្លាប់​មេរោគ​នានា​បាន​ថែម​ទៀត​ផង ។

ការ​សិក្សា​មិន​បាន​ណែណាំ​ថា ស៊ុប​មាន់​ក្តៅ ឧណ្ហ​ៗ​មួយ​ចាន​នឹង​ជួយ​ព្យាបាល​ជំងឺ​ឡើយ តែ​វា​ជា​អ្វី​ដែល​ជួយ​ឲ្យ​មាន​ផាសុកភាព និង​ជា​ការ​ព្យាបាល​ដ៏​ពេញ​និយម​នួ​យ​ក្នុង​ការ​ជួយ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​រាង​កាយ ដើម្បី​បន្ថយ​ការ​រលាក ប្រឆាំង​ការ​បង្ក​រោគ និង​មិន​ឲ្យ​តឹង​ច្រមុះ ស្ទះផ្លូវ​ដង្ហើម និង​បំពង់ក (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ