ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហ៍​​ពុល​ឡានណាស់​មែន​ទេ វិធី​ទាំង​នេះ​ជួយ​បាន

5 ឆ្នាំ មុន

ការ​វិលមុខ ចង្អោរ និង​អារម្មណ៍​មិន​មាន​ផាសុកភាព​នៃ​ការ​ពុល​ឡាន អាច​ជា​រឿង​ដែល​ពិបាក​នឹង​ទទួល​បាន​ណាស់​ខណៈ​ពេល​កំពុង​តែ​ធ្វើ​ដំណើរ​តាម​រថយន្ត ។ យ៉ាង​ណា​មិញ អ្នក​អាច​ធ្វើ​រឿង​ដូច​ខាងក្រោម​នេះ​ដើម្បី​កាត់​បន្ថយ​ការ​ពុល​ឡាន​៖ ១- ចូរ​កុំ​អាន​អក្សរ​ក្នុង​ពេល​ដែល​ជិះ​រថយន្ត ។…

ការ​វិលមុខ ចង្អោរ និង​អារម្មណ៍​មិន​មាន​ផាសុកភាព​នៃ​ការ​ពុល​ឡាន អាច​ជា​រឿង​ដែល​ពិបាក​នឹង​ទទួល​បាន​ណាស់​ខណៈ​ពេល​កំពុង​តែ​ធ្វើ​ដំណើរ​តាម​រថយន្ត ។ យ៉ាង​ណា​មិញ អ្នក​អាច​ធ្វើ​រឿង​ដូច​ខាងក្រោម​នេះ​ដើម្បី​កាត់​បន្ថយ​ការ​ពុល​ឡាន​៖

១- ចូរ​កុំ​អាន​អក្សរ​ក្នុង​ពេល​ដែល​ជិះ​រថយន្ត ។

២- មុន​ពេល​ធ្វើ​ដំណើរ ចូរ​ប្រាកដ​ថា អ្នក​បាន​សម្រាក​គ្រប់គ្រាន់​ហើយ ។

៣- ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន និង​ចៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ជក់បារី ។ ចូរ​ចៀសវាង​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន​ដែរ ។

៤- បើសិនជា​អាច ចូរ​ឈរ និង​មើលទៅ​ខាងក្រៅ​ត្រង់​ទៅ​មុខ ។

៥- ក្នុង​មាត់​អាច​ទំពា​នំ ស្រួយ​ៗ តិច​ៗ​បាន ។

៦- ចូរ​ផ្តេក​ក្បាល​ទៅ​លើ​កន្លែង​ណាមួយ​ដែល​រឹង​ល្មម​ដើម្បី​ជួយ​បន្ថយ​ការ​មាន​ចលនា​ចុះឡើង​របស់​ក្បាល​ផង (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ