ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​វគ្គ​ហ្វឹកហ្វឺន និង​លើកកម្ពស់​វិន័យ​សណ្តាប់ធ្នាប់​ទប់ស្កាត់​រាល់​បទល្មើស

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កងកម្លាំង​អន្តរាគមន៍​ពិសេស វរ​សេនា​តូច​លេខ​១ នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង​ត្រូវ​បាន​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ ដែល​មាន​រយៈពេល​៤៥​ថ្ងៃ​រួច​មក​ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ ឯក ជា រស់…

ខេត្តបាត់ដំបង ៖ កងកម្លាំង​អន្តរាគមន៍​ពិសេស វរ​សេនា​តូច​លេខ​១ នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង​ត្រូវ​បាន​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ ដែល​មាន​រយៈពេល​៤៥​ថ្ងៃ​រួច​មក​ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ ឯក ជា រស់ អនុប្រធាន​ក្រុមការងារ​ស្រាវជ្រាវ យុទ្ធសាស្ត្រ​យោធា អគ្គបញ្ជាការ លោក​ឧត្តមសេនីយ៍ទោ ជុំ សុ​ខឿន អគ្គនាយករង​នាយកដ្ឋាន​ផ្គត់ផ្គង់​ស្បៀង​ក្រសួងការពារជាតិ​ប្រចាំ​ទិស​យោធភូមិ​ភាគ​ទី​៥ លោក​ឧត្តមសេនីយ៍ ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ព្រមទាំង​មេបញ្ជាការ​រង នាយការិយាល័យ​បាន​ចូលរួម ។

លោក​វរសេនីយ៍ឯក ហង្ស សុ​ភ័​ណ្ឌ មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង​ទទួល​បន្ទុក​ការងារ​ហ្វឹកហ្វឺន​បាន​រាយការណ៍​អំពី​ដំណើរការ​បើក​វគ្គ​ហ្វឹកហ្វឺន​ពី​ដើមឆ្នាំ​២០១៨​កន្លង​មកនេះ គឺ​បាន​ចំនួន​១២​វគ្គ ចំនួន​៤០៥​នាក់ ដោយ​មានការ​ជួយ​ទំនុកបម្រុង​ពី​មេបញ្ជាការ និង​គ្រប់​ថ្នាក់ដឹកនាំ​បាន​ជួយ​បំប៉ន​អាហារ​មួយ​ថ្ងៃ​៣​ពេល និង​ការ​ស្នាក់​នៅ​បាន​គ្រប់គ្រាន់ គ្រប់​វគ្គ​ជា​បន្តបន្ទាប់ ដោយ​ក្នុង​គោលបំណង លើកកម្ពស់​ការ​យល់​ដឹង វិន័យ សណ្តាប់ធ្នាប់ តួនាទី ភារកិច្ច នយោបាយ​ចិត្តសាស្ត្រ ក្រមសីលធម៌ ច្បាប់​រដ្ឋ បណ្តុះ​ឆន្ទៈ​ប្រយុទ្ធ ត្រៀមប្រយុទ្ធ​ក្នុង​ស្មារតី​អង់អាច​ក្លាហាន ដើម្បី​មាតុភូមិ ការពារ​បូរណភាព​ទឹកដី ទប់ស្កាត់​ប្រឆាំង​ភរ​វ​កម្ម បាតុកម្ម បទល្មើស​គ្រឿងញៀន និង​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រប់​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​ដែល​កើត​មាន​មក​នោះ ។

បន្ទាប់​ពី​បាន​ចែក​វិញ្ញាបនបត្រ​ដល់​សិក្ខាកាម​ពូកែ​ទាំងអស់​រួច​មក លោក​ឧត្តមសេនីយ៍ ឯក ជា រស់ បាន​រំលឹក​អនុស្សាវរីយ៍​ចាស់​ៗ កាលពី​ជំនាន់​មាន​សង្គ្រាម​កន្លង​មក​ក្នុង​តំបន់​នេះ ដោយ​មាន​អ្នក​ពលី​ជីវិត​អស់​ជា​ច្រើន​នាក់ ហើយ​អ្នក​ដែល​នៅ​សល់ គឺ​មាន​វ័យ​កាន់តែ​ចាស់​ៗ​រៀងខ្លួន​ទៅ​ហើយ ដូច្នេះ​សូម​យុវ​វ័យ​ដែល​បាន​ហ្វឹកហ្វឺន​រួច ធ្វើ​ការងារ​បន្តវេន សូម​យក​បទ​ពិសោធន៍​ទាំង​ប៉ុន្មាន​ទៅ​អនុវត្តន៍​បន្ត​ក្នុង​កិច្ចការ ការពារ និង​កសាង​សង្គម​ជា​បន្ត​ទៅ​ទៀត ឲ្យ​មាន​ប្រសិទ្ធិ​ភាព ។

លោក​ឧត្តមសេនីយ៍ឯក​បាន​ផ្តាំផ្ញើ​ទៀត​ថា ត្រូវ​សិក្សា​ស្រាវជ្រាវ​ដោយ​ខ្លួនឯង​បន្ថែម​ទៀត ទាំង​ផ្នែក​ព័ត៌មានវិទ្យា​ក្នុង​សង្គម ចៀសវាង​ការ​ជឿ​តាម​ការ​បំពុល​ក្នុង​សង្គម​ពី​ក្រៅប្រទេស​មក ដោយ​កន្លង​មក​ថ្មី​ៗ​នេះ​ជន​អគតិ​មួយ​ចំនួន​បាន​បំផុស​បំពុល​បង្ក​ការ​រំខាន​ដល់​ការ​បោះ​ឆ្នោត តាម​របៀប​ឃោសនា​ម្រាមដៃ​ស្អាត និង​ដេក​នៅផ្ទះ​ឈ្នះ​ឯង​ត្រូវ​បាន​ទទួល​បរាជ័យ​ទាំងស្រុង ដូច្នោះ​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា គឺ​ទទួល​បាន​តាម​របៀប​ប្រជាធិបតេយ្យ មាន​តម្លាភាព គ្មាន​អំពើ​ហិង្សា​មក​រំខាន​ការ​បោះ​ឆ្នោត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ