ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​កូន​ស្លា.ប់​ម្តាយ​វ័ណ្ឌ​.​ក​បំណុល​… ធនាគារ​២​ប្រទាញប្រទង់​គ្នា

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖​ ការ​ជំពាក់​បំណុល​ធនាគារ​ ដែល​តាម​ច្បាប់​គឺ​ត្រូវ​តែ​សង ព្រោះ​របរ​អ្នក​ឱ្យ​ខ្ចីប្រាក់ គឺ​រំពឹង​បាន​ប្រាក់​ការ​នេះឯង ។ បើ​និយាយ​ពី​បញ្ហា​បំណុល​ក្នុង​ស្រទាប់​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​ពិត​ណាស់​ថា បាន​កើតឡើង​នូវ​បញ្ហា​ផ្សេង​ៗ ដែល​ករណី​ខ្លះ​ជាយថាហេតុ…

ខេត្តកំពត ៖​ ការ​ជំពាក់​បំណុល​ធនាគារ​ ដែល​តាម​ច្បាប់​គឺ​ត្រូវ​តែ​សង ព្រោះ​របរ​អ្នក​ឱ្យ​ខ្ចីប្រាក់ គឺ​រំពឹង​បាន​ប្រាក់​ការ​នេះឯង ។ បើ​និយាយ​ពី​បញ្ហា​បំណុល​ក្នុង​ស្រទាប់​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​ពិត​ណាស់​ថា បាន​កើតឡើង​នូវ​បញ្ហា​ផ្សេង​ៗ ដែល​ករណី​ខ្លះ​ជាយថាហេតុ បាន​បង្ហាញ​ពី​ការ​បរាជ័យ​នៃ​មុខរបរ បាន​ធ្វើ​ឱ្យ​អ្នក​ជំពាក់​បំណុល​ ប្រឈម​និង​ការ​លំបាក ។

ករណី​ជំពាក់​បំណុល​ធនាគារឯកជន​មួយ ​បាន​កើតឡើង​នូវ​ការ​ស្មុគស្មាញ​បំផុត​ ដែល​ស្ត្រី​ជា​ម្ដាយ​ម្នាក់​បាន​ប៉ុនប៉ង​រុះផ្ទះ​លក់យក​ប្រាក់​សងបំណុល​ដល់​ធនាគារ​មួយ តែ​ត្រូវ​បាន​ធនាគារ​មួយទៀត​បាន​រារាំង ព្រោះ​ជំពាក់​​ដែរ ។

ផ្ទះ​ពីរ​ខ្នង​ប្រក់​ក្បឿងក្បាច់ ជញ្ជាំង​ក្ដារ​យ៉ាង​ល្អ​ប្រណិត​មួយ​ នៅ​ជនបទ​នៅ​ភូមិ​កន្លង់ ឃុំ​ស្ដេច​គង់​ខាងជើង ស្រុក​បន្ទាយមាស ដែល​កំពុង​វ័​ន្ត​ក​ម្ចាស់ផ្ទះ ឈ្មោះ អ៊ូច សា​រេ​ត អាយុ​៥២​ឆ្នាំ ។ ស្ត្រី​ចំណាស់​រូប​នេះ​បាន​និយាយ​ឱ្យ​ដឹង​ថា គាត់​ជា​ម្ដាយ​របស់​ម្ចាស់ផ្ទះ​នេះ ​ដែល​មានកូន​ប្រសា​ស្រី​ឈ្មោះ នឹម រស្មី អាយុ​២៨​ឆ្នាំ និង​ឈ្មោះ អ៊ុយ យ៉េ​ត អាយុ​៣២​ឆ្នាំ ជា​កូនប្រុស​របស់​គាត់ ។

ម្ចាស់ផ្ទះ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ ត្រូវ​បាន​គាត់​ជា​ម្តាយ​បាន​ជួយ​ធានា​ផ្ដិត​មេដៃ​ និង​ប្រគល់​ប្លង់​ដីស្រែ ចំនួន​៣​កន្លែង​ ទៅ​ឱ្យ​ធនាគារឯកជន​មួយ ។ ទឹកប្រាក់​ដែល​គាត់​ជា​ម្ដាយ​ជួយ​ធានា​ក្នុង​ការ​ខ្ចីប្រាក់​ធនាគារ​មាន​ចំនួន​១​មុ​ឺ​ន​៣​ពាន់​ដុល្លារ ជួយ​ឱ្យ​កូន​ទិញ​ម៉ា​សុ​ី​ន​ច្រូតស្រូវ​១​គ្រឿង ដើម្បី​យក​មក​ប្រកប​របរ​ស៊ីឈ្នួល​ច្រូតកាត់ ។ ប៉ុន្តែ​ជា​អកុសល ​កូនប្រុស​របស់​គាត់​ឈ្មោះ អ៊ុយ យ៉េ​ត ដែល​បាន​ទៅ​សុ​ី​ឈ្នួល​ច្រូត​នៅ​ខេត្តកំពង់ស្ពឺ​ ត្រូវ​រង​គ្រោះ​ដោយ​ខ្យល់គរ​ស្លាប់​ កាលពីដើម​ឆ្នាំ​២០១៨​នេះ​ទៅ ។

គាត់​រៀបរាប់​ទៀត​ថា លុះ​មិន​បាន​ប៉ុន្មាន​ខែ​ផង កូនប្រសា​ស្រី​បាន​យកប្ដី​ម្នាក់​ទៀត ​ថែម​ទាំង​បាន​គេចខ្លួន​មិន​ព្រម​ជួយ​សងបំណុល​ធនាគារ​នោះ​ទេ ដោយ​ទុក​ឱ្យ​គាត់​ជា​ម្ដាយក្មេក​ ជា​អ្នក​សងបំណុល​រាល់​ខែ ។ ស្ត្រី​ចំណាស់​រូប​នេះ​ បាន​និយាយ​ប្រាប់​បន្ត​ថា ដោយសារ​តែ​កូនប្រសា​ស្រី​យក​ម៉ាស៊ីន​ច្រូតស្រូវ​ទៅ​លាក់​ទុក ថែម​ទាំង​មិន​ជួយ​សងបំណុល ហើយ​គាត់​ក៏​អត់​លទ្ធភាព​បង់​បំណុល ក៏​មានគំនិត​រុះផ្ទះ​កូន​លក់​យក​ប្រាក់​សងបំណុល ព្រោះ​កូន​ជា​អ្នក​ខ្ចី ។ ផ្ទះ​នេះ ​គ្រាន់តែ​ប្រុង​រុះ​៣​ដង​ហើយ មិន​បាន​សម្រេច​ព្រោះ​មាន​ធនា គារឯកជន​មួយទៀត​មក​រារាំង រួម​មាន​ទាំង​កំលាំង​នគរបាល​ប៉ុស្តិ៍​ស្ដេច​គង់​ខាងជើង​មក​ជាមួយ​ផង ។

ស្ត្រី​ចំណាស់​រូប​នេះ បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​ជួយ​គាត់​ផង ។ គាត់​ចោទប្រកាន់​ថា អាជ្ញាធរ​មិន​យក ចិត្តទុកដាក់​ពី​បញ្ហា​ប្រឈម​របស់​គាត់​ទេ តើ​ទុក​ឱ្យ​គ្រួសារ​គាត់​ត្រូវ​គេ​មក​រឹបអូស​ទ្រព្យសម្បត្តិ​អស់រលីង​ពី​ផ្ទះ ហើយ​ឱ្យ​គាត់​ទៅ​ពឹង​នរណា ។ លោក អ៊ូ គឹ​ន មេឃុំ​ស្ដេច​គង់​ខាងជើង​បាន​ប្រាប់​ឱ្យ​ដឹង​ថា រឿង​គ្រួសារ​នោះ​គាត់​ជំពាក់​បំណុល​ធនាគារឯកជន គឺ​ពាក់ព័ន្ធ​វែង​ឆ្ងាយ​ណាស់ ។ លោក​មេឃុំ​បាន​ប្រាប់​ថា ឈ្មោះ អ៊ុយ យ៉េ​ត ជា​ម្ចាស់ផ្ទះ​បាន​ស្លាប់​ទៅ​ហើយ នៅ​សល់​តែ​ប្រពន្ធ ។

ចំពោះ​ការ​ជំពាក់​បំណុល​ធនាគារ​នេះ​ ស្ត្រី​ជា​ម្តាយ​បាន​ធានា​ដល់​កូន​ដែល​បាន​ខ្ចីប្រាក់​នេះ​ដែរ ដោយ​ដាក់​ប្លង់​ដីស្រែ​៣​កន្លែង ហើយ​កូនប្រសា​និង​កូនប្រុស​របស់​គាត់​ដែល​ស្លាប់​ទៅ​នោះ ក៏​បាន​ចងការ​ប្រាក់​ពី​ធនាគារ​មួយទៀត ទើប​ពេល​ម្តាយក្មេក​ប៉ង​រុះផ្ទះ​លក់​យក​លុយ​បង់​បំណុល​ធនាគារ​មួយ ក៏​ស្រាប់តែ​ធនាគារ​មួយ ទៀត​រារាំង ។ ពេល​នេះ​មិនដឹង​ត្រូវ​ដោះស្រាយ​បែប​ណា​ទេ ៕ ​

អត្ថបទសរសេរ ដោយ