ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ… ឃាតករ​​ម្តេច​ឆ្លើយ​ដាក់តុលាការ​ចឹង​ទៅ​​វិញ…!

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​ចាក់​សម្លាប់​ប្តី​ កាលពី​​ព្រឹក​ថ្ងៃ​ទី​១៧ សីហា នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​​ ពាក់ព័ន្ធ​លើ​ករណី​ឃាតកម្ម​កាលពី​ថ្ងៃ​ទី​១៥ សីហា…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​ចាក់​សម្លាប់​ប្តី​ កាលពី​​ព្រឹក​ថ្ងៃ​ទី​១៧ សីហា នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​​ ពាក់ព័ន្ធ​លើ​ករណី​ឃាតកម្ម​កាលពី​ថ្ងៃ​ទី​១៥ សីហា កន្លង​មក ស្ថិត​នៅ​តាម​​ដងផ្លូវ​ក្រួស​ក្រហម ក្នុង​ក្រុម​ទី​១១ ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​ដៃដល់​ជា​ប្រពន្ធ​ឈ្មោះ​សុខ លី​នី អាយុ​២៦​ឆ្នាំ ជា​អ្នក​សំអាងការ​នៅ​ផ្សារ​ជ្រាវ មានស្រុក​កំណើត​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​រស់នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប មានកូន​ប្រុស​ម្នាក់ អាយុ​ជាង​៣​ឆ្នាំ​នៅ​ក្នុង​បន្ទុក ។ ដោយឡែក ប្តី​ដែល​ស្លាប់ ឈ្មោះ​ហ៊ឹ​ម វ​ណ្ណា រ៉ូ អាយុ​២៧​ឆ្នាំ ជា​មន្ត្រី​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​សង្កាត់​គោក​ចក ។

ប្រភព​បន្ត​ទៀត​ថា ​​អ្វី​ដែល​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត​​នោះ ខណៈ​​ពេល​តំណាង​អយ្យការ​​សួរនាំ​ បែរជា​ស្ត្រី​​រូប​​នេះ ឆ្លើយ​ដោះសារ​នៅ​មុខ​តុលាការ​ថា «​រូបគេ​អត់​បាន​ចាក់​សម្លាប់​ប្តី​របស់​ខ្លួន​ទេ​»

ប្រភព​ឱ្យ​ដឹងទៀត​​ថា ស្ត្រី​ចាក់​​សម្លាប់​ប្តី​​ដែល​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​គោក​ចក​​ស្លាប់នេះ គឺ​ដំបូង​ផ្តើម​ចេញ​រឿង​​ប្រចណ្ឌ «​ប្តី​មាន​ស្រី​» និង​មាន​ទំនាស់​ក្នុង​គ្រួសារ​​ជា​យូរ​ខែ​មក​ហើយ ទើប​ឈាន​ដល់​បែប​នេះ ។

ទាក់ទិន​ករណី​​នេះដែរ ក៏​ត្រូវ​បាន​ពលរដ្ឋ​ដែល​ទៅ​មើល​នៅ​មុខ​តុលាការខេត្តបាន​និយាយ​ត​ៗ​គ្នា​ថា ចំពោះ​រឿង​​​ឃាតកម្ម​ចាក់​សម្លាប់​ប៉ូលិស​ដែល​ត្រូវជា​ប្តីនេះ អាច​មិនមែន​ស្ត្រីរូបនេះ​ធ្វើ​តែ​ម្នាក់ឯង​ទៅ​រួច​ទេ ។ បើ​មិន​​មាន​អ្នក​ជួយ​ក្រៅពី​សាច់ញាតិ ឬ​មិត្តភក្តិ​ចាប់​២​ទៅ​៣​នាក់​ទេ​នោះ ក៏​មិន​អាច​ចាក់​សម្លាប់​រហូត​ដល់​ទៅ​១០​កាំបិត​​បាន​ដែរ ។

គួររំលឹកថា៖ រឿង​ហេតុដែលប្រពន្ធ​ចាក់​​ប្តី១០កាំបិត​នៅ​​មុខកូនប្រុស​​​ទាំង​កំរោលនេះ…

អត្ថបទសរសេរ ដោយ