ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​តែ​ព្រះធម៌​ទើប​មាន​ក្តី​សុខ​ពិត

5 ឆ្នាំ មុន

ជន​ប្រុស​ស្រី​ទាំងឡាយ​គួរ​បែងចែក​ពេល​វា​លា​មួយ​ចំណែក​ដ៏​ជាក់លាក់​ដើម្បី​សិក្សា​យល់​ដឹង​ពី​ខ្លឹមសារ​នៃ​ព្រះធម៌ ព្រោះ​មនុស្ស​យើង​មាន​ទាំង​រូប​កាយ មាន​វិញ្ញាណ​ដឹង សុខទុក្ខ តែបើ​វិញ្ញាណ​ខ្វះ​ព្រះធម៌​ហើយ មិន​អាច​នាំ​រូប​កាយ​ទៅ​រក​សេចក្តីសុខ​ស្ងប់​បាន​ទេ ។ មាសប្រាក់​កែង​កង​ទ្រព្យសម្បត្តិ​ជា​គ្រឿង​សម្រាប់​រក្សា​រូប​កាយ ទ្រទ្រង់​ជីវិត​ឱ្យ​មាន​ដង្ហើម​ចេញចូល​ដើម្បី​រស់ ហើយ​ការ​រស់​ដោយ​អាស្រ័យ​ទ្រព្យធន​នេះ​មិន​ទាន់​ប្រាកដ​ថា…

ជន​ប្រុស​ស្រី​ទាំងឡាយ​គួរ​បែងចែក​ពេល​វា​លា​មួយ​ចំណែក​ដ៏​ជាក់លាក់​ដើម្បី​សិក្សា​យល់​ដឹង​ពី​ខ្លឹមសារ​នៃ​ព្រះធម៌ ព្រោះ​មនុស្ស​យើង​មាន​ទាំង​រូប​កាយ មាន​វិញ្ញាណ​ដឹង សុខទុក្ខ តែបើ​វិញ្ញាណ​ខ្វះ​ព្រះធម៌​ហើយ មិន​អាច​នាំ​រូប​កាយ​ទៅ​រក​សេចក្តីសុខ​ស្ងប់​បាន​ទេ ។

មាសប្រាក់​កែង​កង​ទ្រព្យសម្បត្តិ​ជា​គ្រឿង​សម្រាប់​រក្សា​រូប​កាយ ទ្រទ្រង់​ជីវិត​ឱ្យ​មាន​ដង្ហើម​ចេញចូល​ដើម្បី​រស់ ហើយ​ការ​រស់​ដោយ​អាស្រ័យ​ទ្រព្យធន​នេះ​មិន​ទាន់​ប្រាកដ​ថា បាន​សុខ​គ្រប់គ្រាន់ បាន​សុខ​ជាក់លាក់​ទេ ។

លុះណាតែ​ព្រះ​ធម្មរតនៈ​ម្យ៉ាង​គត់ ដែល​វិញ្ញាណ​បាន​អាស្រ័យ​ហើយ មានការ​ស្បើយ​ទុក្ខ រួច​ផុត​អំពី​ភាព​វឹកវរ និង​សម្រេច​បាន​នូវ​សេចក្តីសុខ​ស្ងប់​ដ៏​ពិតប្រាកដ ប្រាសចាក​ទុក្ខ​គ្មាន​សល់ ។